ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖តើ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជះ​ឥទ្ធិ​ពល​លើ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

សូម​មើល ៖« សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ២១ ) ។

អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​មក​ពី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

អែលឌើរ ដេវីឌ អេ បែដណា ៖ ការ​ធ្វើ​សកម្មភាព​គឺជា​ការ​អនុវត្ត​សេចក្ដី​ជំនឿ ។ កូនចៅ​សាសន៍​អ៊ីស្រាអែល​កំពុង​សែង​ហិប​នៃ​សេចក្ដី​សញ្ញា ។ ពួកគេ​មក​ដល់​ទន្លេ​យ័រដាន់ ។ ការ​សន្យា​នោះ​គឺថា ពួកគេ​នឹង​ដើរ​ឆ្លង​កាត់​លើ​ដី​គោក ។ តើ​ទឹក​ញែក​ចេញ​នៅ​ពេល​ណា ? នៅ​ពេល​ជើង​របស់​ពួកគេ​ទទឹក ។ ពួកគេ​ដើរ​នៅ​ក្នុង​ទឹក​ទន្លេ—គឺ​សកម្មភាព ។ អនុភាព​ដែល​កើត​មាន​តាម​ក្រោយ—គឺ​ទឹក​ញែក​ចេញ ។

ជាញឹក​ញាប់ យើង​ជឿ​ថា « មែនហើយ ខ្ញុំ​នឹង​មាន​ការ​យល់ដឹង​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​ការណ៍​នេះ រួចហើយ​ខ្ញុំ​នឹង​ផ្លាស់​ប្រែ​រឿង​នោះ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ » ។ ខ្ញុំ​នឹង​ផ្ដល់​ជា​យោបល់​ថា យើង​មាន​ល្មម​គ្រប់​គ្រាន់​ហើយ​ដើម្បី​ចាប់ផ្ដើម ។ យើង​បាន​ដឹង​អំពី​ទិស​ដៅ​ត្រឹមត្រូវ​ហើយ ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​មួយ—វា​គឺជា​គោលការណ៍—​នៃ​សកម្មភាព និង​អនុភាព ។ « សេចក្ដី​ជំនឿ​ពិត​គឺ​ផ្ដោត​នៅ​ក្នុង និង​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅ​រក​សកម្មភាព ។

( សូម​មើល « Seek Learning by Faith » [ សុន្ទរកថា​ទៅ​កាន់​ពួក​គ្រូបង្រៀន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ផ្នែក​សាសនា ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ], lds.org/media-library )

សូម​ត្រឡប់​ទៅ ទំព័រ ២០ ។

ពិភាក្សា ៖ហេតុអ្វី​សេចក្ដី​ជំនឿ​ពិត​តែង​តែ​ដឹកនាំ​ទៅ​រក​សកម្មភាព ? ហេតុអ្វី​សេចក្ដី​ជំនឿ​គឺជា​រឿង​ដ៏​ចាំបាច់​ចំពោះ​ព្រះ​ដើម្បី​ជួយ​យើង​ខាង​សាច់​ឈាម និង​ខាង​ព្រលឹង​វិញ្ញាណ ?

អាន ៖ម៉ាថាយ ៦:៣០និង​ពាក្យ​ដក​ស្រង់​មក​ពី Lectures on Faith ( ការ​បង្រៀន​អំពី​សេចក្ដី​ជំនឿ ) ​( នៅ​ខាង​ស្ដាំ )

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​នៅ​ថ្ងៃ​អាទិត្យ​ដោយ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ និង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​គារវភាព ។

  • អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ។

  • អាន​បទគម្ពីរ​នៅ​ទំព័រ ២១ ។ ជ្រើស​រើស​បទគម្ពីរ​មួយ ហើយ​ចែកចាយ​វា​ជាមួយ​នឹង​គ្រួសារ ឬ​មិត្ត​ភក្ដិ​របស់​អ្នក ។

    បទ​គម្ពីរ​នានា​អំពី​សេចក្តី​ជំនឿ​ក្នុង​សកម្មភាព

    ដោយ​សារ​តែ ដានីយ៉ែល មិន​ព្រម​ឈប់​អធិស្ឋាន លោក​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​រូង​សត្វ​សិង្ហ ប៉ុន្តែ « ព្រះ … ចាត់​ទេវតា​របស់​ទ្រង់​ឲ្យ… បិទ​មាត់​សិង្ហទាំង​អស់… ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ ខ្លួន​លោក​ឡើយ ពីព្រោះ លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក »​ ( ដានីយ៉ែល ៦:២២–២៣​សូម​មើល​ផង​ដែរ ខ​ទី ១៦–២១ ) ។

    ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​លីហៃ​នូវ​លីអាហូណា​ដើម្បី​ដឹកនាំ ក្រុម​គ្រួសារ​លោក ហើយ « វា​ធ្វើ​ការ​ឲ្យ​គេ​ស្រប​តាម​សេចក្តី​ជំនឿ​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ ។ … [ នៅ​ពេល ] ពួក​គេ​ខ្ជិល​ច្រអូស ហើយ​ភ្លេច​អនុវត្ត​សេចក្តី​ជំនឿ និង​សេចក្តីព្យាយាម… ពួក​គេ​ពុំ​អាច​ធ្វើ​ដំណើរ​ទៅមុខ​ទៀត​បាន​ទេ » ។​ ( អាលម៉ា ៣៧:៤០–៤១ ) ។

    « ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ … ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី ៣:១០ ) ។

    អំឡុង​ពេល​កើត​មាន​អំណត់អត់ឃ្លាន អេលីយ៉ា បាន​សុំ​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ជូន​អាហារ​ចុង​ក្រោយ​នាង​ដល់​លោក ។ អេលីយ៉ា បាន​សន្យា​ថា ដោយ​សារ​តែ​សេចក្តី​ជំនឿ​របស់​នាង ព្រះ​អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​នាង ហើយ​នាង​នឹង​មិន​ដែល​អស់​អាហារ​ឡើយ ។ ( សូម​មើល ពង្សាវតារក្សត្រទី ១ ១៧ ) ។

    « ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត​គេ​រក​ទឹក​តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​អញ​គឺ​ព្រះយេហូវ៉ា​អញ​នឹង​តប​ឆ្លើយ​នឹង​គេ អញ​នេះ​គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អញ​នឹង​មិន​បោះបង់​ចោល​គេ​ឡើយ »​ ( អេសាយ ៤១:១៧​សូម​មើល​ផង​ដែរ ខ​ទី ១៨ ) ។