ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
resources icon
ធនធាន​នានា

បន្ដ​ដោយ​ភាព​អត់ធ្មត់

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ចែកចាយ​ការ​ប្រឹក្សា​ដូច​ត​ទៅ​នេះ ៖

« អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ មាន​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកលវិទ្យាល័យ ស្ទែនហ្វដ បាន​ធ្វើ​ការសាកល្បង​លើ​បទពិសោធន៍​តូច​មួយ​អំពី​កម្លាំង​ឆន្ទៈ​របស់​កុមារ​តូចៗ ដែល​មាន​អាយុ​បួន​ឆ្នាំ ។ គាត់​បាន​ដាក់​នំ​ម៉ាស្សម៉ាឡូ​ដ៏​ធំ​មួយ​នៅ​ចំពោះ​មុខ​កុមារ​តូចៗ​នោះ ហើយ​បាន​ប្រាប់​កុមារ​ទាំងនោះ​ថា ពួកគេ​អាច​ញ៉ាំ​នំ​នោះ​ភ្លាម​តែ​ម្ដង​បាន ឬ បើ​អាច​ចាំ​តែ ១៥ នាទី​ទៀត នឹង​ទទួល​បាន​នំ​ម៉ាស្សម៉ាឡូ​នោះ​ដល់​ទៅ​ពីរ ។

« បន្ទាប់​មក គាត់​បាន​ទុក​ឲ្យ​កុមារ​នោះ​នៅ​តែ​ឯង ហើយ​ឃ្លាំ​មើល​ពី​ក្រោយ​កញ្ចក់​ដែល​អាច​ឃើញ​តែ​ម្ខាង ។ កុមារខ្លះបានញ៉ាំនំ ម៉ាស្សម៉ាឡូ ភ្លាមតែម្តង ហើយ​ខ្លះ​ទៀត​អាច រង់ចាំ​បាន​តែ​ប៉ុន្មាន​នាទី មុន​ពេល​ពួកគេ​ចុះចាញ់​ការល្បួង ។ មាន​តែ​៣០ ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​រង់​ចាំ​បាន ។ …

« អ្វី​ដែល​បាន​ចាប់ផ្ដើម​ដោយ​ការពិសោធន៍​យ៉ាង​សាមញ្ញ​មួយ​ជាមួយ​កុមារ ហើយ​និង​នំ​ម៉ាស្សម៉ាឡូ បាន​ក្លាយ​ទៅ​ជា​ការសិក្សា​គំរូ​សំខាន់​មួយ​ដែល​បង្ហាញ​ថា លទ្ធភាព​ដើម្បី​រង់ចាំ—អត់ធន់—គឺ​ជា​លក្ខណៈសម្បត្តិ អត្តចរិក​ជា​គន្លឹះ ដែល​អាច​ព្យាករ​នូវ​ជោគជ័យថ្ងៃ​ក្រោយ​ក្នុង​ជីវិត ។…

« … ការ​សន្យា​របស់​ព្រះ​ពុំ​ត្រូវ​បាន​បំពេញ​ភ្លាមៗ ឬ​តាម​វិធី​ដែល​យើង​សង្ឃឹម​ជានិច្ច​នោះ​ទេ ។ …

« ភាព​អត់ធ្មត់​មាន​ន័យ​ថា បន្ត​ស៊ូទ្រាំ​ជាមួយ​អ្វី​មួយ រហូត​ដល់​ទី​បញ្ចាប់ ។ វា​មាន​ន័យ​ថា ជា​ការពន្យារ​នូវ​ការចង់​បាន​ភ្លាមៗ ដើម្បី​បាន​ពរជ័យ​នា​ពេល​អនាគត ។ …

« … សរុបមក កិច្ចការ​នៃ​ការអត់ធ្មត់គឺមានន័យថា ៖ រក្សា​ព្រះបញ្ញត្តិ ទុកចិត្ត​លើ​ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង បម្រើ​ទ្រង់​ដោយ​ភាពទន់ភ្លន់ និង​ដោយ​សេចក្តីស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ អនុវត្ត​សេចក្តីជំនឿ និង សង្ឃឹម​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​សូម​កុំ​ចុះ​ចាញ់​ឡើយ » ។

( « Continue in Patience » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦, ៥៨, ៥៩ )

សូម​ត្រឡប់​ទៅ ទំព័រ ៦១ ។

គម្រោង​ថវិកា​របស់​ខ្ញុំ

ការពិពណ៌នា

ប្រភេទ

ចំណូល

ចំណាយ

សមតុល្យ

ចំណូល

( ម.អ. )

សមតុល្យ

កំណត់ចំណាំ

បោះពុម្ព