ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រែចិត្ត ហើយ​គោរព​ប្រតិបត្តិ


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រែចិត្ត ហើយ​មាន​ការ​គោរព​ប្រតិបត្តិ—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖តើ​ការ​ប្រែ​ចិត្ត និង​ការ​គោរព​ប្រតិបត្តិ​ជាប់​ទាក់​ទង​នឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​ណា ?

សូម​មើល ៖« ការ​គោរព​ប្រតិបត្តិ នាំ​មក​នូវ​ពរជ័យ »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៣៧ ) ។

ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដកស្រង់​ចេញ​ពី​ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ

ប្រធាន ថូម៉ាស អេស ម៉នសុន ៖ ឱ វា​គឺជា​ការ​សន្យា​មួយ​ដ៏​រុង​រឿង ! « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ [ ព្រះ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » [គ. និង ស. ៩៣:២៨ ] ។ …

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ការសាកល្បង​ដ៏​ធំ​នៃ​ជីវិត​នេះ គឺ​ការ​គោរព​ប្រតិបត្តិ ។ ព្រះ​អម្ចាស់​មាន​បន្ទូល ៖ « ​យើង​នឹង​សាក​ល្បង​ពួកគេ​មើល បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » [ អ័ប្រាហាំ ៣:២៥ ] ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ ៖ « ដ្បិត​អស់​អ្នក​ណា​ដែល​នឹង​បាន​ព្រះពរ​ពី​ព្រះហស្ត​របស់​យើង នោះ​នឹង​នៅ​ជាប់​នឹង​ក្រឹត្យវិន័យ ដែល​បាន​តាំង​សម្រាប់​ព្រះពរ​នោះ និង​លក្ខខណ្ឌ​នៃ​ក្រឹត្យវិន័យ​នោះ ដូច​ដែល​បាន​បង្កើត​ឡើង​ តាំង​ពី​មុន​កំណើត​លោកិយ​មក​ម៉្លេះ » [គ. និង ស. ១៣២:៥] ។

គ្មាន​គំរូ​នៃ​ការ​គោរព​ប្រតិបត្តិ​ណា​ដែល​អស្ចារ្យ​ជាង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទេ ។ ប៉ុល​បាន​ថ្លែង​អំពី​ទ្រង់​ថា ៖

« ទោះ​បើ​ទ្រង់​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ 

« រួច​កាល​ទ្រង់​បាន​គ្រប់លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើតនៃ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​បង្គាប់​ទ្រង់ » ​[ហេព្រើរ ៥:៨–៩] ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ពិត​របស់​ព្រះ តាមរយៈ​ការ​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ខ្ចោះ ដោយ​ការ​គោរព​ដល់​បេសកកម្ម​ដ៏​ពិសិដ្ឋ ដែល​ជា​របស់​ទ្រង់ ។ ទ្រង់​ពុំ​ដែល​ឆ្មើង​ឆ្មៃ​ឡើយ ។ ទ្រង់​ពុំ​ដែល​មាន​អំនួត​ឡើយ ។ ទ្រង់​ពុំ​ដែល​ក្បត់​ព្រះទ័យ​ឡើយ ។ ទ្រង់​រាប​សារ​ជានិច្ច ។ ទ្រង់​ស្មោះត្រង់​ជានិច្ច ។ ទ្រង់​គោរព​ប្រតិបត្តិ​ជានិច្ច ។ …

នៅពេល​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់​ក្នុង​សួនច្បារ គេតសេម៉ានី ជា​កន្លែង​ដែល​ទ្រង់​ស៊ូទ្រាំ​នូវ​ការ​ឈឺ​ចាប់ « ដែល​ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី » [ លូកា ២២:៤៤ ] ទ្រង់​គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​នៃ​បុត្រា​ដ៏​គោរព​ប្រតិបត្តិ ដោយ​មាន​បន្ទូល​ថា « ឱ​ព្រះ​វរបិតា​អើយ បើសិនជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » [ លូកា ២២:៤២ ] ។

ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បង្រៀន​ដល់​ពួក​សាវក​ជំនាន់​មុន​របស់​ទ្រង់ ទ្រង់​ក៏​បង្រៀន​ដល់​អ្នក​និង ខ្ញុំ​ដែរ ៖ « ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ » [ យ៉ូហាន ២១:២២ ] ។ តើ​យើង​យល់​ព្រម​គោរព​តាម​ឬ​ទេ ?

ចំណេះ​ដឹង​ដែល​យើង​ស្វែងរក ចម្លើយ​ដែល​យើង​ចង់​បាន និង​កម្លាំង​ដែល​យើង​ប្រាថ្នា​នា​សព្វថ្ងៃ ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​នៃ​ពិភពលោក​ដ៏​ស្មុគស្មាញ និង ចេះតែផ្លាស់ប្ដូរ​នេះ អាច​ជា​របស់​ផង​យើង នៅ​ពេល​ដែល​យើង​ស្ម័គ្រ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ដក​ស្រង់​បន្ទូល​របស់​ព្រះអម្ចាស់​មក​ម្ដង​ទៀត ៖ « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ [ ព្រះ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ។ [ គ. និង ស. ៩៣:២៨ ] ។

នេះ​ជា​ការ​អធិស្ឋាន​ដ៏​រាបសា​របស់​ខ្ញុំ សុំ​ឲ្យ​យើង​បាន​ពរ​ដោយ​រង្វាន់​ដ៏​បរិបូរ ដែល​បាន​សន្យា​ទុក​ចំពោះ​អ្នក​គោរព​ប្រតិបត្តិ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអម្ចាស់ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង អាម៉ែន ។

( « Obedience Brings Blessings » EnsignLiahona ខែ​ ឧសភា ឆ្នាំ ​២០១៣ ទំព័រ ៨៩, ៩២ )

សូម​ត្រឡប់​ទៅ ទំព័រ ៣៦ ។

ពិភាក្សា ៖តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​តាមរយៈ​ការ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ? តើ​ការ​ប្រែ​ចិត្ត​ជួយ​យើង​ឲ្យ​មាន​ការ​រីកចម្រើន​តាម​របៀប​ណា ?

អាន ៖គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២០–២១និង​ពាក្យ​ដក​ស្រង់​មក​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ( នៅ​ខាង​ស្តាំ​ដៃ )

ពិភាក្សា ៖សូម​អាន យ៉ូស្វេ ៣:៥ និង​ពាក្យ​ដក​ស្រង់​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( នៅ ទំព័រ ៣៧ ) ។ ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ប្រែចិត្ត ញែក​ខ្លួន​យើង​ឲ្យ​បាន​បរិសុទ្ធ ហើយ​ព្យាយាម​ធ្វើ​អំពើ​ល្អ កាល​យើង​ស្វែង​រក​ប្រែ​ក្លាយ​ឲ្យ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​សកម្មភាព​នីមួយៗ ។

  • សូម​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ដែល​អ្នក​បាន​ជ្រើស​រើស​នៅ​ក្នុង​សកម្មភាព​ខាង​លើ ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការ​គោរព​ប្រតិបត្តិ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។