ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ទទួល​ខុស​ត្រូវ ហើយ​ខិតខំ​ព្យាយាម


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ទទួល​ខុស​ត្រូវ ហើយ​ខិតខំ​ព្យាយាម—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណ ៖ហេតុអ្វី​ព្រះវរបិតា​សួគ៌ សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ជីវិត​របស់​ខ្ញុំ ?

សូម​មើល ៖« Sedrick’s Journey »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១២៩ ) ។

ការ​ធ្វើ​ដំណើរ​របស់​សេឌ្រីក

ប្រសិន​បើ​អ្នក​គ្មាន​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​មក​ពី​ដំណើរ​របស់​សេឌ្រីក

សេឌ្រីក ៖ ខ្ញុំ ឈ្មោះ សេឌ្រីក ខេមប៊ីស្សាវី ។ ខ្ញុំ​រស់​នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ ។ ខ្ញុំ​ជា​សមាជិក​នៃសាសនាចក្រ​អិល. ឌី. អេស. ។

ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាខា​នៅ​ក្នុង​ភូមិ គីពូសានហ្គា ។ ខ្ញុំ​ត្រូវ​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​បម្រើ​បេសកកម្ម​នៅឯ​បរទេស ។ ដើម្បី​ទៅ​បម្រើ​បេសកកម្ម​បាន ខ្ញុំ​ត្រូវ​ការ​លិខិត​ឆ្លង​ដែន​ដែល​មាន​តម្លៃ ២៥០ ដុល្លារ​អាមេរិក ។

ដើម្បី​រក​លុយ ឪពុក​ខ្ញុំ និង​ខ្ញុំ​ទិញ​ចេក ។ នៅ​ភូមិ​មួយ​ចំនួន ដាំ​ដើម​ចេក​បាន​ផល​ច្រើន​ណាស់ ៖ ធីសហាបូបូ លូសូគូ និងកាម៉ានដា ។

ភូមិ ធីសហាបូបូ មាន​ចម្ងាយ​ប្រមាណ​ជា ១៤ គីឡូម៉ែត្រ ពី​ទីនោះ ។ ភូមិ លូសូគូ មាន​ចម្ងាយ​ប្រមាណ​ជា​២៨ គីឡូម៉ែត្រ ។ ភូមិ កាម៉ានដា​មាន​ក៏​មាន​ចម្ងាយ​ប្រមាណ​ជា ២៨ គីឡូម៉ែត្រ​ដែរ ។ យើង​បាន​ទៅទី​នោះ​ហើយ​បាន​ទិញ​ផ្លែ​ចេក ហើយ​បាន​ដឹក​វា​យក​មក​លក់​នៅទីនេះ ។

យើង​ជិះ​កង់​ទៅ​ភូមិ​ទាំង​នោះ ។ យើង​អាច​ដឹក​ផ្លែ​ចេក​ពី បួន ទៅ​ប្រាំ​មួយ​ស្ទង​មក​វិញ ។

នៅ​ពេល​ខ្ញុំ​ជិះ​កង់​ទៅ មួយ​ជើងៗ វា​ត្រូវ​ចំណាយ​ពេល​មួយ​ម៉ោង​កន្លះ បើ​កង់​មិន​ខូច ហើយ​ខ្ញុំ​មាន​កម្លាំង​នោះ ។ នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​កម្តៅ​ក្តៅ​ហួសហេតុពេក ខ្ញុំ​បាន​ជិះ​ទៅ​មុខ​យឺតៗ ព្រោះ​តែ​កម្តៅ និង​ព្រះ​អាទិត្យ ។

ខ្ញុំ​អាច​ជិះ​កង់​បាន​ពីរ​ជើង ក្នុង​មួយ​ថ្ងៃ បើ​ខ្ញុំ​ក្រោក​ពី​ព្រលឹម ។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បី​បង់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ ។

ឥឡូវ​នេះ ខ្ញុំ​កំពុង​រក​លុយបន្តិច​ម្តងៗ ដូច្នេះ​ខ្ញុំ​កំពុង​តែ​សន្សំ​លុយ​ទាំង​សម្រាប់​ថ្លៃសាលា និង​បេសកកម្ម ។ ឥឡូវ​នេះ បន្ទាប់​ពី​ធ្វើ​ការ​បាន​បួន​ឆ្នាំ ខ្ញុំ​បាន​សន្សំ​លុយ​បាន​គ្រប់​គ្រាន់​សម្រាប់​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន និង​សន្សំ​បាន ៧០ ដុល្លារ​បន្ថែម​ទៀត ។

សូម​ត្រឡប់​ទៅ ទំព័រ ១២៨ ។

ពិភាក្សា ៖តើ​យើង​រៀន​បន្ត​ទៅមុខ​ទោះ​បី​នៅ​ពេល​កិច្ចការ​នោះ​មាន​ការ​ពិបាក​យ៉ាង​ដូចម្ដេច ?

អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៤២ និង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( នៅ​ខាង​ស្ដាំ )

ពិភាក្សា ៖សូម​អាន​ពាក្យ​ដក​ស្រង់​មក​ពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ( នៅទំព័រ ១២៩ ) ។ ហេតុអ្វី​ព្រះអម្ចាស់​រំពឹង​ទុក​ឲ្យ​យើង​ធ្វើ​ការ​សម្រាប់​អ្វី​ដែល​យើង​ទទួល​បាន ?

ពិចារណា ៖សូម​អាន​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន ( នៅ​ខាង​ស្ដាំ ) ។ តើ​ខ្ញុំ​មាន​ប្រតិកម្ម​បែប​ណា នៅ​ពេល​ខ្ញុំ​ជួប​នឹង​ភាព​បរាជ័យ ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • សូម​ជ្រើស​រើស​អ្វី​មួយ​ដែល​ពិបាក ឬ​មិន​ស្រណុក​ចិត្ត ហើយ​បញ្ចប់​កិច្ចការ​នោះ ។ សូម​សរសេរ​វា​នៅ​ខាង​ក្រោម ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការងារ និង​ការ​ខិតខំ​ព្យាយាម​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។