ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាពអំពី​ផ្ទះការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

២ ការ​ការពារ​គ្រួសារ​របស់​អ្នក​ឲ្យ​រួច​ផុត​ពី​ការ​លំបាក

គំនូរ​រូប​ផ្ទះ

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

១. ការពារ​គ្រួសារ​របស់​អ្នក​ឲ្យ​រួច​ផុត​ពី​ការ​លំបាក

អាន ៖ការ​ត្រៀម​ខ្លួន​គឺជា​គោលការណ៍​មួយ​នៃ​ដំណឹងល្អ​ដ៏​មាន​អនុភាព ។ ព្រះអម្ចាស់​សន្យា​ថា « បើសិន​ជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នក​រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ »​ ( គ. និង ស. ៣៨:៣០ ) ។

បន្ទាប់​ពី​កាតព្វកិច្ច​របស់​យើង​ដើម្បី​ថ្វាយ​ចំពោះ​ព្រះអម្ចាស់​មុន​គេ​បង្អស់​តាមរយៈ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ កាតព្វកិច្ច​ទីពីរ​របស់​យើង​គឺ​ត្រូវ​ធ្វើ​ការ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​យើង​ពី​ការ​លំបាក ។ យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន ដរាបណា​យើង​អភិវឌ្ឍ​ទស្សនវិស័យ​រយៈពេល​វែង​ប៉ុណ្ណោះ ។ នៅ​ក្នុង​ជំពូក​នេះ​យើង​នឹង​រៀន​អំពី​ជំហាន​ចំនួន​ពីរ​ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​របស់​យើង​ពី​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ៖

  • បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈ​ពេល​មួយ​ខែ​

  • ទទួល​បាន​ការ​ធានា​រ៉ាប់​រង​គ្រប់​គ្រាន់

ពិភាក្សា ៖សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​មើល​ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ។ ហេតុអ្វី​អ្នក​គិត​ថា​ការពារ​គ្រួសារ​របស់​អ្នក​ពី​ការ​លំបាក​គឺជា​អាទិភាព​ទីពីរ​បន្ទាប់​ពី​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ?

២. បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ ។

អាន ៖តាមរយៈ​ការ​តាម​ដាន​ការ​ចំណាយ​របស់​អ្នក​យ៉ាង​ហោច​ណាស់​បួន​សប្ដាហ៍ នោះ​អ្នក​គួរ​ស្គាល់​ហើយ​នៅ​ពេល​នេះ​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​ថ្លៃ​ចំណាយ​សម្រាប់​ការ​រស់​នៅ​ក្នុង​មួយ​ខែ ។ មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​របស់​អ្នក​គួរ​ស្មើ​នឹង​ចំនួន​នេះ ។

សម្រាប់​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​របស់​អ្នក អ្នក​គួរ​សន្សំ​ប្រាក់​ទុក​នៅ​ក្នុង​កន្លែង​ដ៏​មាន​សុវត្ថិភាព ហើយ​អាច​យក​ប្រើ​ប្រាស់​បាន ដូចជា​គណនី​ធនាគារ​ជាដើម ។ សូម​កុំ​ប្រើ​ប្រាក់​នេះ​សម្រាប់​អ្វី​មួយ​ដែល​ពុំ​មែន​សម្រាប់​ភាព​អាសន្ន​ឡើយ ។ ប្រសិន​បើ​អ្នក​មាន​អាសន្ន​មួយ ហើយ​ត្រូវ​ប្រើ​ប្រាក់​មក​ពី​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ សូម​ចាប់​ផ្ដើម​ដាក់​ប្រាក់​ចូល​ក្នុង​មូលនិធិ​នេះ​រហូត​ដល់​វា​មាន​ចំនួន​ដូច​ដើម ។ ក្រោយ​មក​ទៀត បន្ទាប់​ពី​អ្នក​បាន​បង់​សង​រាល់​បំណុល​អតិថិជន​របស់​អ្នក​អស់​ហើយ នោះ​អ្នក​នឹង​ចាប់ផ្ដើម​សន្សំ​ប្រាក់​ល្មម​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ការ​ចំណាយ​របស់​អ្នក​សម្រាប់​រយៈពេល​បី​ខែ​ទៅ​ប្រាំ​មួយ​ខែ​ ( យើង​នឹង​ពិភាក្សា​អំពី​ជំហាន​នេះ​នៅ​ក្នុង​ជំពូក​ទី ៩ ) ។

អ្នក​គួរ​ធ្វើការ​ដើម្បី​បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ។ សូម​ដាក់​ប្រាក់​បន្ថែម​នានា​ដែល​អ្នក​មាន​ទៅ​ក្នុង​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រហូត​ដល់​វា​មាន​ចំនួន​ពេញ​លេញ ។ សូម្បី​តែ អ្នក​មាន​បំណុល​ក្ដី សូម​ធ្វើ​ការ​បង់​បំណុល​អប្បបរមា​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​បាន​ហើយ រហូត​អ្នក​បង្កើត​បាន​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​សិន ។ ដើម្បី​ជួយ​ពន្លឿន​ដល់​ដំណើរ​ការ​នេះ អ្នក​គួរ​ស្វែង​រក​ការងារ​បន្ថែម ឬ​ល្អ​ជាង លក់​វត្ថុ​ដែល​អ្នក​ពុំ​ត្រូវការ ឬ​លុប​បំបាត់​ការ​ចំណាយ​ពុំ​ចាំ​បាច់​មួយ​ចំនួន​ចោល ។

ពិភាក្សា ៖តើ​ពរជ័យ​អ្វី​ខ្លះ​អាច​កើត​មាន​ដល់​គ្រួសារ​របស់​អ្នក​ដោយសារ​មាន​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ ? ហេតុអ្វី​អ្នក​គួរ​បង្កើត​មូលនិធិ​មួយ​សម្រាប់​ភាព​អាសន្ន​ពី​មុន​ការ​បង់​សង​បំណុល ?

៣. ទទួល​បាន​ការ​ធានា​រ៉ាប់​រង​គ្រប់​គ្រាន់

អាន ៖តើ​វា​នឹង​ជះឥទ្ធិពល​ដល់​អ្នក ឬ​គ្រួសារ​របស់​អ្នក​ខាង​ហិរញ្ញវត្ថុ​តាម​របៀប​ណា ប្រសិន​បើ​នរណា​ម្នាក់​មាន​ជំងឺ​ធ្ងន់ ឬ​ពិការ ឬ​ប្រហែល​ជា​ស្លាប់​នោះ ? តើ​អ្វី​ទៅ​ដែល​ជា​ផល​ប៉ះពាល់​ខាង​ហិរញ្ញវត្ថុ​នៃ​អ្វី​មួយ​ដូចជា ភ្លើង​ឆេះ​ផ្ទះ ឬ​គ្រោះថ្នាក់​រថយន្ត​ធ្ងន់​ធ្ងរ​មួយ ? ការ​លំបាក​បែប​នេះ​កើត​ឡើង ហើយ​ប្រសិន​បើ​យើង​ពុំ​បាន​ត្រៀម​ខ្លួន​ទេ នោះ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដ៏​ធំ ។ ប្រភព​ការពារ​ដ៏​ល្អ​មួយ​ចំពោះ​ការ​លំបាក​ដែល​អាច​មាន​គឺ​ការ​ធានា​រ៉ាប់រង ។​ធានា​រ៉ាប់​រង​គឺជា​ការ​រៀបចំ​មួយ​ដែល​អង្គភាព​មួយ​ ( ជាធម្មតា ភ្នាក់​ងារ​ធានារ៉ាប់រង )​ អះអាង​ទូទាត់​សង​បុគ្គល​ម្នាក់​សម្រាប់​ការ​លំបាក​ជាក់​លាក់​ជា​ការ​ផ្លាស់​ប្ដូរ​សម្រាប់​ការ​បង់​ថេរ​មួយ ។

ប្រធាន អិន អេលឌិន ថែនណឺ បាន​បង្រៀន​ថា « គ្មាន​អ្វី​មួយ​ជាក់​លាក់​នៅ​ក្នុង​ជីវិត​របស់​យើង​ឡើយ ដោយសារ​មាន​រឿង​ដែល​ពុំ​អាច​រំពឹង​ទុក​ជា​មុន ។ ជាមួយ​នឹង​ការ​កើន​ឡើង​នៃ ថ្លៃ​ចំណាយ​ផ្នែក​វេជ្ជសាស្ត្រ នោះ​ការ​ធានា​រ៉ាបរង​ផ្នែក​សុខភាព​គឺជា​វិធី​តែ​មួយ​គត់​ដែល​ក្រុម​គ្រួសារ​ភាគ​ច្រើន​អាច​បង់​ថ្លៃ​សម្រាប់​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ជំងឺ ឬ​មាតុភាព​បាន ។… ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ផ្ដល់​ប្រាក់​ចំណូល​ជា​បន្ត​បន្ទាប់​នៅ​ពេល​អ្នក​ទិញ​សេវាកម្ម​ធានារ៉ាប់​រង​អាយុជីវិត ។ គ្រួសារ​ទាំងអស់​គួរ​តែ​មាន​ធានា​រ៉ាប់រង​ផ្នែក​សុខភាព និង​អាយុ​ជីវិត »​ ( Constancy amid Change » Ensign ខែ ​វិច្ឆិកា ឆ្នាំ​១៩៧៩ ទំព័រ ៨២ ) ។

ពិភាក្សា ៖ហេតុអ្វី​ការ​ធានា​រ៉ាប់រង​គឺជា​រឿង​ដ៏​សំខាន់ ? តើ​ពរជ័យ​អ្វីខ្លះ​អាច​កើត​ចេញ​ពី​ការ​មាន​ការ​ធានា​រ៉ាប់រង​គ្រប់​គ្រាន់ ?

អត្ថប្រយោជន៍​នៃ​ការ​ធានា​រ៉ាប់រង

អាន ៖ការ​ធានា​រ៉ាប់រង​អាច​ជួយ​ការពារ​អ្នក​ពី​ការ​បំផ្លិច​បំផ្លាញ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គ្រោះថ្នាក់ ឬ​ការ​លំបាក​ផ្សេង​ទៀត​អាច​នាំ​ឲ្យ​កើត​មាន ។

ប្រភេទ​នៃ​ការ​ធានា​រ៉ាប់រង

អាន ៖អ្នក​ពុំ​ចាំបាច់​ត្រូវ​មើល​ខុស​ត្រូវ​អ្វី​ទាំងអស់​ទេ—នោះ​គឺជា​ហេតុផល​ដែល​អ្នក​នឹង​បង្កើត​មូលនិធិ​មួយ​សម្រាប់​ភាព​អាសន្ន និង​ប្រាក់​សន្សំ​ផ្សេង​ទៀត ។ ប៉ុន្តែ​វា​គឺជា​រឿង​ដ៏​សំខាន់​ថា​អ្នក​ការពារ​ខ្លួន​ឯង​ពី​ការ​លំបាក​ដែល​អាច​មាន​បញ្ហា​ស្មុគ​ស្មាញ​ផ្នែក​ហិរញ្ញវត្ថុ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​បង្រៀន​ថា « យើង​ត្រូវ​បាន … ប្រឹក្សា​[ឲ្យ] មាន​ប្រាក់​បម្រុង​ទុក​មួយ​សម្រាប់​ភាព​អាសន្ន ហើយ​មាន​ការ​ធានារ៉ាប់រង​គ្រប់គ្រាន់​សម្រាប់​សុខភាព ផ្ទះ និង​អាយុ​ជីវិត » ( « Principles of Temporal Salvation » Ensign ខែ​ មេសា ឆ្នាំ​១៩៨១ ទំព័រ ៦ ) ។

មាន​ការ​ធានា​រ៉ាប់រង​ច្រើន​ប្រភេទ ប៉ុន្តែ​ភាគច្រើន​បំផុត​គឺ ៖

  • ការ​ធានា​រ៉ាប់​រង​អចលន​ទ្រព្យ ៖ ការ​ធានា​រ៉ាប់​រង​អចលន​ទ្រព្យ ដូចជា​ការ​ធានា​រ៉ាប់រង​លើ​ម្ចាស់​ផ្ទះ អ្នក​ជួល និង​រថយន្ត​អាច​ជួយ​ទូទាត់​ថ្លៃ​ប្ដូរ ឬ​ជួស​ជុល​អចលន​ទ្រព្យ​នៅ​ក្នុង​ហេតុការណ៍​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ ចោរកម្ម ឬ​ការ​បំផ្លិច​បំផ្លាញ ។

  • ការ​ធានា​រ៉ាប់​រង​សុខភាព ៖ ការ​ធានា​រ៉ាប់រង​សុខភាព​អាច​ជួយ​ទូទាត់​ថ្លៃ​មើល​ថែ​ខាង​សុខភាព ចាប់​តាំង​ពី​ថ្លៃ​ថែទាំ​ខាង​សុខភាព និង​ការ​ព្យាបាល​ជំងឺ​រហូត​ដល់​ការ​បង់​ថ្លៃ​សម្រាប់​គ្រា​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ ។ អាស្រ័យ​ទៅ​លើ​ទីតាំង​រស់នៅ​របស់​អ្នក នោះ​ការ​ថែ​ទាំ​សុខភាព​ប្រហែល​ជា​មាន​ជា​សេវាកម្ម​របស់​រដ្ឋ ហើយ​សេចក្ដី​ត្រូវការ​របស់​អ្នក​សម្រាប់​ការ​ធានា​រ៉ាប់​រង​សុខភាព​អាច​នឹង​មាន​តិច ។

  • ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត ៖ ការ​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ផ្ដល់​ដល់​គ្រួសារ​មួយ​នូវ​ទឹក​ប្រាក់​សរុប​មួយ ប្រសិន​បើ​សមាជិក​គ្រួសារ​ម្នាក់​ដែល​បាន​ទិញ​ការ​ធានា​រ៉ាប់​រង​បាន​ស្លាប់ ។

  • ការ​ធានា​រ៉ាប់រង​ចំពោះ​ពិការភាព ៖ ការ​ធានា​រ៉ាប់​រង់​ចំពោះ​ពិការភាព​អះអាង​ថា ប្រាក់​ចំណូល​មួយ​ផ្នែក​របស់​បុគ្គល​ដែល​បាន​ទិញ​ការ​ធានា​រ៉ាប់​រង​នឹង​ត្រូវ​បាន​បង់​ឲ្យ ប្រសិន​បើ​គាត់​ពិការ ហើយ​ពុំ​អាច​ធ្វើ​ការ​ក្នុង​រយៈពេល​យូរ ។

ថ្លៃ​ការ​ធានា​រ៉ាប់​រង

អាន ៖ឥឡូវ​នេះ​ដោយ​សារ​យើង​មាន​ការ​យល់​ដឹង​អំពី មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធានា​រ៉ាប់​រង និង​អត្ថប្រយោជន៍​វិជ្ជមាន​មួយ​ចំនួន​របស់​វា​រួច​ហើយ ចូរ​យើង​ពិភាក្សា​តម្លៃ​មួយ​ចំនួន ។ តម្លៃ ឬ​ការ​ចំណាយ​ចម្បង​ពីរ​ប្រភេទ​សម្រាប់​ការ​ធានា​រ៉ាប់​រង​គឺ​បុព្វលាភ និង​ការ​កាត់​កង ។

បុព្វលាភ ៖ តំណាង​ឲ្យ​ថ្លៃ​ការ​ធានា​រ៉ាប់​រង—ឬ​ប្រាក់​ដែល​អ្នក​បង់​ដោយ​ផ្ទាល់​ ( ជា​រឿយៗ​គឺ​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ ) ដល់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ដើម្បី​ទទួល​បាន​ទំហំ​នៃ​ការ​ធានា​រ៉ាប់​រង​នោះ ។

ការ​កាត់​កង​តំណាង​ឲ្យ​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​បង់​សម្រាប់​ការ​ចំណាយ​របស់​អ្នក​ ( ដូចជា​ការ​ចំណាយ​វេជ្ជសាស្ត្រ ឬ ថ្លៃ​ជួស​ជុល​រថយន្ត )​ ពី​មុន​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​នឹង​ចេញ​ថ្លៃ​ដែល​នៅ​សល់ ។

ការ​វិភាគ​ថ្លៃ​អត្ថប្រយោជន៍

អាន ៖នៅ​ពេល​ប្រៀបធៀប​គម្រោង​ការ​ធានា​រ៉ាប់​រង អ្នក​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ប្រៀប​ធៀប​ថ្លៃ​ដែល​អ្នក​នឹង​ចំណាយ​សម្រាប់​គម្រោង​នោះ និង​អ្វី​ដែល​វា​នឹង​ផ្ដល់​ឲ្យ​ជា​ការ​ទូទាត់​សង ។ វា​ប្រហែល​ជា​ការ​ល្អ​ដើម្បី​ប្រៀប​ធៀប​សាច់​រឿង​សម្រាប់​ករណី​ល្អ​បំផុត និង​ករណី​អាក្រក់​បំផុត ។

ថ្លៃ​អប្បរមា​ប្រចាំ​ឆ្នាំ​ ( សាច់រឿង​ករណី​ល្អ​បំផុត )

ដើម្បី​គណនា​ថ្លៃ​អប្បរមា​ប្រចាំ​ឆ្នាំ គ្រាន់​តែ​គុណ​បុព្វលាភ​ប្រចាំ​ខែ​របស់​អ្នក​នឹង​១២​ ( ១២ x បុព្វលាភ​ប្រចាំ​ខែ ) ឬ​មើល​បុព្វលាភ​ប្រចាំ​ឆ្នាំ ប្រសិន​បើ​អ្នក​បង់​ប្រាក់​ម្ដង​មួយ​ឆ្នាំ ។ សាច់រឿង​នេះ​សន្មត​ថា​អ្នក​គ្មាន​ព្រឹត្តិការណ៍​ធានា​រ៉ាប់​រង​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ​ទេ ។

ថ្លៃ​អតិបរមា​ប្រចាំ​ឆ្នាំ​ ( សាច់រឿង​ករណី​អាក្រក់​បំផុត )

ដើម្បី​គណនា​ថ្លៃ​អតិបរមា​ប្រចាំ​ឆ្នាំ សូម​បូក​ថ្លៃ​អប្បរមា​ប្រចាំ​ឆ្នាំ​របស់​អ្នក​និង​ការ​កាត់​កង​ប្រចាំ​ឆ្នាំ​( [ ១២​xបុព្វលាភ​ប្រចាំ​ខែ ] + ការ​កាត់​កង ) ។ សាច់​រឿង​នេះ​សន្មត​ថា ការ​ចំណាយ​នៃ​ព្រឹត្តិការណ៍​ធានា​រ៉ាប់​រង​លើស​ពី​ការ​កាត់​កង​ប្រចាំ​ឆ្នាំ​របស់​អ្នក ។

ដោយ​មាន​ព័ត៌មាន​នេះ​ឥឡូវ​អ្នក​អាច​ប្រៀប​ធៀប​កម្រិត​ការ​ចំណាយ​នៃ​គម្រោង​ផ្សេងៗ​គ្នា ។ គំរូ​ខាង​ក្រោម​នេះ​បង្ហាញ​អំពី​វិធី​មួយ​ដែល​អ្នក​អាច​ប្រៀប​ធៀប​គម្រោង​នានា ។

ការ​ពិចារណា​អំពី​អត្ថប្រយោជន៍​ផ្សេង​ទៀត

អាន ៖នៅ​ក្នុង​សកម្មភាព​ដែល​យើង​ទើប​បាន​បញ្ចប់ យើង​បាន​វាយ​តម្លៃ​គម្រោង​ធានា​រ៉ាប់​រង​មួយ​ប្រភេទ​( ការ​ធានា​រ៉ាប់​រង​អ្នក​ជួល ) ។ យើង​អាច​ប្រើ​ដំណើរ​ការ​ដូច​គ្នា​នេះ​នៅ​ពេល​យើង​ប្រៀប​ធៀប​ប្រភេទ​នៃ​ការ​ធានា​រ៉ាប់រង​ពីរ​ផ្សេង​ទៀត ។ ប៉ុន្តែ ជារឿយៗ​មាន​នូវ​កត្តា​ផ្សេង​ទៀត​ដើម្បី​ពិចារណា លើស​ពី​ថ្លៃ​អតិបរមា និង​អប្បរមា​ទៅ​ទៀត ។ នេះ​គឺជា​សំណួរ​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​សួរ នៅ​ពេល​ធ្វើ​ការ​វាយ​តម្លៃ​គម្រោង​ធានា​រ៉ាប់​រង​ផ្សេងៗ​ទៀត ៖

  • តើ​សេវាកម្ម ឬ​ព្រឹត្តិការណ៍​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​បង់​សង ?

  • តើ​ប្រភេទ និង​ដែន​កំណត់​នៃ​ការ​បង់​សង​មាន​អ្វីខ្លះ ?

  • តើ​កេរ្ដិ៍​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​នោះ​យ៉ាង​ណា​ដែរ ?

  • តើ​មាន​ការ​បញ្ចុះ​តម្លៃ​ដែល​អ្នក​អាច​ទទួល​បាន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​ទំនង​ជា​នឹង​បង់​ជិត​ស្មើ​នឹង​ការ​ចំណាយ​អតិបរមា​ចេញ​ពី​ហោ​ប៉ៅ​របស់​អ្នក​តាម​របៀប​ណា ?

  • តើ​អ្នក​ទំនង​ជា​នឹង​បង់​ជិត​ស្មើ​នឹង​ការ​ចំណាយ​អប្បរមា​ចេញ​ពី​ហោ​ប៉ៅ​របស់​អ្នក​តាម​របៀប​ណា ?

សូម​ពិភាក្សា​អំពី​មូលនិធី​សម្រាប់​ភាព​អាសន្ន និង​ធានា​រ៉ាប់​រង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក

អាន ៖នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​នា​សប្ដាហ៍​នេះ សូម​ពិភាក្សា​អំពី​របៀប​បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​របស់​អ្នក ។ សូម​កំណត់​ផង​ដែរ​ថា តើ​គម្រោង​ធានា​រ៉ាប់​រង​មួយ​ណា​ដែល​សំខាន់​សម្រាប់​គ្រួសារ​របស់​អ្នក ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​គោលនយោបាយ​នានា​របស់​ក្រុម​ហ៊ុន​ការ​ធានា​រ៉ាប់​រង​នោះ ។ អ្នក​អាច​ចង់​ប្រើ​គម្រោង​មេរៀន​ « ​គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ » ដូច​ខាង​ក្រោម ។

គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រូវ​ចាប់ផ្ដើម ហើយ​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ដើម្បី​យាង​ព្រះវិញ្ញាណ ។

ផ្នែក​ទី ១ ៖​ រំឭក​ឡើង​វិញ

  • តើ​អ្នក​កំពុង​ធ្វើ​តាម​ថវិកា​របស់​អ្នក​បាន​យ៉ាង​ណា​ដែរ ?

  • តើ​អ្នក​មាន​​ធានា​រ៉ាប់​រង​គ្រប់​គ្រាន់​ដែរ​ឬ​ទេ ? តើ​គោលនយោបាយ​ធានា​រ៉ាប់​រង​អ្វីខ្លះ​ដែល​អ្នក​ត្រូវការ​នៅ​ក្នុង​កាលៈទេសៈ​របស់​អ្នក ?

ផ្នែក​ទី ២ ៖​ ដាក់​ផែនការ

  • ប្រសិន​បើ​អ្នក​ពុំ​មាន​​ធានា​រ៉ាប់​រង​គ្រប់​គ្រាន់​ទេ តើ​ការ​បង់​សង​នៃ​ធានា​រ៉ាប់​រង​ណា​មួយ​ដែល​អ្នក​គួរ​មាន ? សូម​ធ្វើ​ការ​វិភាគ​ថ្លៃ​អត្ថប្រយោជន៍​នៃ​គម្រោង​ដែល​មាន​ ( សូម​មើល ទំព័រ ៩៧–៩៨ ) ។

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​បាន​លឿន ?