រាយការណ៍—ម៉ោងជាអតិបរមា ៖ ២៥ នាទី
ការតាំងចិត្តកាលពីសប្ដាហ៍មុន
-
អនុវត្ត ហើយចែកចាយគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំកាលពីសប្ដាហ៍មុន ។
-
តាមដានប្រាក់ចំណូល និងការចំណាយរបស់ខ្ញុំ
-
ពិភាក្សាអំពីការចាត់ចែងខាងហិរញ្ញវត្ថុនៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់ខ្ញុំ ។
-
ទាក់ទង ហើយគាំទ្រដល់ដៃគូសកម្មភាពរបស់ខ្ញុំ ។
ជំហានទី ១ ៖ វាយតម្លៃជាមួយនឹងដៃគូសកម្មភាព ( ៥ នាទី )
ចំណាយពេលពីរបីនាទីដើម្បីវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការរក្សាការតាំងចិត្តរបស់អ្នកនៅសប្ដាហ៍នេះ ។ ប្រើតារាង « ការវាយតម្លៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ » នៅដើមនៃសៀវភៅលំហាត់នេះ ។ ចែកចាយការវាយតម្លៃរបស់អ្នកជាមួយនឹងដៃគូរបស់អ្នក ហើយពិភាក្សាសំណួរខាងក្រោមនេះជាមួយនឹងគាត់ ។ បន្ទាប់មក គាត់នឹងចារនៅត្រង់កន្លែងដែលបានចង្អុលបង្ហាញ ។
-
ពិភាក្សា ៖តើអ្នកជួបឧបសគ្គអ្វីខ្លះក្នុងការរក្សាការតាំងចិត្តរបស់អ្នកនៅសប្ដាហ៍នេះ ?
ជំហានទី ២ ៖ រាយការណ៍ទៅកាន់ក្រុម ( ៨ នាទី )
បន្ទាប់ពីវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នក សូមត្រឡប់មកវិញរួមគ្នា ហើយរាយការណ៍អំពីលទ្ធផលរបស់អ្នក ។ សូមទៅសួរសមាជិកក្រុមម្នាក់ៗថាតើអ្នកគួរវាយតម្លៃខ្លួនឯងជា « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់ការតាំងចិត្តនីមួយៗកាលពីសប្ដាហ៍មុន ។
ជំហានទី ៣ ៖ ចែកចាយបទពិសោធន៍របស់អ្នក ( ១០ នាទី )
ឥឡូវនេះ សូមចែកចាយជាក្រុមអំពីអ្វីដែលបានរៀនមកពីការខិតខំរក្សាការតាំងចិត្តរបស់អ្នកអំឡុងសប្ដាហ៍នេះ ។
-
- ពិភាក្សា ៖
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះតាមរយៈការអនុវត្ត ឬការចែកចាយគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំ ?
-
តើអ្នកបានរកឃើញគំរូ ឬទម្លាប់អ្វីខ្លះ កាលធ្វើការតាមដានការចំណាយរបស់អ្នក ?
-
តើអ្នកបានរៀនអ្វីខ្លះមកពីក្រុមប្រឹក្សាគ្រួសារ ? តើបានរៀនអ្វីខ្លះមកពីការវាយតម្លៃហិរញ្ញវត្ថុ ( សូមមើល ទំព័រ ២៦ ) ?
-
តើការធ្វើការជាមួយនឹងដៃគូសកម្មភាពនឹងជួយអ្នកតាមរបៀបណា ?
-
ជំហានទី ៤ ៖ ជ្រើសរើសដៃគូសកម្មភាព ( ២ នាទី )
ជ្រើសរើសដៃគូសកម្មភាពម្នាក់ចេញពីក្រុមសម្រាប់សប្ដាហ៍ក្រោយ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
ចំណាយពេលបីបួននាទីឥឡូវនេះ ដើម្បីជួបជាមួយនឹងដៃគូសកម្មភាពរបស់អ្នក ។ ណែនាំខ្លួនឯង ហើយពិភាក្សាអំពីរបៀបដែលអ្នកនឹងទាក់ទងគ្នានៅសប្ដាហ៍ក្រោយ ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សរសេរអំពីរបៀប និងពេលដែលនឹងទាក់ទងគ្នានៅសប្ដាហ៍នេះ ។
អាទិត្យ |
ចន្ទ |
អង្គារ |
ពុធ |
ព្រហស្បតិ៍ |
សុក្រ |
សៅរ៍ |
---|---|---|---|---|---|---|