-
ពិចារណ ៖យ៉ូហាន ១០:១០ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖តើជីវិតបរិបូរណ៍ជាអ្វី ?
-
សូមទស្សនា ៖« គាត់បានខាត់មេជើងខ្ញុំ » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៥ ) ។
-
ពិភាក្សា ៖តើអ្នកជឿថាមានដំណោះស្រាយចំពោះរាល់បញ្ហារបស់អ្នកដែរឬទេ ? តើយើងអាចមានភាពស័ក្ដិសមចំពោះព្រះចេស្ដារបស់ព្រះអម្ចាស់ដើម្បីជួយយើងយ៉ាងដូចម្ដេច ?
-
អាន ៖សេចក្ដីយោងក្នុងក្បួនខ្នាតភាគ ២ និងពាក្យដកស្រង់មកពី អែលឌើរ ដាល្លិនអេក អូក ( នៅខាងស្ដាំដៃ ) ។ ការមានភាពខ្លួនទីពឹងខ្លួន គឺពុំមានន័យថាយើងអាចធ្វើ ឬទទួលបាននូវអ្វីៗដែលយើងកំណត់នៅក្នុងគំនិតរបស់យើងនោះទេ ។ ផ្ទុយទៅវិញ វាគឺជាការជឿថា តាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់ នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ។ ភាពខ្លួនទីពឹងខ្លួនគឺជាភស្ដុតាងនៃការទុកចិត្ត ឬជំនឿរបស់យើងទៅលើព្រះចេស្ដារបស់ព្រះ ដើម្បីរំកិលភ្នំនៅក្នុងជីវិតរបស់យើង ហើយផ្ដល់កម្លាំងដល់យើងដើម្បីយកឈ្នះលើការសាកល្បង និងទុក្ខវេទនាទាំងឡាយ ។
-
ពិភាក្សា ៖តើព្រះគុណរបស់ព្រះគ្រីស្ទបានជួយអ្នកទទួលបានតម្រូវការចាំបាច់ក្នុងជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមយ៉ាងដូចម្ដេច ?
-
ពិភាក្សា ៖សូមអានពាក្យដកស្រង់របស់ប្រធាន ម៉ារ៉ុន ជី រ៉មនី ( នៅខាងស្ដាំ ) ។ តើអ្នកដឹងថាអ្នកកំពុងក្លាយជាមនុស្សកាន់តែមានភាពខ្លួនពីពឹងខ្លួនយ៉ាងដូចម្ដេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការតាំងចិត្តនីមួយៗ ។
-
សូមអានលិខិតរបស់គណៈប្រធានទីមួយនៅក្នុងគម្របខាងមុខ ហើយគូសបន្ទាត់នូវពរជ័យដែលបានសន្យា ។ តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានវា ? សូមសរសេរពីគំនិតរបស់អ្នកខាងក្រោមនេះ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីភាពខ្លួនទីពឹងខ្លួនជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។