មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ចំណាយពេលវេលាដោយឈ្លាសវៃ—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណា ៖ហេតុអ្វីពេលវេលាគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏អស្ចារ្យរបស់ព្រះ ?
-
សូមមើល ៖« អំណោយទាននៃពេលវេលា » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៩១ ។ )
អំណោយទាននៃពេលវេលា
ប្រសិនបើអ្នកគ្មានវីដេអូបានទេ សូមរើសតួ ហើយអានរឿងនេះវិញ ។
ខូហ្វី ៖ ជម្រាបសួរបងស្រី ប៊ែនកូស្សី ។ តើបងសុខសប្បាយជាទេ ?
បងស្រី ប៊ែនកូស្សី ៖ តើប្អូនសុខសប្បាយទេ ខូហ្វី ?
ខូហ្វី ៖ ឱ ! បងស្រី ប៊ែនកូស្សី អើយ ។ ខ្ញុំរវល់ណាស់ ។ ខ្ញុំត្រូវធ្វើការ ហើយបម្រើ ព្រមទាំងជួយដល់ក្រុមគ្រួសារខ្ញុំទៀត … ហើយត្រូវចូលរួមក្រុមបាល់ទាត់ខ្ញុំទៀត ។ ខ្ញុំគ្មានពេលទេ !
បងស្រី ប៊ែនកូស្សី ៖ ខូហ្វី ប្អូនមានពេលគ្រាប់គ្រាន់ទេតើ ។
ខូហ្វី ៖ បងថាម៉េច ?
បងស្រី ប៊ែនកូស្សី ៖ ប្អូនសំឡាញ់ ព្រះបានប្រទានអំណោយទានដ៏អស្ចារ្យដល់យើង—គឺជា ពេលវេលារបស់យើង ។ យើងត្រូវតែប្រើវាធ្វើអ្វីដែលសំខាន់ជាងគេបំផុត ។
ខូហ្វី ៖ ប៉ុន្តែធ្វើដូម្តេចទៅបងស្រី ប៊ែនកូស្សី ? បងស្រីតែងតែធ្វើការបានច្រើនជានិច្ច ។ បងស្រីមានភាពជោគជ័យក្នុងគ្រួសារ និងអាជីវកម្មរបស់បង ។ បងបានធ្វើការបម្រើ ហើយបានប្រទានពរជ័យដល់មនុស្សជាច្រើន ដូចជារូបខ្ញុំជាដើម ។ ខ្ញុំមិនដឹងថាបងធ្វើវាបានដោយរបៀបណាទេ ។
បងស្រី ប៊ែនកូស្សី ៖ តើប្អូនពិតជាចង់ដឹងមែនទេ ? ប្រសិនបើប្អូនអង្គុយឲ្យស្ងៀម ហើយស្តាប់ បងនឹងប្រាប់ប្អូនពីរូបមន្តសម្ងាត់របស់បង ។
ជារៀងរាល់ព្រឹកបងក្រោកពីព្រលឹម ។ បងស្លៀកពាក់ លុបមុខ និងលាងដៃ ។
បងអានព្រះគម្ពីរ ។ បន្ទាប់មកបងធ្វើបញ្ជីមួយអំពីអ្វីៗដែលបងត្រូវធ្វើនៅថ្ងៃនោះ ។
បងគិតពីមនុស្សដែលបងអាចបម្រើ ។ បងអធិស្ឋានដើម្បីដឹងពីព្រះទ័យរបស់ព្រះ ។ ហើយបងស្តាប់ ។
ពេលខ្លះឈ្មោះ ឬ មុខរបស់មនុស្សនោះនឹងផុសឡើងក្នុងគំនិតបង ។ បងបានសរសេរឈ្មោះគាត់ចូលក្នុងបញ្ជីបង ។
ខូហ្វី ៖ តើនោះជារបៀបដែលបងតែងតែដឹងថាតើនរណាត្រូវការការបម្រើរបស់បងមែនទេ ?
បងស្រី ប៊ែនកូស្សី ៖ ច៎ាស ខូហ្វី ។ ហើយបងអធិស្ឋានសូមកម្លាំង និងប្រាជ្ញា ។ បងអធិស្ឋានថាសូមឲ្យព្រះនឹង « ញែកចេញទង្វើ [ របស់បង ] » ។ រឿងនេះមាននិយាយនៅក្នុង នីហ្វៃទី ២ ៣២ ។
បងអរគុណដល់ទ្រង់ ។ បងសន្យាថា នឹងធ្វើអ្វីៗឲ្យអស់ពីលទ្ធភាពរបស់បង ។ បងបានទូលសូមថាទ្រង់នឹងធ្វើអ្វីៗដែលបងមិនអាចធ្វើបាន ។
បន្ទាប់មកបងមើលក្នុងបញ្ជីបង ។ បងដាក់លេខ១ នៅជិតកិច្ចការដែលសំខាន់បំផុត ហើយដាក់លេខ២ នៅជិតកិច្ចការដែលសំខាន់បន្ទាប់ ។
ខូហ្វី ៖ តើបងដឹងថាអ្វីដែលសំខាន់ជាងគេបំផុតយ៉ាងម៉េចទៅ ?
បងស្រី ប៊ែនកូស្សី ៖ បងស្តាប់ នៅពេលបងអធិស្ឋាន ! បន្ទាប់មកបងទៅធ្វើការ ។ បងមើលទៅលេខ ១ ហើយព្យាយាមធ្វើវាមុនគេ បន្ទាប់មកលេខ ២ ។
ពេលខ្លះរឿងក៏ផ្លាស់ប្តូរដែរ ។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់បងឲ្យធ្វើអ្វីផ្សេងទៀត ។ វាល្អណាស់ ។
បងធ្វើការខ្លាំង ប៉ុន្តែបងមានសេចក្តីសុខសាន្ត ។ បងដឹងថា ព្រះនឹងជួយបង ។
ដូច្នេះ ដោយមានបញ្ជី និងព្រះវិញ្ញាណ បងធ្វើអ្វីដែលសំខាន់បំផុត ខូហ្វី ។
ខូហ្វី ៖ ស្តាប់មើលទៅហាក់ដូចជាងាយណាស់ ប៉ុន្តែក៏ពិបាកណាស់ដែរ ។
បងស្រី ប៊ែនកូស្សី ៖ ប្អូននិយាយត្រូវ ! ពេលបងចូលដេក បងអធិស្ឋាន ។ បងរាយការណ៍ទៅព្រះវរបិតាសួគ៌ ។ បងទូលប្រាប់ទ្រង់ពីសកម្មភាពប្រចាំថ្ងៃរបស់បង ។ បងទូលសួរសំណួរ ។ បងទូលសួរថា មានអ្វីដែលបងអាចធ្វើបានប្រសើរជាងមុន ។ បងស្តាប់ ។ ជាញឹកញាប់ បងទទួលបានសេចក្តីស្រឡាញ់របស់ទ្រង់ ។ បងដឹងថា ទ្រង់បានស្អាងអ្វីដែលបងខិតខំធ្វើ ។ ខូហ្វី បន្ទាប់មក បងមានសេចក្ដីសុខសាន្ត ហើយបងក៏ចូលទៅដេក ។
ខូហ្វី ៖ វាល្អណាស់ អ្នកម្តាយ ប៊ែនកូស្សី ។ ខ្ញុំក៏ចង់បានសេចក្តីសុខសាន្តនេះដែរ ។ ខ្ញុំចង់ប្រើប្រាស់ពេលវេលារបស់ខ្ញុំ ។ ខ្ញុំចង់ធ្វើការ ហើយបម្រើអ្នកដទៃឲ្យបានល្អប្រសើរជាង ។
សូមត្រឡប់ទៅ ទំព័រ ៩០ ។
-
ពិភាក្សា ៖តើអ្នកបានរៀនអ្វីខ្លះមកពីបងស្រី ប៊ែនកូស្សី ?
-
អាន ៖អាលម៉ា ៣៤:៣២ និងពាក្យដកស្រង់មកពីប្រធាន ព្រិកហាំ យ៉ង់ ( នៅខាងស្ដាំ )
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់ការតាំងចិត្តនីមួយៗ ។
-
សូមអនុវត្តជំហានទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីប្រើប្រាស់ពេលវេលារបស់អ្នកឲ្យកាន់តែឈ្លាសវៃ ។ សូមរាយការណ៍ទៅកាន់ព្រះវរបិតាសួគ៌រៀងរាល់យប់នៅក្នុងការអធិស្ឋានរបស់អ្នក ។
-
សូមចែកចាយអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការចំណាយពេលវេលាដោយឈ្លាសវៃជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-