រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
អាន ៖នៅក្នុងជំពូកមុន យើងបានរៀនថា ការវិនិយោគគឺជាការដាក់ពេលវេលា ការខិតខំ ឬប្រាក់ដើម្បីធ្វើរឿងអ្វីមួយ ហើយរំពឹងថាបានប្រាក់ចំណេញ ឬអ្វីមួយចំនួនមកវិញ ។ ហេតុផលមួយដែលយើងអាចនឹងវិនិយោគប្រាក់គឺដើម្បីចង់មានប្រាក់គ្រប់គ្រាន់នៅពេលយើងចូលនិវត្តន៍ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « នៅពេលបងប្អូនដើរឆ្លងកាត់ជីវិតឆ្ពោះទៅរកការចូលនិវត្តន៍ និងច្រើនឆ្នាំក្រោយមកទៀត យើងសូមអញ្ជើញមនុស្សទាំងអស់ … ដើម្បីដាក់ផែនការសន្សំសំចៃសម្រាប់ឆ្នាំបន្ទាប់ពីការងារពេញម៉ោង » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២០៨ ) ។ ប្រហែលជាមានកម្មវិធីផ្សេងៗរបស់រដ្ឋាភិបាល ឬ សង្គមដើម្បីជួយអ្នកអំឡុងពេលចូលនិវត្តន៍ ប៉ុន្តែអ្នកក៏នឹងទំនងជាចាំបាច់ត្រូវបន្ថែមប្រាក់ដែលមានមកពី កម្មវិធីទាំងនេះជាមួយនឹងប្រាក់សន្សំ ឬការវិនិយោគរបស់អ្នកផ្ទាល់ ។ ប្រសិនបើអ្នកពុំបានធ្វើផែនការនេះនៅពេលនេះទេ នោះអ្នកប្រហែលជាពុំមានប្រាក់ចំណូល ឬប្រាក់សន្សំគ្រប់គ្រាន់ដើម្បីមានភាពខ្លួនទីពឹងខ្លួនបន្ទាប់ពីអ្នកចូលនិវត្តន៍ឡើយ ។
-
ពិភាក្សា ៖តើអ្វីនឹងកើតឡើង ប្រសិនបើអ្នកគ្មានប្រាក់គ្រប់គ្រាន់ដើម្បីរស់នៅដោយស្រណុកចិត្តអំឡុងពេលចូលនិវត្តន៍នោះ ?
១. ដាក់គោលដៅចូលនិវត្តន៍
-
អាន ៖ពីមុនអ្នកចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ វាគឺជាការល្អដើម្បីប៉ានស្មានចំនួនទឹកប្រាក់ដែលអ្នកនឹងត្រូវការ ។ រូបមន្តដ៏សាមញ្ញនេះអាចជួយអ្នកក្នុងការចាប់ផ្ដើមបាន ៖
អ្នកពុំអាចដឹងទុកជាមុនថាអ្នកនឹងរស់នៅបានយូរប៉ុនណានោះទេ ប៉ុន្តែអាចដឹងជាមុនពីពេលដែលអ្នកនឹងចង់ចូលនិវត្តន៍ ហើយអ្នកអាចប៉ាន់ស្មានថាអ្នកនឹងទំនងជារស់នៅបានយូរប៉ុនណាបន្ទាប់ពីនោះ ។ នៅជុំវិញពិភពលោក មនុស្សភាគច្រើនចូលនិវត្តន៍ចន្លោះពីវ័យ ៦០ និង៧០ ឆ្នាំ ។ អ្នកប្រហែលជាអ្នករស់នៅបានពី២០ទៅ៣០ឆ្នាំទៀតបន្ទាប់ពីការចូលនិវត្តន៍នោះ ។
កំណត់ចំណាំ ៖ អ្នកប្រហែលជាពុំត្រូវការចំនួនទឹកប្រាក់នេះទាំងស្រុងទេនៅពេលអ្នកចូលនិវត្តន៍ កាលការវិនិយោគរបស់អ្នកអាចបន្តរីកចម្រើនក្នុងរយៈពេលនៃការចូលនិវត្តន៍នោះ ប៉ុន្តែការពិចារណាពីចំនួននេះគឺជាចំណុចដ៏ល្អមួយដើម្បីចាប់ផ្ដើម ។
២. យល់ពីការប្រាក់សមាស
-
អាន ៖ការប្រាក់សមាសអាចជាគន្លឹះមួយដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍ ។ ការប្រាក់សមាសគឺជាការទទួលបានការប្រាក់បន្ថែមលើការប្រាក់ ហើយជាធម្មតាវាត្រូវបានតំណាងឲ្យជាភាគរយឬអត្រានៃប្រាក់ចំណេញ ។ នៅពេលអ្នកទទួលបានការទូទាត់ការប្រាក់ដំបូងរបស់អ្នក វាត្រូវបានបន្ថែមទៅសមតុល្យដើម ។ បន្ទាប់មកសមតុល្យដ៏ធំនោះបន្តរីកចម្រើន ។
-
អាន ៖ការវិនិយោគតាមរបៀបដែលផ្ដល់អត្រាប្រាក់ចំណេញដ៏ល្អមួយ ជារឿយៗវាជួយមនុស្សឲ្យមានប្រាក់គ្រប់គ្រាន់ដើម្បីសន្សំសម្រាប់ការចូលនិវត្តន៍ ។ មនុស្សភាគច្រើនរកឃើញថាវាងាយស្រួលជាងដើម្បីវិនិយោគទឹកប្រាក់ចំនួនតូចជាទៀងទាត់ ដូចជាចំនួនទឹកប្រាក់ជាក់លាក់មួយរៀងរាល់ខែ ឬពីប្រាក់ខែនីមួយៗ ជាជាងចំនួនទឹកប្រាក់សរុបដ៏ធំតាមកាលកំណត់ ។ ឧទាហរណ៍ខាងក្រោមនេះបង្ហាញអំពីតម្លៃសរុបនៃការវិនិយោគ ១០០ ក្នុងមួយខែរយៈពេល៣០ ឆ្នាំ ជាមួយនឹងអត្រាប្រាក់ចំណេញខុសៗគ្នា ។ នេះគឺជាអនុភាពនៃការប្រាក់សមាស ។
-
ពិភាក្សា ៖តើពេលវេលា និងអត្រាប្រាក់ចំណេញអាចជះឥទ្ធិពលដល់តម្លៃសរុបនៃការវិនិយោគមួយតាមរបៀបណា ?
៣. យល់ពីទំនាក់ទំនងរវាងហានិភ័យ និងប្រាក់ចំណេញ
-
អាន ៖ដូចដែលយើងបានឃើញហើយថាអត្រាប្រាក់ចំណេញអាចមានអនុភាពខ្លាំងណាស់ ។ វាទំនងដូចជាច្បាស់ណាស់ថា អ្វីទាំងអស់ដែលយើងត្រូវធ្វើនោះគឺការវិនិយោគប្រាក់របស់យើងលើអ្វីមួយដែលមានអត្រាប្រាក់ចំណេញខ្ពស់បំផុត។ ប៉ុន្តែវាពុំសាមញ្ញបែបនោះទេ ។ ដូចដែលរូបភាពខាងក្រោមបង្ហាញ រាល់ការវិនិយោគមានទំនាក់ទំនងជាមួយនិងហានិភ័យ និងប្រាក់ចំណេញមួយ ។ ជាធម្មតា អត្រាប្រាក់ចំណេញទាប គឺថាអ្នកនឹងមានហានិភ័យកាន់តែតិចក្នុងការបាត់បង់ប្រាក់លើការវិនិយោគនោះ ។ ផ្ទុយទៅវិញ បើសក្តានុពលប្រាក់ចំណូលខ្ពស់នោះ សក្តានុពលហានិភ័យក៏ខ្ពស់ក្នុងការបាត់បង់ប្រាក់ផងដែរ ។
៤. ពិចារណាការវិនិយោគដែលមានសក្ដានុពល
-
អាន ៖នៅពេលពិចារណាអំពីការវិនិយោគដែលមានសក្ដានុពល វាគឺជាការល្អដើម្បីស្គាល់ពីមូលដ្ឋានគ្រឹះមួយចំនួន ។ ការវិនិយោគស្ទើរតែទាំងអស់អាចបែងចែកទៅជាពីរផ្នែកគឺ ៖ ការវិនិយោគទាំងឡាយដែលមានអត្រាប្រាក់ចំណេញមានកាលកំណត់ និងការវិនិយោគដែលមានអត្រាប្រាក់ចំណេញគ្មានកាលកំណត់ ។
អត្រាថេរមួយមានន័យថាអត្រារបស់អ្នកពុំឡើង ឬចុះឡើយ ប៉ុន្តែនៅដដែល ឬថេរ ។ ឧទាហរណ៍នៃការសន្សំប្រាក់ ឬការវិនិយោគដែលមានអត្រាថេររួមបញ្ចូលទាំងគណនីប្រាក់សន្សំ វិញ្ញាបនបត្រប្រាក់បញ្ញើ ( វ.ប. ) និងមូលបត្របំណុល ។ ជារឿយៗ ការវិនិយោគដែលមានអត្រាមានកាលកំណត់មានអត្រាប្រាក់ចំណូលទាប ហើយអាចត្រូវបានចាត់ទុកថាមានហានិភ័យតិចជាងការវិនិយោគដែលមានអត្រាគ្មានកាលកំណត់ ។
អត្រាគ្មានកាលកំណត់ មានន័យថា ប្រាក់ចំណូលរបស់អ្នកអាចកើនឡើង ឬថយចុះ គឺមានន័យថា អ្នកអាចទទួលបានប្រាក់ ឬបាត់បង់ប្រាក់ ។ ឧទាហរណ៍នៃការវិនិយោគដែលមានអត្រាគ្មានកាលកំណត់រួមបញ្ចូលទាំងភាគហ៊ុន សង្គហធន អាជីវកម្ម និងអចលទ្រព្យ ។ ជាធម្មតា ការវិនិយោគដែលមានអត្រាគ្មានកាលកំណត់ត្រូវបានចាត់ទុកថាមានហានិភ័យជាងការវិនិយោគដែលមានអត្រាថេរ ប៉ុន្តែវាក៏អាចមានសក្ដានុពលសម្រាប់នាំមកនូវប្រាក់ចំណូលខ្ពស់ជាងផងដែរ ។
ពិពិធកម្មមានន័យថាបង្កើនថវិការបស់អ្នកមកពីការវិនិយោគជាច្រើន ។ ការវិនិយោគនៅក្នុងការវិនិយោគជាច្រើន ឬប្រភេទជាច្រើននៃការវិនិយោគអាចជួយកាត់បន្ថយហានិភ័យរបស់អ្នក ។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីប្រភេទខុសគ្នានៃ ការវិនិយោគ សូមអានវគ្គ « ធនធានទាំងឡាយ » នៅចុងបញ្ចប់នៃជំពូកនេះដោយខ្លួនអ្នកផ្ទាល់នៅសប្ដាហ៍នេះ ។
-
ពិភាក្សា ៖សូមពិនិត្យមើលឡើងវិញជាក្រុមអំពីជំហានខាងក្រោមនេះរហូតដល់មនុស្សគ្រប់គ្នាមានអារម្មណ៍ថាពួកគេយល់នូវជំហានទាំងនោះ ។
-
ការប្រាក់សមាស
-
ហានិភ័យ និង ប្រាក់ចំណូល
-
អត្រាប្រាក់ចំណូលមានកាលកំណត់
-
អត្រាប្រាក់ចំណូលគ្មានកាលកំណត់
-
ពិពិធកម្ម
-
៥. ស្រាវជ្រាវរកគណនីចូលនិវត្តន៍ដែលមានសក្ដានុពល
-
អាន ៖ជាធម្មតា អ្នកនឹងត្រូវបង់ពន្ធមួយចំនូនសម្រាប់ការវិនិយោគរបស់អ្នក ។ តាមពិត ពន្ធអាចជាការចំណាយមួយក៏ធំបំផុតដើម្បីពិចារណា នៅពេលធ្វើការវិនិយោគ ។ ជាភ័ព្វសំណាង មានរដ្ឋាភិបាលជាច្រើនអនុញ្ញាតឲ្យគណនីចូលនិវត្តន៍មានអត្ថប្រយោជន៍ពន្ធពិសេសដែលអ្នកគួរស្វែងយល់ ។ គណនីវិនិយោគទាំងនេះប្រហែលជាបានទទួលការឧបត្ថម្ភមកពីនិយោជក ឬបុគ្គលម្នាក់ៗ ហើយនៅក្នុងគណនីទាំងនេះ អ្នកអាចវិនិយោគក្នុងការលេងភាគហ៊ុន មូលបត្របំណុល សង្គហធន និងច្រើនទៀត ។ គណនីទាំងនោះមានឈ្មោះខុសៗគ្នាអាស្រ័យទៅលើទីកន្លែងដែលអ្នករស់នៅ ប៉ុន្តែអត្ថប្រយោជន៍ពន្ធគោលគឺស្រដៀងគ្នា ហើយជាទូទៅវាចែកចេញជាពីរផ្នែកគឺ ៖ ពន្ធបង់បណ្ដាក់ និងមិនជាប់ពន្ធ ។
ពន្ធបង់បណ្ដាក់ ៖ ប្រាក់បរិច្ចាគទៅកាន់គណនីពន្ធបង់បណ្ដាក់ ជាធម្មតាគឺជាពន្ធដែលអាចកាត់កងបាននៅក្នុងឆ្នាំនៃការបរិច្ចាគប្រាក់នោះ ខណៈដែលការដកប្រាក់អំឡុងពេលចូលនិវត្តន៍ត្រូវបានជាប់ពន្ធតាមអត្រាពន្ធដែលប្រាក់ចំណូលរបស់អ្នកមាននៅគ្រានោះ ។ ប្រសិនបើការវិនិយោគរបស់អ្នកទំនងជាមិនរីកចម្រើនខ្លាំង មិនថាដោយសារអត្រាប្រាក់ចំណូលទាប ឬដោយសារវាមានពេលតិចដើម្បីរីកចម្រើននោះទេ អ្នកប្រហែលជាសន្សំប្រាក់បានច្រើននៅលើពន្ធ តាមរយៈការពន្យារពេលបង់ពន្ធលើប្រាក់ចំណូលសម្រាប់ប្រាក់នោះរហូតដល់ពេលចូលនិវត្តន៍ ជាពេលដែលប្រាក់នោះប្រហែលជាជាប់ពន្ធក្នុងអត្រាទាបមួយ ។
មិនជាប់ពន្ធ ៖ ប្រាក់បរិច្ចាគទៅកាន់គណនីមិនជាប់ពន្ធពុំផ្ដល់អត្ថប្រយោជន៍ពន្ធដំបូងទេ ។ ចំពោះគណនីទាំងនេះ ប្រាក់ដែលអ្នកបរិច្ចាគត្រូវបានជាប់ពន្ធនៅក្នុងឆ្នាំដែលបានប្រាក់នោះ ។ ប៉ុន្តែរាល់ការទទួលបានប្រាក់ចំណូល និងការដកប្រាក់នាពេលអនាគតគឺមិនជាប់ពន្ធឡើយ ។ ប្រសិនបើការវិនិយោគរបស់អ្នកទំនងជារីកចម្រើនយ៉ាងខ្លាំង មិនថាដោយសារមានអត្រាប្រាក់ចំណូលខ្ពស់ ឬដោយសារវាមានពេលច្រើនដើម្បីរីកចម្រើននោះទេ អ្នកប្រហែលជាបង់ពន្ធតិចដោយប្រើគណនីមិនជាប់ពន្ធមួយ ។
ដូចអ្នកបានឃើញហើយ ដោយផ្អែកលើប្រភេទគណនីដែលអ្នកជ្រើសរើស អ្នកនឹងត្រូវបង់ពន្ធជាមុន ឬនៅពេលដកប្រាក់ ។ ដោយអាស្រ័យទៅលើស្ថានភាពរបស់អ្នក នោះប្រភេទគណនីមួយប្រហែលជាមានអត្ថប្រយោជន៍ច្រើនចំពោះអ្នកជាងគណនីផ្សេងទៀត ។
៦. ចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ឲ្យឆាប់រហ័ស
-
អាន ៖នៅពេលអ្នកបានបង្កើតមូលនិធិសម្រាប់ភាពអាសន្នមួយ ហើយបង់សងបំណុលអតិថិជនរបស់អ្នក នោះអ្នកគួរចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ឲ្យឆាប់រហ័ស ។ កាលណាអ្នកចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលវិនិវត្តន៍ឲ្យកាន់តែលឿន នោះប្រាក់របស់អ្នកមានពេលកាន់តែច្រើនដើម្បីរីកចម្រើន ហើយអ្នកមានប្រាក់កាន់តែច្រើនសម្រាប់ការចូលនិវត្តន៍ ។
វិធីដ៏អស្ចារ្យមួយដើម្បី ចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍គឺតាមរយៈផែនការចូលនិវត្តន៍ដែលឧបត្ថម្ភដោយនិយោជក ។ ប្រសិនបើនិយោជករបស់អ្នកផ្ដល់ប្រភេទមួយចំនួននៃគណនីចូលនិវត្តន៍ ដែលពួកគេបង់ប្រាក់ឲ្យស្មើនឹងអ្វីដែលអ្នកបរិច្ចាគ សូមទាញយកប្រយោជន៍ពីវា ! ការបង់ប្រាក់ឲ្យស្មើគ្នារបស់ពួកគេគឺដូចជាប្រាក់រង្វាន់ ឬប្រាក់បន្ថែមសម្រាប់អ្នក ដោយបរិច្ចាគទៅកាន់ប្រាក់សន្សំរបស់អ្នកផ្ទាល់ ។
សកម្មភាពខាងក្រោមនេះជួយបង្ហាញអំពីអនុភាពនៃការវិនិយោគជាទៀងទាត់សម្រាប់រយៈពេលវែង ។
ពិភាក្សាអំពីការត្រៀមខ្លួនសម្រាប់ការចូលនិវត្តន៍នៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នក
-
អាន ៖នៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រួសាររបស់អ្នកនៅសប្ដាហ៍នេះ សូមពិភាក្សាអំពីផែនការរបស់អ្នកសម្រាប់ការចូលនិវត្តន៍ ។ សូមប៉ាន់ស្មានអំពីទឹកប្រាក់ដែលអ្នកនឹងត្រូវការ នៅពេលអ្នកចង់ចូលនិវត្តន៍ និងអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅគ្រានោះ ។ សូមសរសេរចំនួនទឹកប្រាក់ដែលអ្នកចង់សន្សំ ហើយកំណត់ចំនួនមួយដែលអ្នកអាចមានលទ្ធភាពដើម្បីសន្សំទុករាល់ខែសម្រាប់ការចូលនិវត្តន៍ ។ សូមចងចាំថា ខណៈដែលវាគឺជារឿងសំខាន់ដើម្បីចាប់ផ្ដើមសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍កាន់តែលឿននោះ ការបង្កើតមូលនិធិសម្រាប់ភាពអាសន្ន និងការលុបបំបាត់បំណុលអតិថិជនមុន កាន់តែជារឿងដ៏បន្ទាន់ថែមទៀត ។ នៅក្នុងការពិភាក្សារបស់អ្នក អ្នកគួរប្រើគម្រោង« គំរូការពិភាក្សាក្រុមប្រឹក្សាគ្រួសារ » ។