ភាពខ្លួនទីពឹងខ្លួន
បន្ត​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន


រូបភាព
My Foundation icon
បន្ត​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន

អាន ៖សូម​អបអរសាទរ ! អំឡុង​១២ សប្ដាហ៍​មុន​ដែល​អ្នក​បាន​ស្ថាបនា​ទម្លាប់​ថ្មី ហើយ​ប្រែ​ក្លាយ​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​បន្ត​បង្កើន​សមត្ថភាព​ទាំងនេះ ហើយ​អភិវឌ្ឍ​សមត្ថភាព​ថ្មី ។ នៅ​ពេល​អ្នក​អធិស្ឋាន ហើយ​ស្ដាប់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ដឹង​ថាតើ​កិច្ចការ​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​យើង​ចាំបាច់​ត្រូវការ​កែលម្អ ។

ពិភាក្សា ៖តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ត​ដើរ​នៅ​លើ​មាគ៌ា​របស់​យើង​ឆ្ពោះ​ទៅរក​ភាព​ខ្លួន​ទីពឹង​ខ្លួន ? តើ​យើង​អាច​បន្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ណា ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​នេះ​អំឡុង​ពេល ១២​សប្ដាហ៍​ក្រោយ ។ សូម​គូស​សញ្ញាកែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​សកម្មភាព​នីមួយៗ ។

  • សូម​រំឭក​ឡើង​វិញ ហើយ​បន្ត​រស់​នៅ​តាម​គោលការណ៍​មូលដ្ឋាន​គ្រឹះ និង​ទម្លាប់​ទាំង​១២ របស់​ខ្ញុំ​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​អំពីភាព​ខ្លួន​ទីពឹង​ខ្លួន​ជាមួយ​នឹង​គ្នា ។ សូម​បន្ត​ជួយ​សមាជិក​ក្រុម​របស់​អ្នក ឬ​ជួយ​សម្រប​សម្រួល​ដល់​ក្រុម​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ថ្មី​មួយ ។

  • សូម​បង្កើន​សមត្ថភាព​របស់​អ្នក​ដោយ​ចូល​រួម​នៅ​​ក្នុង​ក្រុម​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​មួយ​ទៀត ។

  • សូម​សិក្សា​គោលការណ៍​ខាង​គោលលទ្ធិ​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​ក្រោម ។

គោលការណ៍​ខាង​គោលលទ្ធិ នៃ​ភាពខ្លួន​ទីពឹង​ខ្លួន

ភាព​ខ្លួន​ទី​ពឹង​ខ្លួន គឺ​ជា​បទបញ្ញត្តិ​មួយ ។

ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​គឺ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះចេស្ដា​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​កិច្ចការ​ទាំង​នេះ ។

សាច់ឈាម និង​វិញ្ញាណ​គឺ​តែមួយ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១៣–១៤,ម៉ូសេ ២: ២៧–២៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥, យ៉ូហាន ១០:១០, ម៉ាថាយ ២៨:១៨, កូល៉ុស ២:៦–១០

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤,អាលម៉ា ៣៤:២០–២៥

បោះពុម្ព