ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

ការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

៥ បន្ត​ផ្ដល់ ហើយ​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ

រូបភាព
គំនូរ​រូប​ផ្ទះ

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

១. ចែកចាយ​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជាមួយ​​គ្រួសារ និង​មិត្តភក្ដិ​របស់​អ្នក

ចែក​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ

អាន ៖នៅ​ពេល​យើង​ក្លាយ​ជា​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​វិញ្ញាណ វា​គឺជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​វិញ្ញាណ​ផង​ដែរ ។ យើង​អាន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា​ថា « ហើយ​បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​កម្លាំង​ខ្លាំង​ឡើង​នៅ​ក្នុង​ព្រះវិញ្ញាណ ចូរ​ឲ្យ​អ្នក​នោះ​យក​អ្នក​ណា​មួយ​ដែល​ទន់​ខ្សោយ​ទៅ​ជាមួយ​គាត់ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​ស្អាង​ឡើង​ក្នុង​ភាព​ស្លូត​បូត​គ្រប់​យ៉ាង ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​ត្រឡប់​ជា​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ » ( គ.​និង​ស. ៨៤:១០៦ ) ។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ពេត្រុស​បាន​សរសេរ​ថា « គឺ​ដោយ​ខំ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក​ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ​នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ »​ ( ពេត្រុសទី ១ ៤:១០ ) ។

ពិភាក្សា ៖តើ​បទគម្ពីរ​ទាំង​នេះ​អនុវត្ត​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​គោលការណ៍​នៃ​ភាព ខ្លួន​ទី​ពឹង​ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំបាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក​តាម​របៀប​ណា ? តើ​ការ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​មាន​ន័យ​ដូចម្ដេច ?

ចែក​ចាយ​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​សាច់​ឈាម

អាន ៖នៅ​ពេល​យើង​ក្លាយ​ជា​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​សាច់​ឈាម វា​គឺជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ក្លាយជាមាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​សាច់​ឈាម​ផង​ដែរ ។ វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ក្លាយ​ជា​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​គឺ​ការ​បម្រើ និង​ការ​ផ្ដល់​ឲ្យ​ដល់​មនុស្ស​ដទៃ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​បង្រៀន​ថា « មាន​ឯករាជ្យ​ភាព​មួយ​រវាង​អស់​អ្នក​ដែល​មាន និង​អ្នក​ដែល​គ្មាន ។ ដំណើរការ​នៃ​ការ​ជួយ​លើក​តម្កើង​អ្នក​ទ័លក្រ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​មាន​ចិត្ត​រាបសា ។ នៅក្នុង​ដំណើរ​ការ​នេះ ទាំងពីរ​គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ។ មនុស្ស​ទ័លក្រ​ត្រូវ​បាន​រំដោះ​ចេញ​ពី​ទាសភាព និង​ដែន​កំណត់​នៃ​ភាព​ក្រី​ក្រ ត្រូវ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​សេរីភាព​ដើម្បី​រីកចម្រើន​ដល់​សក្ដានុពល​ពេញលេញ​របស់​ពួកគេ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ [ អស់​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន ]​ដោយ​ការ​ចែកចាយ​នូវ​ផល​ប្រយោជន៍​របស់​ពួកគេ ចូល​រួម​នៅ​ក្នុង​គោលការណ៍​ដ៏​នៅ អស់​កល្ប​ជានិច្ច​នៃ​ការ​ផ្ដល់​ឲ្យ ។ នៅ​ពេល​បុគ្គល​ម្នាក់​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ឬ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន នោះ​គាត់​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ ហើយ​វដ្ដ​នេះ​បន្ត​ធ្វើ​ឡើង​វិញ​ដោយ​ខ្លួន​ឯង » ( « The Celestial Nature of Self-Reliance » Ensign ខែ ​វិច្ឆិកា ឆ្នាំ​ ១៩៨២ ទំព័រ ៩៣ ) ។

ពិភាក្សា ៖តើ​ពាក្យ​ដក​ស្រង់​នេះ​អនុវត្ត​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​នរណា​គឺជា​មនុស្ស​ទ័លក្រ ? តើ​អ្នក​អាច​ជួយ​មនុស្ស​ទ័ល​ក្រ ឬ​ជន​ខ្វះ​ខាត​នៅ​ក្នុង​ជីវិត​របស់​អ្នក​តាម​របៀប​ណា ?

ពិចារណ ៖សូម​ចំណាយ​ពេល​មួយ​នាទី​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖ក្នុង​ចំណោម​មនុស្ស​ដែល​ខ្ញុំ​ស្គាល់ តើ​នរណា​ទៅ​ដែល​ត្រូវការ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន ? តើ​ខ្ញុំ​នឹង​ចែកចាយ​វា​ជាមួយ​នឹង​ពួកគេ​តាម​របៀប​ណា ? សូម​សរសេរ​ឈ្មោះ និង​ផែនការ​ដើម្បី​ចែកចាយ​នៅ​ខាង​ក្រោម ។

២. ឈាន​ទៅ​មុខ​ដោយ​ជំនឿ

អាន ៖សូម​អប​អរ​សាទរ ! អ្នក​បាន​បញ្ចប់​ការ​ប្រជុំ​ក្រុម​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន​ហើយ ។ ដើម្បី​វាយ​តម្លៃ​ពី​ការ​រីកចម្រើន​របស់​អ្នក សូម​សរសេរ​អំពី​ស្ថានភាព​របស់​អ្នក​នៅពេល​នេះ និង​របៀប​ដែល​អ្នក​ដាក់​ផែនការ​ដើម្បី​បន្ត​ទៅ​កាន់​ការ​រីកចម្រើន​នៅ​ក្នុង​តារាង​ខាង​ក្រោម ។

ពិភាក្សា ៖តើ​អ្នក​មាន​ភាព​ប្រសើរ​ឡើង​បែប​ណា​រយៈពេល​១២​សប្ដាហ៍​នេះ ដើម្បី​ក្លាយ​ជា​អ្នក​ចាត់​ចែងហិរញ្ញវត្ថុ​ដ៏​ឆ្លាតវៃ និង​ស្មោះត្រង់​ម្នាក់ ?

អាន ៖រឿង​ជាច្រើន​ដែល​យើង​បាន​ពិភាក្សា​ពុំ​អាច​សម្រេច​បាន​ក្នុង​រយៈពេល​១២​សប្ដាហ៍​ទេ ។ ប៉ុន្តែ​អ្នក​គួរ​បាន​អភិវឌ្ឍ​នូវ​ទម្លាប់​ចាំបាច់​ដើម្បី​បន្ត​ការ​រីកចម្រើន​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ដ៏​មាន​ជោគ​ជ័យ ។ សូម​បន្ត​ធ្វើ​ក្រុម​ប្រឹក្សា​គ្រួសារ​ជា​ទៀង​ទាត់ ។ សូម​បន្ត​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជំពូក​នានា​នៅ​ក្នុង​សៀវភៅ​លំហាត់​នេះ ។ ហើយ​បន្ត​ខិតខំ​ឆ្ពោះ​ទៅ​រក​អាទិភាព​ហិរញ្ញវត្ថុ​របស់​អ្នក ។ សូម​តាំង​ចិត្ត​ធ្វើ​តាម​ « ជំហាន​បន្ទាប់ »​ ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​ជួរ​ឈរ​ចុង​ក្រោយ​នៃ ការ​វាយ​តម្លៃ​នៅ​លើ​ទំព័រ​មុន ។

ពិចារណា ៖សូម​ចំណាយ​ពេល​ប្រាំ​នាទី​ដើម្បី​គិត​ពី​សំណួរ​ដូច​តទៅ​នេះ ហើយ​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ខាង​ក្រោម ៖ តើ​រឿង​ដ៏​មាន​ន័យ​បំផុត​អ្វី​ខ្លះ​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​រយៈពេល​១២​សប្ដាហ៍​នេះ ?

បោះពុម្ព