ភាពខ្លួនទីពឹងខ្លួន
ពិចារណា


ponder icon
ពិចារណា—ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​គិត​រៀងៗខ្លួន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ។ សូម​អាន​បទគម្ពីរ ឬ​ពាក្យ​ដក​ស្រង់​ខាងក្រោម​នេះ ហើយ​ឆ្លើយ​សំណួរ​ទាំងឡាយ ។

« ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ … ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី ៣:១០-១២ ) ។

តើ​រឿងដ៏​មាន​អត្ថន័យ​បំផុត​អ្វីខ្លះ​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

ជា​លទ្ធផល​នៃ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ ?