រូបភាពMy Foundation icon មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណា ៖តើអ្វីទៅជារឿងដ៏សំខាន់បំផុតមួយចំនួនសម្រាប់អ្នក ?
-
សូមមើល ៖« ការធ្វើអ្វីដែលសំខាន់បំផុត » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ២០១ ) ។
ការធ្វើអ្វីដែលសំខាន់បំផុត
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
រូបភាពដកស្រង់ចេញពីការធ្វើអ្វីដែលសំខាន់បំផុតអ្នកអត្ថាធិប្បាយ ៖ មានយន្តហោះមួយធ្លាក់នៅរដ្ឋហ្លូរីដា នារាត្រីដ៏ងងឹតមួយក្នុងខែធ្នូ ។ មានមនុស្សជាង ១០០ នាក់បានស្លាប់ ។ ការធ្លាក់នោះស្ថិតនៅចម្ងាយតែ ២០ ម៉ែល ពីទីសុវត្ថិភាពប៉ុណ្ណោះ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ បន្ទាប់ពីឧប្បទ្ធវហេតុនោះ ពួកអ្នកស៊ើបអង្កេតបានព្យាយាមស្វែងរកពីបុព្វហេតុ ។ ឧបករណ៍ចុះចតនោះ តាមពិតបានទម្លាក់ចុះមកដោយត្រឹមត្រូវ ។ ម៉ាស៊ីនយន្តហោះក៏មានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះ ។ អ្វីៗទាំងអស់ដំណើរការយ៉ាងត្រឹមត្រូវ—លើកលែងតែរឿងមួយប៉ុណ្ណោះ ៖ គឺអំពូលភ្លើងមួយបានឆេះខូច ។ អំពូលភ្លើងដ៏តូចនោះ—មានតម្លៃតែ ២០ សេនប៉ុណ្ណោះ —បានបង្កើតឲ្យមានសេរីព្រឹត្តិការណ៍ ជាលំដាប់លំដោយដែលទីបំផុតនាំទៅរកហេតុការណ៍នៃមនុស្សស្លាប់ដ៏រន្ធត់ដល់ទៅជាង១០០នាក់ ។
ពិតប្រាកដណាស់ ការខូចអំពូលមិនបានបង្កឲ្យមានបញ្ហានោះទេ វាកើតឡើងដោយសារតែក្រុមការងារលើយន្តហោះ ផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដែលហាក់ដូចជាសំខាន់ក្នុងពេលនោះ ខណៈដែលភ្លេចពីអ្វី ដែលសំខាន់បំផុតនោះ ។
ទំនោរចិត្តនិងការផ្តោតអារម្មណ៍ទៅលើអ្វី ដែលមិនសូវសំខាន់នោះ គឺមិនមែនមានតែចំពោះអ្នកបើកយន្តហោះនោះទេ គឺមានចំពោះមនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាមានហានិភ័យ ។ … តើគំនិត និងដួងចិត្តរបស់អ្នកបានផ្តោតតែលើរឿងដែលសំខាន់តែក្នុងរយៈខ្លីនោះ ឬនៅលើរឿងដែលសំខាន់បំផុត ?
( « We Are Doing a Great Work and Cannot Come Down » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ២០០៩ ទំព័រ ៥៩, ៦០ )
សូមត្រឡប់ទៅ ទំព័រ ២០០ ។
-
ពិភាក្សា ៖តើរឿងមិនសំខាន់អ្វីខ្លះដែលអូសទាញយើងចេញពីការរីកចម្រើន ? តើពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អអាចជួយយើងបានតាមរបៀបណា ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០ និងពាក្យដកស្រង់មកពីប្រធាន ប៊យដ៍ ឃេ ផាកកឺ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖នៅពេលយើងស្វែងរកភាពខ្លួនទីពឹងខ្លួន ហេតុអ្វីវាគឺជារឿងដ៏សំខាន់ដើម្បីមានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធ ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់ការតាំងចិត្តនីមួយៗ ។
-
ប្រសិនបើអ្នកមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ សូមដាក់កាលបរិច្ឆេទទៅព្រះវិហារបរិសុទ្ធ ។
-
ប្រសិនបើអ្នកពុំមានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ សូមជួបនឹងប៊ីស្សព ឬប្រធានសាខារបស់អ្នកដើម្បីពិភាក្សាអំពីរបៀបដែលអ្នកអាចត្រៀមខ្លួនទទួលពិធីបរិសុទ្ធរបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀនអំពីពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-