មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ដោះស្រាយបញ្ហា—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណ ៖ហេតុអ្វីព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងជួបបញ្ហា និងការប្រឈមទាំងឡាយ ?
-
សូមមើល ៖« A Bigger Truck? » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានទំព័រ ៧៣ ) ។
ឡានដឹកទំនិញធំជាងនេះឬ ?
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
អែលឌើរ ដាល្លិន អេក អូក ៖ បុរសពីនាក់បានចាប់ជាដៃគូរកស៊ី ។ ពួកគេបានសង់តូបតូចមួយនៅជិតផ្លូវដ៏មមាញឹកមួយ ។ ពួកគេមានឡានដឹកទំនិញមួយ ហើយបានបើកទៅចម្ការរបស់កសិករម្នាក់ ជាកន្លែងដែលពួកគេបានទិញឪឡឹកពេញមួយឡានថ្លៃមួយដុល្លារក្នុងមួយផ្លែ ។ ពួកគេបានបើកឡានដឹកផ្លែត្រសក់ស្រូវទៅតូបរបស់ពួកគេនៅលើផ្លូវនោះ ជាកន្លែងដែលពួកគេបានលក់ផ្លែត្រសក់ស្រូវរបស់ពួកគេក្នុងមួយផ្លែមួយដុល្លារ ។ ពួកគេបានបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ហើយដឹកផ្លែត្រសក់ស្រូវមកមួយឡានទៀត ថ្លៃមួយដុល្លារក្នុងមួយផ្លែ ។ ដឹកផ្លែត្រសក់ស្រូវទៅតូបនៅចិញ្ចើមផ្លូវនោះ ដែលពួកគេបានលក់តម្លៃមួយដុល្លារក្នុងមួយផ្លែម្ដងទៀត ។ ពេលពួកគេបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ដើម្បីដឹកមួយជើងទៀត ដៃគូម្នាក់បាននិយាយទៅដៃគូម្នាក់ទៀតថា « យើងពុំរកប្រាក់បានច្រើនក្នុងអាជីវកម្មនេះសោះ មែនទេ ? » ដៃគូគាត់បានតបថា « ទេ យើងរកពុំបានច្រើនទេ » ។ « តើអ្នកគិតថាយើងត្រូវការឡានធំជាងនេះឬ ? »
( « Focus and Priorities » Ensign ខែឧសភា ឆ្នាំ២០០១ ទំព័រ ៨២ )
សូមត្រឡប់ទៅ ទំព័រ ៧២ ។
-
ពិភាក្សា ៖តើអ្វីទៅជាបញ្ហាពិតនៅក្នុងដំណើររឿងនេះ ? តើមានជម្រើសអ្វីខ្លះសម្រាប់បុរសទាំងពីរនាក់នេះ ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៩ និងពាក្យដកស្រង់មកពីអែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ )
-
អាន ៖នីហ្វៃទី ១ ១៧:៥១ និង នីហ្វៃទី ១ ១៨:២–៣ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖តើនីហ្វៃអាចសង់សំពៅមួយបានយ៉ាងដូចម្ដេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់ការតាំងចិត្តនីមួយៗ ។
-
ធ្វើតាមជំហាននានដែលអ្នកបានពិភាក្សានៅក្នុងសកម្មភាពនេះដើម្បីចាប់ផ្ដើមដោះស្រាយបញ្ហារបស់អ្នក ។ សូមចងចាំថា កុំចុះចាញ់ ។ វាត្រូវចំណាយពេលខ្លះដើម្បីដោះស្រាយបញ្ហា និងធ្វើការផ្លាស់ប្តូរ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការដោះស្រាយបញ្ហាជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-