ភាពខ្លួនទីពឹងខ្លួន
ចាប់ផ្ដើម—ម៉ោង​ជា​អតិបរមា ៖ ១៥ នាទី


ចាប់ផ្ដើម—ម៉ោង​ជា​អតិបរមា ៖ ១៥ នាទី

សូម​ធ្វើ​ការ​អធិស្ឋាន​បើក ។

សូម​ណែនាំ​ខ្លួន ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់ៗ​ចំណាយ​ពេល​មួយ​នាទី​ប្រាប់​ឈ្មោះ និង​អ្វី​មួយ​អំពី​ខ្លួន​អ្នក ។

សូម​ស្វាគមន៍​មក​កាន់​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​យើង !

អាន ៖ក្រុម​នេះ​នឹង​ជួយ​អ្នក​រៀន បង្កើត ហើយ​ប្រើ​គម្រោង​ថវិកា ។ អ្នក​នឹង​ចាប់ផ្ដើម​បង្កើត​មូលនិធិ​មួយ​សម្រាប់​ភាព​អាសន្ន បង្កើត​ផែនការ​លុប​បំបាត់​បំណុល រៀន​សន្សំ​ប្រាក់​សម្រាប់​ការ​ចំណាយ​នៅ​ពេល​អនាគត និង​ផែនការ​សម្រាប់​ការ​ចូល​និវត្តន៍ ។ សំខាន់​បំផុត​នោះ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌ ហើយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​គ្រប់​គ្រង​ប្រាក់​របស់​អ្នក​តាម​វិធី​ដែល​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះទ័យ ។ ការ​ប្រជុំ​ក្រុម​នីមួយៗ​ចំណាយ​ពេល​ប្រហែល​ជា​ពីរ​ម៉ោង ។

តើ​ការណ៍​នេះ​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ?

អាន ៖ក្រុម​ខ្លួន​ទី​ពឹង​ខ្លួន​ដំណើរការ​ដូចជា​ក្រុម​ប្រឹក្សា​មួយ ។ វា​គ្មាន​គ្រូបង្រៀន ឬ​អ្នក​ជំនាញ​ទេ ។ ផ្ទុយ​ទៅ​វិញ អ្នក​ធ្វើ​តាម​អ្វី​ដែល​បាន​សរសេរ​នៅ​លើ​សម្ភារ​សិក្សា​ទាំងឡាយ ។ ដោយ​មាន​ការ​ដឹកនាំ​មក​ពី​ព្រះវិញ្ញាណ អ្នក​នឹង​ជួយ​គ្នា​ដូច​ត​ទៅ​នេះ ៖

  • ចូល​រួម​ដោយ​ស្មើ​ភាព​ក្នុង​ការ​ពិភាក្សា និង​សកម្មភាព​នានា ។ ពុំ​គួរ​មាន​នរណា​ម្នាក់​និយាយ​តែ​ម្នាក់​ឯង​ឡើយ ជាពិសេស​អ្នក​សម្រប​សម្រួល ។

  • ស្រឡាញ់ ហើយ​គាំទ្រ​គ្នា ។ បង្ហាញ​ការ​ចាប់​អារម្មណ៍ សួរ​សំណួរ ហើយ​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

  • ចែកចាយ​មតិ​យោបល់​វិជ្ជមាន ហើយ​ដែល​ពាក់​ព័ន្ធ ។

  • ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។

អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « គ្មាន​បញ្ហា​ណាមួយ​នៅ​ក្នុង​គ្រួសារ វួដ ឬ​ស្តេក​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ ប្រសិនបើ​យើង​ស្វែងរក​ដំណោះស្រាយ​តាម​របៀប​របស់​ព្រះអម្ចាស់ ដោយ​ការ​ប្រឹក្សា—ជា​ការ​ប្រឹក្សា​ដោយ​ពិត​ប្រាកដ—ជាមួយ​គ្នា​ទៅវិញ​ទៅមក​នោះ » ​( Counseling with Our Councils កំណែ [ ឆ្នាំ​២០១២ ] ទំព័រ ៤ ) ។

សូម​មើល ៖« ក្រុម​ខ្លួន​ទី​ពឹង​ខ្លួន​របស់​ខ្ញុំ » ដែល​មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​រំលង​ទៅ​ « ដោយ​គ្មាន​គ្រូ​បង្រៀន​ម្នាក់ តើ​យើង​នឹង​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​របៀប​ណា ? » នៅ ទំព័រ ៣ ) ។

ពិភាក្សា ៖តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ក្រុម​នៅ​ក្នុង​វីដេអូ​នេះមាន​ភាព​ជោគជ័យ ? តើ​យើង​នឹង​ធ្វើ​អ្វីខ្លះ​ជា​ក្រុម​ដើម្បី​មាន​បទពិសោធន៍​ដ៏​ផ្លាស់​ប្ដូរ​ជីវិត​មួយ ?

ដោយ​គ្មាន​គ្រូ​បង្រៀន​ម្នាក់ តើ​យើង​នឹង​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​របៀប​ណា ?

អាន ៖វា​ងាយ​ទេ ។ គ្រាន់​តែ​ធ្វើ​តាម​សម្ភារ​សិក្សា​ទាំងឡាយ​ប៉ុណ្ណោះ ។ ជំពូក​នីមួយៗ​នៅក្នុង​សៀវភៅ​លំហាត់​នេះ​មាន​ប្រាំ​មួយ​វគ្គ ៖

  • រាយការណ៍ ៖ ពិភាក្សា​អំពី​ការ​រីកចម្រើន​ដែល​អ្នក​បាន​ធ្វើ​នៅ​អំឡុង​សប្ដាហ៍​ចំពោះ​ការ​តាំង​ចិត្ត​របស់​អ្នក ។

  • មូលដ្ឋាន​គ្រឹះ ៖ រំឭក​ឡើង​វិញ​អំពី​គោលការណ៍​មួយ​នៃ​ដំណឹងល្អ​ដែល​នឹង​ដឹកនាំ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​ដ៏​ធំ​ជាង ។

  • រៀន ៖ រៀន​ជំនាញ​ជាក់​ស្ដែង​ដែល​នឹង​ដឹកនាំ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​សាច់​ឈាម​ដ៏​អស្ចារ្យ​ជាង ។

  • ពិចារណា ៖ ​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ទទួល​បាន​ការ​បំផុស​គំនិត ។

  • តាំង​ចិត្ត ៖ សន្យា​នឹង​ធ្វើ​តាម​ការ​តាំង​ចិត្ត​ទាំងឡាយ​អំឡុង​សប្ដាហ៍​នោះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​មាន​ការ​រីក​ចម្រើន ។

  • ធ្វើ​សកម្មភាព ៖ អំឡុង​សប្ដាហ៍ អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន ។

របៀប​ប្រើ​សៀវភៅ​លំហាត់​នេះ

នៅពេល​អ្នក​មើល​ឃើញ​នូវ​ការ​បំផុស​ភ្លាមៗ​ទាំងនេះ សូម​ធ្វើ​តាម​ការ​ដឹកនាំ​ទាំងនេះ

អាន

មើល

ពិភាក្សា

ពិចារណា

សកម្មភាព

សុំ​មនុស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​សម្រាប់​ក្រុម​ទាំង​មូល ។

ក្រុម​ទាំងមូល​មើល​វីដេអូ ។

សមាជិក​ក្រុម​ចែកចាយ​គំនិត​រយៈពេល​ពី​ពីរ​ទៅ​បួន​នាទី ។

សូម​ពិចារណា ស្មឹងស្មាត ហើយ​សរសេរ​ដោយ​ស្ងៀម​ស្ងាត់​រៀងៗ​ខ្លួន​សម្រាប់​រយៈពេល​ពីរ​ទៅ​បី​នាទី ។

សមាជិក​ក្រុម​ធ្វើ​កិច្ចការ​រៀងៗ​ខ្លួន ឬ​ជាមួយ​អ្នកដទៃ​តាម​ម៉ោង​ដែល​បាន​កំណត់ ។

វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា

អាន ៖សមាជិក​ក្រុម​ដែល​ចូលរួម​ការ​ប្រជុំ ហើយ​រក្សា​ការ​តាំង​ចិត្ត​ទាំងឡាយ​របស់​ខ្លួន អាច​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​មក​ពី​មហា​វិទ្យាល័យ​ពាណិជ្ជកម្ម​អិល.ឌី.អែស. ។ សូមមើល ទំព័រ ២០៨ ។