ធនធាននានា
ស្ត្រីមេម៉ាយនៃស្រុកសារិបតា
ស្ត្រីមេម៉ាយនៃស្រុកសារិបតា ដែលស្ថិតនៅក្នុងចំណោមអ្នកក្រីក្របំផុត ពិតជាស្ត្រីម្នាក់ដែលពោរពេញដោយភាពខ្លួនទីពឹងខ្លួននៅលើដែនដីរបស់នាងដែលមានភាពស្រេកឃ្លាន ហើយរាំងស្ងួត ។ ឥឡូវ អ្នកអាចនឹងនៅចាំថា នាងស្ទើរតែអស់អាហារបរិភោគ ហើយបានកំពុងតែប្រមូលអុសមកបង្កាត់ភ្លើងចម្អិនអាហារចុងក្រោយរបស់នាង ។ វាទំនងដូចជាផ្ទុយនឹងភាពខ្លួនទីពឹងខ្លួន ។ ប៉ុន្តែឫសគល់នៃភាពខ្លួនទីពឹងខ្លួនរបស់នាងបានចាក់ឫសយ៉ាងជ្រៅ រហូតមានគ្រាមួយដែលព្យាការីនៃព្រះបានស្នើសុំអាហារចុងក្រោយរបស់នាង នោះ « នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា »( ពង្សាវតារក្សត្រទី១ ១៧:១៥ ) ។ បទគម្ពីរប្រាប់យើងថា បន្ទាប់ពីនាងបានធ្វើអាហារចុងក្រោយរបស់នាងឲ្យព្យាការីទទួលទាន « ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ » ( ខទី ១៦ ) ហើយ« ទាំងនាង និងលោក ព្រមទាំងកូននាងគ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ » ( ខទី ១៥ ) ។ នាងស្ទើរតែអស់អាហារបរិភោគ ប៉ុន្តែនាងមិនបានអស់អាហារទេ—ពុំមែនដោយសារនាងមានប្រាក់គ្រប់គ្រាន់នោះទេ ប៉ុន្តែដោយសារនាងមានសេចក្ដីជំនឿគ្រប់គ្រាន់ ។ នៅពេលយើងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីរស់នៅតាមដំណឹងល្អ ហើយធ្វើឲ្យអស់ពីសមត្ថភាពដើម្បីផ្គត់ផ្គង់ខ្លួនឯង នោះព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់សេចក្ដីជំនឿ និងការខិតខំរបស់យើង ។
សូមត្រឡប់ទៅ ទំព័រ ៤៣ ។