រាយការណ៍—ម៉ោងជាអតិបរមា ៖ ២៥ នាទី
ការតាំងចិត្តកាលពីសប្ដាហ៍មុន
-
អនុវត្ត ហើយចែកចាយគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំកាលពីសប្ដាហ៍មុន ។
-
ជ្រើសរើសប្រព័ន្ធធ្វើគម្រោងថវិកាមួយ ។
-
ពិភាក្សាអំពីការធ្វើតាមគម្រោងថវិកាអំឡុងក្រុមប្រឹក្សាគ្រួសារ ។
-
ទាក់ទង ហើយគាំទ្រដល់ដៃគូសកម្មភាពរបស់ខ្ញុំ ។
ជំហានទី ១ ៖ វាយតម្លៃជាមួយនឹងដៃគូសកម្មភាព ( ៥ នាទី )
សូមចំណាយពេលពីរបីនាទីដើម្បីវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការរក្សាការតាំងចិត្តរបស់អ្នកនៅសប្ដាហ៍នេះ ។ សូមប្រើតារាង « ការវាយតម្លៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ » នៅដើមនៃសៀវភៅលំហាត់នេះ ។ សូមចែកចាយការវាយតម្លៃរបស់អ្នកជាមួយនឹងដៃគូរបស់អ្នក ហើយពិភាក្សាសំណួរខាងក្រោមនេះជាមួយនឹងគាត់ ឬនាង ។ បន្ទាប់មកគាត់នឹងចារនៅត្រង់កន្លែងដែលបានចង្អុលបង្ហាញ ។
-
ពិភាក្សា ៖តើអ្នកមានឧបសគ្គអ្វីខ្លះក្នុងការរក្សាការតាំងចិត្តរបស់អ្នកនៅសប្ដាហ៍នេះ ?
ជំហានទី ២ ៖ រាយការណ៍ទៅកាន់ក្រុម ( ៨ នាទី )
បន្ទាប់ពីវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នក សូមត្រឡប់មកជុំគ្នាវិញ ហើយរាយការណ៍អំពីលទ្ធផលរបស់អ្នក ។ សូមទៅសួរសមាជិកក្រុមម្នាក់ៗថាតើអ្នកគួរវាយតម្លៃខ្លួនឯងជាពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់ការតាំងចិត្តនីមួយៗកាលពីសប្ដាហ៍មុន ។
ជំហានទី ៣ ៖ ចែកចាយបទពិសោធន៍របស់អ្នក ( ១០ នាទី )
ឥឡូវនេះ សូមចែកចាយជាក្រុមអំពីរឿងដែលបានរៀនមកពីការខិតខំរក្សាការតាំងចិត្តរបស់អ្នកអំឡុងសប្ដាហ៍នេះ ។
-
- ពិភាក្សា ៖
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះតាមរយៈការអនុវត្ត ឬការចែកចាយគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំ ?
-
តើអ្នកបានជ្រើសយកប្រព័ន្ធធ្វើគម្រោងថវិការអ្វីទៅ ហើយហេតុអ្វី ? តើប្រព័ន្ធនោះមានលក្ខណៈពិសេសអ្វីខ្លះដែលវាសំខាន់បំផុតចំពោះអ្នក ?
-
ជំហានទី ៤ ៖ ជ្រើសរើសដៃគូសកម្មភាព ( ២ នាទី )
សូមជ្រើសរើសដៃគូសកម្មភាពម្នាក់ចេញពីក្រុមសម្រាប់សប្ដាហ៍ក្រោយ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
សូមចំណាយពេលបីបួននាទីឥឡូវនេះ ដើម្បីជួបជាមួយនឹងដៃគូសកម្មភាពរបស់អ្នក ។ សូមណែនាំខ្លួនឯង ហើយពិភាក្សាអំពីរបៀបដែលអ្នកនឹងទាក់ទងគ្នានៅសប្ដាហ៍ក្រោយ ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សូមសរសេរអំពីរបៀប និងពេលដែលនឹងទាក់ទងគ្នានៅសប្ដាហ៍នេះ ។
អាទិត្យ |
ចន្ទ |
អង្គារ |
ពុធ |
ព្រហស្បតិ៍ |
សុក្រ |
សៅរ៍ |
---|---|---|---|---|---|---|