ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាព អំពី​ផ្ទះការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

១ ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

graphic of financial success map

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

ពិភាក្សា ៖ហេតុអ្វី​អ្នក​គិត​ថា « ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ »​ គឺជា​ស្រទាប់​ទី​មួយ​នៅ​ក្នុង​ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ?

អាន ៖សមាជិក​សាសនាចក្រ​ត្រូវ​បាន​ប្រឹក្សា​ឲ្យ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​របស់​ខ្លួន​ពី​មុន​បង់​ការ​ចំណាយ​ផ្សេងៗ​ទៀត សូម្បី​តែ​សម្ភារ​ចាំបាច់​ក្ដី ។ អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា « ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​ការ​សាកល្បង​មួយ​នៃ​អាទិភាព » ( « Tithing » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៤ ទំព័រ ៣៥ ) ។ នៅ​ពេល​អ្នក​បង្ហាញ​ព្រះ​អំពី​អាទិភាព​របស់​អ្នក អ្នក​នឹង​បើក​ឱកាស​ដ៏​ធំ​សម្រាប់​ទ្រង់​ដើម្បី​ប្រទាន​ពរ​ដល់​អ្នក ។ ជារឿយៗ បទគម្ពីរ​គូស​បញ្ជាក់​ថា រឿង​ទាំងឡាយ​ត្រូវ​តែ​ធ្វើ​តាម​លំដាប់​លំដោយ ។ ( ឧទាហរណ៍ សូម​មើល កូរិនថូសទី ១ ១៤:៤០, ម៉ូសាយ ៤:២៧ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៤៣ ) ។

ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​បង្រៀន​ថា « បុរស និង​ស្ត្រី​ដែល​ស្មោះត្រង់​ពិត​ប្រាកដ​ចំពោះ​ព្រះ ដែល​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្លួន … ព្រះ​បាន​ប្រទាន​ប្រាជ្ញា​ឲ្យ​ពួកគេ​ដើម្បី​ពួកគេ​អាច​មាន​លទ្ធភាព​ប្រើ​ប្រាស់​ប្រាក់​ដែល​នៅ​សល់​ប្រាំ​បួន​ភាគ​ក្នុង​ដប់ ហើយ​វា​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ពួកគេ ហើយ​ពួកគេ​អាច​សម្រេច​អ្វីៗ​បាន​ច្រើន​ជាមួយ​នឹង​ប្រាក់​នោះ​ជាង​ដែល​ពួកគេ​អាច​ធ្វើ​បាន ប្រសិន​បើ​ពួកគេ​ពុំ​បាន​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ »​ ( នៅ​ក្នុង Conference Report ខែ​មេសា ឆ្នាំ ១៩១២ ទំព័រ ៣០ ) ។

ពិភាក្សា ៖តើ​អ្នក​គិត​ថា ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​មុន​សិន​ជួយ​អ្នក​ប្រើ​ប្រាស់​ប្រាក់​នៅ​សល់​ប្រាំបួន​ភាគ​ទៀត​ឲ្យ​បាន​ប្រសើរ​តាម​របៀប​ណា ?

១. ផ្លាស់​ប្តូរ​វិធីសាស្រ្ត​របស់​អ្នក​ដើម្បី​គ្រប់​គ្រង​ប្រាក់

អាន ៖ដើម្បី​បង់ ដង្វាយ​មួយ​ភាគ ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​មុន វា​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​ទូទៅ​ដើម្បី​គ្រប់​គ្រង​ប្រាក់​របស់​អ្នក ។ ជារឿយៗ​ការ​យក​ចិត្ត​ទុក្ខដាក់​លើ​ការ​ចំណាយ​សម្រាប់​ការ​រស់​នៅ​បច្ចុប្បន្ន​អាច​គ្រប​ដណ្ដប់​លើ​សមត្ថភាព​សន្សំ​ប្រាក់​របស់​យើង​សម្រាប់​អនាគត និង​ការបង្កើត​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ។ មនុស្ស​ជាច្រើន​ធ្វើ​តាម​វិធី​សាស្ត្រ​នេះ​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ​គឺ ៖ ពួកគេ​បង់​ប្រាក់​សម្រាប់​សេចក្ដី​ត្រូវការ​ភ្លាមៗ​ដូចជា ម្ហូប​អាហារ ទីជម្រក មធ្យោបាយ​ធ្វើ​ដំណើរ និង​ការ​ថែ​ទាំ​សុខភាព​មុន ខណៈ​ដែល​មាន​ចេតនា​ចង់​សន្សំ​ប្រាក់ ហើយ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាម​ក្រោយ​គេ​បង្អស់ ។ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព​ខាង​ក្រោម ។

common approach graphic

អាន ៖កាល​ការ​អនុវត្ត​នេះ​ប្រហែល​ជា​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ នោះ​មាន​វិធី​សាស្ត្រ​ដ៏​ប្រសើរ​មួយ​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ គឺ ៖ នៅ​ពេល​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ដំបូង ត្រូវ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​អ្នក​ជា​មុន រួច​ហើយ​ញែក​ប្រាក់​សម្រាប់​អនាគត​ខ្លួន​ឯង​ដាក់​ដាច់​ដោយ​ឡែក—ទោះ​ជា​តិច​តួច​ក្ដី ។ បន្ទាប់​មក ត្រូវ​ប្រើ​ប្រាក់​ដែល​នៅ​សល់​ ( ប្រាក់​ចំណូល​មួយ​ចំនួន​ធំ​របស់​អ្នក )​ ដើម្បី​បង់​ថ្លៃ​ការ​ចំណាយ​សម្រាប់​ការ​រស់​នៅ​របស់​អ្នក ។ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​រូបភាព​ខាង​ក្រោម ។

self-reliant approach graphic

ពិភាក្សា ៖តើ​អ្វី​ខ្លះ​ជា​ភាព​ខុស​គ្នា​មួយ​ចំនួន​រវាង​វិធី​សាស្ត្រ​ទាំង​ពីរ​នេះ ? ហេតុអ្វី​មនុស្ស​ជាច្រើន​បាន​ប្រើ​វិធី​សាស្ត្រ​ដែល​គេ​ស្គាល់​ជា​ទូទៅ​នោះ​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ ?

សូម​អាន ៖យើង​នឹង​ប្រើ​រូបភាព​កែវដប​មួយ ដុំ​ថ្ម​មួយ​ចំនួន និង​ខ្សាច់​ដូច​មាន​ខាង​ក្រោម​នេះ ដើម្បី​បង្ហាញ​អំពី​ប្រាជ្ញា​នៃ​ការ​យក​ប្រាក់​ថ្វាយ​ព្រះអម្ចាស់ និង​សម្រាប់​អនាគត​របស់​យើង​ទុក​ជា​មុន​សិន ( សូម​មើល Stephen R. Covey, A. Roger Merrill, and Rebecca R. Merrill, First Things First: To Live, to Love, to Learn, to Leave a Legacy [ ឆ្នាំ​១៩៩៤ ] ទំព័រ ៨៨–៨៩ ) ។

កែវដប​នោះ​តំណាង​ឲ្យ​ប្រាក់​ចំណូល​របស់​យើង ៖ វា​គឺជា​ធនធាន​ដែល​មាន​ទំហំ​កំណត់ ។ យើង​ម្នាក់ៗ​មាន​កែវដប​ដែល​មាន​ទំហំ​ខុសៗ គ្នា ប៉ុន្តែ​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅ​ត្រង់​ចំណុច​នេះ​គឺ​ដូច​គ្នា​សម្រាប់​មនុស្ស​គ្រប់​រូប ។ ដុំ​ថ្ម និង​ខ្សាច់ កាល​យើង​ដាក់​ទៅ​ក្នុង​កែវដប វា​តំណាង​ឲ្យ​វិធី​ដែល​យើង​អាច​ប្រើ​ប្រាក់​របស់​យើង ។ នៅ​ក្នុង​ឧទាហរណ៍​នេះ ដុំ​ថ្ម​ធំ និង​តូច​តំណាង​ឲ្យ​អាទិភាព​រយៈ​ពេល​វែង​របស់​យើង—ជា​ការ​ញែក​ប្រាក់​ថ្វាយ​ព្រះអម្ចាស់ និង​សម្រាប់​អនាគត​របស់​យើង​ទុក​មួយ​ឡែក—ហើយ​ខ្សាច់​តំណាង​ឲ្យ​សេចក្ដី​ត្រូវការ និង​ការ​ចង់​បាន​របស់​យើង​នា​ពេល​បច្ចុប្បន្ន ។

ចូរ​យើង​ដាក់​វត្ថុ​ទាំង​នោះ​ទៅ​ក្នុង​កែដប​ដោយ​ប្រើ​វិធី​សាស្ត្រ​រួម​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ ។

common approach jars

សូម​អាន ៖សូម​កត់​សម្គាល់​ថា នៅ​ពេល​អ្នក​ចាក់​ខ្សាច់​ចូល​មុន គឺ​វា​ពុំ​សល់​កន្លែង​គ្រប់​គ្រាន់​ដើម្បី​ដាក់​ដុំ​ថ្ម​ទេ ។

ឥឡូវ​នេះ ចូរ​យើង​ដាក់​វត្ថុ​ទាំង​នោះ​ទៅ​ក្នុង​កែវដប ដោយ​ប្រើ​វិធី​សាស្ត្រ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ​របស់​យើង ។

self-reliant approach jars

សូម​អាន ៖សូម​កត់​សម្គាល់​ថា ប្រសិន​បើ​អ្នក​ដាក់​ដុំ​ថ្ម​ចូល​មុន នោះ​នៅ​មាន​កន្លែង​គ្រប់​គ្រាន់​ដើម្បី​ចាក់​ខ្សាច់​ចូល​ឲ្យ​អស់ ។

ពិភាក្សា ៖តើ​ឧទាហរណ៍​អំពី​កែវដប​នេះ​ទាក់​ទង​នឹង​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការ​សន្សំ​ប្រាក់​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​កែវដប​នោះ​អាច​ដាក់​វត្ថុ​ទាំង​អស់​ចូល​បាន​នៅ​លើក​ទីពីរ​នេះ ? តើ​ការ​ដាក់​ដុំ​ថ្ម​ចូល​ទៅ​ក្នុង​កែវដប​មុន​គឺជា​គំរូ​នៃ​ការ​បង្ហាញ​សេចក្ដី​ជំនឿ​យ៉ាង​ដូច​ម្ដេច ?

សូម​អាន ៖នៅ​ក្នុង​វគ្គ​សិក្សា​នេះ​ទាំង​មូល​អ្នក​នឹង​រៀន​ជា​បន្ត​បន្ទាប់​អំពី​របៀប​ធ្វើ​តាម​វិធី​សាស្ត្រ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​កាន់​តែ​ច្រើន​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ ។ ទោះ​ជា​ការ​ធ្វើ​តាម​វិធី​សាស្ត្រ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ពុំ​ស្រណុក​ចិត្ត​ពី​ដំបូង​ក្ដី ក៏​វា​នឹង​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​សម្រាប់​អនាគត​ដែរ ។ ការ​ព្រួយ​បារម្ភ​ថា អ្នក​អាច​នឹង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​សេចក្ដី​ត្រូវការ​បច្ចុប្បន្ន​របស់​អ្នក​ឡើយ ប្រសិន​បើ​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​សន្សំ​ប្រាក់​ទុក​ខ្លះ​ជា​មុន​នោះ វា​គឺជា​រឿង​ធម្មតា​ទេ ។ វា​គឺជា​ការ​សាកល្បង​មួយ​នៃ​សេចក្ដី​ជំនឿ ។ នៅ​គ្រា​មួយ មាន​ប៊ីស្សព​ដ៏​ឈ្លាស​វៃ​ម្នាក់​បាន​ប្រាប់​ទៅ​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា « ប្រសិន​បើ​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នក​មិន​អាច​បង់​ថ្លៃ​ទឹក ឬ​ថ្លៃ​ភ្លើង សូម​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​អ្នក​ចុះ ។ ប្រសិន​បើ​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ធ្វើ​ឲ្យ​អ្នក​គិត​ថា អ្នក​ពុំ​អាច​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​របស់​អ្នក​បាន សូម​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចុះ ។ ប្រសិន​បើ​ការ​ដង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ធ្វើ​ឲ្យ​គិត​ថា អ្នក​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​របស់​អ្នក សូម​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចុះ ។ ព្រះអម្ចាស់​នឹង​ពុំ​បោះ​បង់​អ្នក​ចោល​ឡើយ » ( នៅ​ក្នុង Aaron L. West « Sacred Transformations » Ensign ខែ​ ធ្នូ ឆ្នាំ​ ២០១២ ទំព័រ ៣៨ ) ។

នៅ​ពេល​អ្នក​បាន​ធ្វើ​ការ​តាម​ដាន​ការ​ចំណាយ​របស់​អ្នក នោះ​អ្នក​ក៏​ទំនង​ជា​ទទួល​បាន​ប្រាក់​ចំណូល​ដែរ ។ សូម​ពិចារណា​អំពី​របៀប​គ្រប់​គ្រង​ប្រាក់​នា​ពេល​បច្ចុប្បន្ន​របស់​អ្នក និង​របៀប​ដែល​អ្នក​អាច​កែលម្អ​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​សម្រាប់​អនាគត​របស់​អ្នក​ជា​មុន ។ ការ​តាំង​ចិត្ត​មួយ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ​គឺ​ការ​អនុវត្ត​គោលការណ៍​ទាំង​នេះ ហើយ​បន្ត​តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។

កាល​ការ​ធ្វើ​វិធី​សាស្ត្រ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ​តម្រូវ​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ វា​ក៏​តម្រូវ​ឲ្យ​អនុវត្ត​ជំនាញ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ផង​ដែរ ។ សប្ដាហ៍​ក្រោយ អ្នក​នឹង​ចាប់​ផ្ដើម​ចេះ​ស្ទាត់​នូវ​ជំនាញ​នៃ​ការ​ប្រើ​ថវិកា​មួយ ដែល​វា​នឹង​ជួយ​អ្នក​គ្រប់​គ្រង​ការ​ចំណាយ​របស់​អ្នក ហើយ​ចាត់​ចែង​ប្រាក់​របស់​អ្នក​ដើម្បី​បង់​រាល់​ការ​ចំណាយ​របស់​អ្នក ។

ពិភាក្សា ៖តើ​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការ​សន្សំ​ប្រាក់​មុន​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​តាម​របៀប​ណា ?

២. បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

អាន ៖ប្រធាន ជែមស៍ អ៊ី ហ្វោស្ត​ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា​ « ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​រឿង​សាមញ្ញ » ។ « យើង​បង់​មួយ​ភាគ​ដប់​នៃ​ប្រាក់​កំណើន​ប្រចាំ​ឆ្នាំ​របស់​យើង ។ប្រាក់​កំណើន​ត្រូវ​បាន​បកប្រែ​ដោយ​គណៈប្រធាន​ទីមួយ​ថា​ជា​ប្រាក់​ចំណូល ។ ១០​ភាគ​រយ​នៃ​ប្រាក់​ចំណូល​របស់​យើង​ផ្ទាល់​ខ្លួន​មាន​ចំនួន​ប៉ុន្មាន​គឺ​រវាង​យើង​ម្នាក់ៗ និង​ព្រះ​បង្ក​បង្កើត​របស់​យើង ។ … នៅ​គ្រា​មួយ​មាន​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​នៅ​ប្រទេស​កូរ៉េ​បាន​ពោល​ថា ‹ ជាមួយ​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ វា​ពុំ​សំខាន់​ថា​អ្នក​មាន ឬ​ក្រ​នោះ​ទេ ។ … ប្រសិន​បើ​អ្នក​រក​ប្រាក់​បាន​ច្រើន អ្នក​បង់​១០​ភាគ​រយ ។ ប្រសិន​បើ​អ្នក​រក​ប្រាក់​បាន​តិច អ្នក​នៅ​តែ​បង់​១០​ភាគ​រយ › »​ ( « Opening the Windows of Heaven » Ensign ខែ ​វិច្ឆិកា ឆ្នាំ​១៩៩៨ ទំព័រ ៥៩ ) ។

សូម​មើល ៖« ស្ត្រី​មេម៉ាយ​នៃ​ស្រុក​សារិបតា »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៤៩ ) ។

ពិភាក្សា ៖ហេតុអ្វី​ស្ត្រី​មេម៉ាយ​នៃ​ស្រុក​សារិបតា​បាន​ផ្ដល់​អាហារ​ចុង​ក្រោយ​របស់​នាង​ទៅ​ព្យាការី​អេលីយ៉ា ? តើ​អ្នក​អាច​ធ្វើ​បែប​នោះ​បាន​ទេ ? ហេតុអ្វី​អាច ឬ ហេតុអ្វី​មិន​អាច ?

អាន ៖ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​គេ​ស្គាល់​តាំង​ពី​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់​មកម៉្លេះ ។ នៅ​ក្នុង​ម៉ាឡាគី យើង​អាន​ថា ប្រសិន​បើ​យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង នោះ​ព្រះអម្ចាស់​នឹង​បើក​ « បង្អួច​នៃ​ស្ថានសួគ៌ »​ ដល់​យើង ( សូម​មើល ម៉ាឡាគី ៣:១០ ) ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ពាក្យ‹ បង្អួច › ស្ថានសួគ៌​ដែល​បាន​ប្រើ​ដោយ​ម៉ាឡាគី​គឺ​ជាការបង្ហាត់បង្ហាញដ៏ល្អបំផុត​។ បង្អួច អនុញ្ញាត​ឲ្យ​ពន្លឺ​ពី​ធម្មជាតិ​ចាំង​ចូល​ក្នុង​អគារ ។ ដូច​គ្នា​នេះ​ដែរ ការ​បំផុស​គំនិត និង​ទស្សន​វិស័យ​ខាង​វិញ្ញាណ​គឺ​ចាក់​ស្រោច​តាម​បង្អួច​នៃ​ស្ថាន​សួគ៌ និង​ក្នុង​ជីវិត​យើង ពេល​យើង​គោរព​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់។ … យើង​អាច​ត្រូវការ​ជំនួយ និង​ការ​អធិស្ឋាន​សូម​ជំនួយ ដើម្បី​រក​បាន​ការ​ងារ​សមរម្យ ។ អំណោយ​ទាន​ខាង​វិញ្ញាណ​ដើម្បី​មាន​ការ​ញែក​ដឹង​ទូលំ​ទូលាយ​[អាច]​ឲ្យ​យើង​ស្គាល់​ឱកាស​ការងារ​ដែល​មនុស្ស​ដទៃ​ទៀត​ជា​ច្រើន​អាច​នឹង​មើល​រំលង ។ … យើង​អាច​មាន​បំណង និង​ធ្វើ​ការ​សមរម្យ​ដើម្បី​ទទួល​បាន​ប្រាក់​ខែ​បន្ថែម​ដើម្បី​កែលម្អ​ការ​ផ្គត់ផ្គង់​ចាំបាច់​ទាំងឡាយ​ក្នុង​ជីវិត ។… [ ឬ​នៅ​ក្នុង​ករណី​ផ្សេង​ទៀត ]​យើង​អាច​ចង់​បាន និង​រំពឹង​ថា មាន​គេ​ឲ្យ​ការ​ងារ ប៉ុន្តែ​ពរជ័យ​ដែល​កើត​មាន​ចំពោះ​យើង​មក​តាម​បង្អួច​នៃ​ស្ថានសួគ៌ អាច​ជា​សមត្ថភាព​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​សកម្មភាព ហើយ​ផ្លាស់​ប្ដូរ​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​យើង ជាជាង​រំពឹង​ឲ្យ​ស្ថានភាព​យើង​ផ្លាស់​ប្ដូរ​ដោយសារ​នរណា​ម្នាក់ ឬ​អ្វី​ផ្សេង​ទៀត » ​( « The Windows of Heaven » EnsignLiahona ខែ​ វិច្ឆិកា ​ឆ្នាំ​ ២០១៣ ទំព័រ ១៨ ) ។

ពិភាក្សា ៖តើ​ការ​បំភ្លឺ​ខាង​វិញ្ញាណ​ ( ឬ​ការ​បំផុស​គំនិត​ផ្ទាល់​ខ្លួន )​ បាន​ដឹកនាំ​អ្នក​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​អ្នក​ផ្ទាល់​តាម​របៀប​ណា ?

ក្រឹត្យវិន័យ​តមអាហារ

អាន ៖« ថ្ងៃ​តម​អាហារ​ដ៏​ត្រឹមត្រូវ​មួយ ជា​ធម្មតា​ធ្វើ​ឡើង​ដោយ​ពុំ​បរិភោគ​អាហារ និង​ទឹក​ជាប់​គ្នា​ពីរ​ពេល​នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ការចូលរួម​នៅក្នុង​ការប្រជុំ​តម​អាហារ និង​ការប្រជុំ​ថ្លែង​ទីបន្ទាល់ ហើយ​ផ្តល់​ដង្វាយ​តម​អាហារ​ដោយ​សប្បុរស​ដើម្បី​ជួយ​មើលថែ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ខ្វះខាត »​( ក្បួនខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ[ ឆ្នាំ ២០១០ ] ២១.១.១៧ ) ។

ដង្វាយ​តមអាហារ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​អ្នក​ក្រី​ក្រ និង​ជន​ដែល​ខ្វះ​ខាត ។ ការ​ផ្ដល់​ដង្វាយ​តមអាហារ​ដោយ​សប្បុរស​ក៏​នឹង​បង្កើន​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​យើង​ដើម្បី​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ផង​ដែរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​អព្ភូតហេតុ ទាំង​ខាង​វិញ្ញាណ និង សាច់​ឈាម ដែល​កើត​មាន​ដល់​អ្នក​ទាំង​ឡាយ​ដែល​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការតមអាហារ ។ … ចូរ​ឲ្យ​តម្លៃ​ដល់​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​នោះ យ៉ាង​ហោច​ណាស់​មួយ​ខែ​ម្ដង ហើយ​មាន​ចិត្ត​ទូលាយ​ទៅ​តាម​លទ្ធភាព​នៅ​ក្នុង​ដង្វាយ​តមអាហារ​របស់​បងប្អូន និង ដង្វាយ​មនុស្ស​ធម៌ ការអប់រំ និង អ្នក​ផ្សាយ​សាសនា​ផ្សេង​ទៀត ។ ខ្ញុំ​សូម​សន្យា​ថា ព្រះ​នឹង​មាន​ព្រះទ័យ​សប្បុរស​ដល់​បងប្អូន ហើយ​អ្នក​ដែល​ទទួល​បាន​ជំនួយ​ពី​បងប្អូន​នឹង​ហៅ​បងប្អូន​ថា​ជា​អ្នក​មាន​ពរ​ជា​រៀង​រហូត »​ ( « Are We Not All Beggars ? »​ EnsignLiahonaខែ​ វិច្ឆិកា ឆ្នាំ​ ២០១៤ ទំព័រ ៤២ ) ។

ពិភាក្សា ៖តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កែ​លម្អ​ការ​តម​អាហារ​របស់​អ្នក ?

ពិភាក្សា​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក

អាន ៖នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ សូម​ពិភាក្សា​អំពី​អត្ថប្រយោជន៍​នៃ​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការ​ញែក​ប្រាក់​មួយ​ចំនួន​ទុក​សម្រាប់​ប្រាក់​សន្សំ​ភ្លាមៗ បន្ទាប់​ពី​ទទួល​ប្រាក់​ចំណូល​របស់​អ្នក ។ សូម​កំណត់​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក​អំពី​របៀប​កែលម្អ​ការ​តម​អាហារ​របស់​អ្នក ។

អ្នក​អាច​នឹង​ចង់​ប្រើ​គម្រោង​ « គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ » ដូច​ខាងក្រោម ។

គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រូវ​ចាប់ផ្ដើម ហើយ​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ដើម្បី​យាង​ព្រះវិញ្ញាណ ។

ផ្នែក​ទី ១ ៖ ​រំឭក​ឡើង​វិញ

  • តើ​អ្នក​កំពុង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ពេញ​លេញ និង​ស្មោះត្រង់​ដែរ​ឬ​ទេ ?

  • តើ​អ្នក​កំពុង​បង់​ដង្វាយ​តម​អាហារ​ដោយ​សប្បុរស​ដែរ​ឬ​ទេ ?

  • តើ​អ្នក​កំពុង​ធ្វើ​ការ​តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​អ្នក​តាម​របៀប​ណា​ ( សូម​មើល ជំពូក​ទី ១ ) ?

ផ្នែក​ទី ២ ៖​ ដាក់​ផែនការ

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ពេញ​លេញ និង​ស្មោះត្រង់ ?

  • តើ​អ្នក​ពិចារណា​អ្វីខ្លះ​ដើម្បី​មាន​ការ​បង់​ដង្វាយ​តម​អាហារ​មួយ​ដ៏​សប្បុរស ?

  • តើ​អ្នក​អាច​កែលម្អ​ការ​តម​អាហារ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​សម្រប​វិធី​សាស្ត្រ​ភាព​ខ្លួន​ពី​ទឹង​ខ្លួន​ដើម្បី​ចាត់​ចែង​ហិរញ្ញវត្ថុ​តាម​របៀប​ណា ​( សូម​មើល​ទំព័រ ៣៩–៤០ ) ?

ពិភាក្សា ៖តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​កែលម្អ​បទពិសោធន៍​ក្រុម​របស់​យើង​ឲ្យ​បាន​កាន់​តែ​ប្រសើរ ?