ភាពខ្លួនទីពឹងខ្លួន
ដៃ​គូ​សកម្មភាព


ដៃ​គូ​សកម្មភាព

អត្ថប្រយោជន៍​របស់​ដៃ​គូ​សកម្មភាព

អាន ៖ដោយ​មាន​ជំនួយ​ពី​មនុស្ស​ដទៃ អ្នក​អាច​សម្រេច​កិច្ចការ​ដ៏​ធំ ។ ឧទាហរណ៍ ពួក​អ្នក​ផ្សព្វ​ផ្សាយ​មាន​ដៃ​គូ​ដើម្បី​គាំទ្រ ។ នៅ​ក្នុង​ក្រុម​របស់​យើង យើង​មាន​ដៃ​គូ​សកម្មភាព ។ រៀង​រាល់​សប្ដាហ៍ យើង​នឹង​ជ្រើស​រើស ហើយ​ធ្វើ​ការ​ជាមួយ​ដៃ​គូ​សកម្មភាព​ផ្សេងៗ​គ្នា ។ ដៃ​គូ​សកម្មភាព​ជួយ​គ្នា​រក្សា​ការ​តាំង​ចិត្ត​ដោយ ៖

  • ទូរសព្ទ ផ្ញើ​សារ ឬ​សួរ​សុខ​ទុក្ខ​គ្នា​នៅ​អំឡុង​សប្ដាហ៍​នោះ ។

  • និយាយ​អំពី​អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ក្រុម​នេះ ។

  • លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​រក្សា​ការ​តាំង​ចិត្ត ។

  • ប្រឹក្សា​គ្នា​ចំពោះ​ឧបសគ្គ​ទាំងឡាយ ។

  • អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ពិភាក្សា ៖តើ​បុគ្គល​ម្នាក់​ទៀត​ធ្លាប់​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​កិច្ចការ​ដ៏​លំបាក​តាម​របៀប​ណា ?

អាន ៖ការ​ធ្វើ​ជា​ដៃ​គូ​សកម្មភាព​ម្នាក់​ពុំមែន​រឿង​លំបាក ឬ​ត្រូវការ​ពេល​វេលា​ច្រើន​នោះ​ទេ ។ ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា អ្នក​អាច​សួរ ៖

  • តើ​អ្នក​ចូល​ចិត្ត​អ្វីខ្លះ​អំពី​ការ​ប្រជុំ​ក្រុម​របស់​យើង​កាល​ពី​លើក​មុន ?

  • តើ​មាន​រឿង​ល្អ​អ្វីខ្លះ​ដែល​បាន​កើត​ឡើង​ដល់​អ្នក​នៅ​សប្ដាហ៍​នេះ ?

  • តើ​អ្នក​បាន​ប្រើ​គោលការណ៍​ស្ដីពី​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​នៅ​សប្ដាហ៍​នេះ​ដោយ​របៀប​ណា ?

ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការ​ពិភាក្សា​នេះគឺដើម្បី​​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រក្សា​ការ​តាំង​ចិត្ត ។ អ្នក​អាច​សួរ ៖

  • តើ​ការ​តាំង​ចិត្ត​របស់​អ្នក​យ៉ាង​ម៉េច​ដែរ ?

  • ប្រសិន​បើ​អ្នក​ពុំ​បាន​រក្សា​តាម​វា​ខ្លះ​ទេ តើ​អ្នក​ត្រូវការ​ជំនួយ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​អាច​ជួយ​ដល់​ការ​ខិតខំ​របស់​អ្នក​តាម​របៀប​ណា ?