រូបភាពMy Foundation icon មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ប្រាស្រ័យទាក់ទង—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណា ៖តើព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំនៅពេលណា ?
-
សូមមើល ៖« Creating Lift » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៤៥ ) ។
ការបង្កើតកម្លាំងលើក
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
រូបភាពដកស្រង់ពីការបង្កើតកម្លាំងលើកប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ ដើម្បីឲ្យយន្តហោះមួយអាចហោះឡើងពីដីបាន អ្នកត្រូវតែបង្កើតការលើកឡើង ។ នៅក្នុងឌីណាមីកអាកាស ការលើកឡើងកើតឡើងបាននៅពេលខ្យល់ បក់កាត់ពីលើស្លាបយន្តហោះ ក្នុងរបៀបមួយដែលធ្វើឲ្យសម្ពាធខាងក្រោមស្លាបយន្តហោះខ្លាំងជាងសម្ពាធខាងលើស្លាបយន្តហោះ ។ នៅពេលដែល ការលើកឡើងនេះមានកម្លាំងខ្លាំងជាងការទាញចុះនៃទម្ងន់យន្តហោះពីទំនាញផែនដី នោះយន្តហោះក៏ឡើងផុតពីដីហើយសម្រេចបាន ការហោះហើរ ។
ស្រដៀងគ្នានោះដែរ យើងអាចបង្កើតការលើកឡើងនៅ ក្នុងជីវិតខាងវិញ្ញាណរបស់យើង ។ នៅពេលកម្លាំងដែលកំពុងរុញយើងឆ្ពោះទៅកាន់ស្ថានសួគ៌ខ្លាំងក្លាជាងការល្បួង និងទុក្ខព្រួយដែលទាញយើងចុះ នោះយើងអាចឡើង ហើយហោះយ៉ាងខ្ពស់ទៅកាន់អណាចក្រនៃវិញ្ញាណ ។
ទោះជាមានគោលការណ៍ដំណឹងល្អជាច្រើនដែលជួយយើងដើម្បីសម្រេចបានការលើកឡើងក្តី ខ្ញុំសូមផ្តោតតែទៅលើចំណុចមួយជាពិសេស ។
ការអធិស្ឋាន !
ការអធិស្ឋានគឺជាគោលការណ៍មួយនៃដំណឹងល្អ ដែលផ្តល់នូវការលើកឡើង ។ ការអធិស្ឋានមានអំណាចដើម្បីលើកកម្ពស់យើងចេញពីការខ្វល់ខ្វាយខាងលោកិយរបស់យើង ។ ការអធិស្ឋានអាចលើកយើងឡើងខ្ពស់កាត់ពពកនៃក្តីអស់សង្ឃឹម ឬសេចក្តីងងឹតឲ្យមានពន្លឺ និងជើងមេឃពណ៌ខៀវ ។
ពរជ័យមួយនៃពរជ័យដ៏អស្ចារ្យជាច្រើន និង អភ័យឯកសិទ្ធ ព្រមទាំងឱកាសទាំងឡាយដែលយើងមានក្នុងនាមជាកូនចៅរបស់ព្រះវរបិតាសួគ៌គឺថា យើងអាចទាក់ទងជាមួយទ្រង់បានតាមរយៈការអធិស្ឋាន ។ យើងអាចនិយាយជាមួយទ្រង់ពីបទពិសោធន៍ក្នុងជីវិតយើង ពីឧបសគ្គ និងពរជ័យទាំងពួង ។ យើងអាចស្តាប់ ហើយទទួលការណែនាំពីនគរសេឡេស្ទាលតាមរយៈព្រះវិញ្ញាណបរិសុទ្ធគ្រប់ពេល និងគ្រប់ទីកន្លែង ។
( សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Prayer and the Blue Horizon » Ensign ឬ Liahona ខែមិថុនា ឆ្នាំ ២០០៩ ទំព័រ ៥–៦ )
សូមត្រឡប់ទៅ ទំព័រ ១៤៤ វិញ ។
-
ពិភាក្សា ៖តើយើងអាចស្គាល់ចម្លើយចំពោះការអធិស្ឋានរបស់យើងតាមរបៀបណា ? ហេតុអ្វីការស្តាប់គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការអធិស្ឋានរបស់យើង ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២ និងពាក្យដកស្រង់មកពីប្រធាន រ័សុល អិម ណិលសុន ( នៅខាងស្ដាំ )
-
ពិភាក្សា ៖ហេតុអ្វីការស្តាប់គឺជាជំនាញដ៏សំខាន់ ? តើការស្តាប់ដោយយកចិត្តទុកដាក់ជួយយើងក្នុងការងារយើងយ៉ាងដូចម្តេច ?
-
អាន ៖ពាក្យដកស្រង់មកពីប្រធាន ហិនរី ប៊ី អាវរិង និងអែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ )
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ គូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ជប់សកម្មភាពនីមួយៗ ។
-
អធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសារនៅរាល់ព្រឹក និងរាល់យប់ ។ ចំណាយពេលបន្ទាប់ពីការអធិស្ឋានមួយលើកៗស្ដាប់រកការដឹកនាំដោយគារវភាព ។
-
ចែកចាយអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការប្រាស្រ័យទាក់ទងជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-