ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖​មាន​សាមគ្គីភាព បម្រើ​រួម​គ្នា


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ មាន​សាមគ្គីភាព បម្រើ​រួម​គ្នា—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណ ៖តើ​ការ​បំភ្លេច​ខ្លួន​យើង​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ដទៃ​ពិត​ជា​សង្គ្រោះ​ជា​បានខ្ញុំ​តាម​របៀប​ណា ?

សូម​មើល ៖« តាម​របៀប​របស់​ព្រះអម្ចាស់ » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៨៣ ) ។

តាម​របៀប​របស់​ព្រះអម្ចាស់

ប្រសិនបើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​មក​ពី​តាម​របៀប​របស់​ព្រះអម្ចាស់

ប្រធាន ហិនរី ប៊ី អាវរិង ៖ ​គោលការណ៍​ទាំង​ឡាយ​នៅ​ក្នុង​គ្រឹះ​នៃ​កម្មវិធី​សុខុមាលភាព​សាសនាចក្រ គឺ​មិន​មែន​សម្រាប់​ពេល​មួយ​គ្រា ឬ​កន្លែង​តែ​មួយ​នោះ​ឡើយ ។ គោលការណ៍​នេះ​គឺ​សម្រាប់​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។ …

…របៀប​អនុវត្ត​គឺ​មាន​ភាព​ជាក់​ច្បាស់ ។ អស់​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​គឺ​ត្រូវ​បន្ទាប​ខ្លួន​ដើម្បី​ជួយ​ដល់​អ្នកទាំង​ឡាយ​ដែល​ខ្វះខាត ។ អស់​អ្នក​ដែល​សម្បូរ​ហូរហៀ ​ត្រូវ​ពលិកម្ម​ដោយ​ស្ម័គ្រ​ចិត្ត​លះ​បង់​ភាព​សុខ​ស្រួល​របស់​ខ្លួន ពេលវេលា ជំនាញ និង​ធនធាន​ទាំង​ឡាយ​ដើម្បី​សម្រាលបន្ទុកអស់អ្នក​ដែល​ខ្វះ​ខាត​ ។ ហើយ​ជំនួយ​នេះ​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​វិធី​មួយ​ដើម្បី​ឲ្យ​កម្លាំង​នៃអ្នក​ទទួល​អាច​ថែ​ទាំ​ដល់​ខ្លួន​ឯង ហើយ​បន្ទាប់​មក​ថែទាំ​ដល់​អ្នក​ដទៃ​ទៀត ។ ធ្វើ​តាម​មាគ៌ា​របស់​ព្រះ​អម្ចាស់ នោះ​ជា​រឿងដ៏​អស្ចារ្យ​ដែល​អាច​កើត​ឡើង​បាន ។ ទាំង​អ្នក​ផ្តល់​ឲ្យ និង​អ្នក​ទទួល​គឺ​ត្រូវ​បាន​ប្រទាន​ពរ ។

( បាន​កែ​សម្រួល​ចេញ​មក​ពី​សុន្ទរកថា​របស់​ប្រធាន​អាវរិង នៅ​ឯ​ការ​ឧទ្ទិស​ឆ្លង​មជ្ឈមណ្ឌល​សេវា​កម្ម​សុខុមាលភាព​យូថាហ៍​ស៊ូហ្គើរ​ហោស ខែ​មិថុនា ឆ្នាំ​២០១១ LDS.org )

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖​ បងប្អូន​ប្រុស​ស្រី​ទាំង​ឡាយ យើង​ម្នាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​លើ​សេចក្តី​សញ្ញា​ដើម្បី​យល់​ដឹង​ពី​សេចក្ដីត្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​បម្រើ​ដូច​ជា​ព្រះ​អង្គ​សង្រ្គោះ​បាន​ធ្វើ—ឈោង​ទៅ​ជួយ ប្រសិទ្ធិពរ និង​លើកស្ទួយ​អស់​ជន​ដែល​នៅ​ជុំ​វិញ​យើង ។

ជា​ញឹកញាប់​យើង​មិន​ទទួល​បាន​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ខណៈ​ពេល​យើង​លុត​ជង្គង់​ចុះ​នោះ​ទេ ប៉ុន្តែ​គឺ​នៅ​ខណៈ​ពេល​ដែល​យើង​កំពុង​ដើរ​បម្រើ​ដល់​ព្រះ​អម្ចាស់ និង​បម្រើ​ដល់​ជនទាំង​ឡាយ​ណា​ដែល​នៅ​ជុំ​វិញ​យើង​វិញ ។ ទង្វើ​ដោយ​ចិត្ត​សប្បុរស​នៃ​ការ​បម្រើ​និង​ឧទ្ទិសថ្វាយ​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​បរិសុទ្ធ យក​សម្រាម​ចេញ​ពី​កែវ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង ហើយ​បើក​ទ្វារ​នៃ​ស្ថាន​សួគ៌​ដល់​យើង ។ តាម​រយៈ​ការ​ធ្វើ​ជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​នរណា​ម្នាក់ ជា​ញឹកញាប់ យើង​រក​ឃើញ​ថា វា​ជា​ចម្លើយ​ចំពោះ​ខ្លួន​យើង​ទៅ​វិញ ។

( « Waiting on the Road to Damascus » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០១១ ទំព័រ ៧៦ )

សូម​ត្រឡប់​ទៅ ទំព័រ ១៨២ ។

ពិភាក្សា ៖តើ​ការ​បម្រើ​ដល់​អ្នក​ដទៃ​អាច​បើក​ទ្វារ​នៃ​ស្ថានសួគ៌ នៅ​ក្នុង​ជីវិត​យើង​យ៉ាង​ណា​ដែរ ?

អាន ៖មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា ពួកគេ​គួរ​មាន​អ្វី​ដែល​មនុស្ស​ដទៃ​មាន ដែល​វា​បណ្ដាល​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត ។ មនុស្ស​ដទៃ​ទៀត​មាន​អារម្មណ៍​ថា​មាន​សិទ្ធិ​ទទួល​បាន​អ្វី​ដែល​ពួកគេ​គ្មាន ។ អន្ទាក់​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​មើល​មិន​ឃើញ​សេចក្ដី​ពិត​ចាំបាច់​មួយថា អ្វីៗ​ទាំងអស់​គឺជា​របស់​ព្រះ ។ ការ​អាក់​អន់​ចិត្ត និង​ការ​មាន​សិទ្ធិ​ទទួល​អាច​បាន​យក​ឈ្នះ​ដោយ​ការ​ផ្ដោត​លើ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ដទៃ ។ សូម​អានម៉ូសាយ ២:១៧, ម៉ូសាយ ៤:២៦ និង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( នៅ​ខាង​ស្ដាំ ) ។

អាន ៖ពាក្យ​ដក​ស្រង់​មក​ពី អែលឌើរ រ៉ូបឺត ឌី ហែល និង​ប្រធាន ថូម៉ាស អេស ម៉នសុន​ ( នៅ​ខាង​ស្ដាំ )

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • ធ្វើ​តាម​ផែនការ​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​បម្រើ​មនុស្ស​ម្នាក់ ។

  • ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការ​បម្រើ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។