ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ភាពខ្លួន​ទីពឹង​ខ្លួន គឺ​ជា​គោលការណ៍​មួយ​នៃ​សេចក្ដី​សង្គ្រោះ


My Foundation icon
មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ ៖ ភាពខ្លួន​ទីពឹង​ខ្លួន គឺ​ជា​គោលការណ៍​មួយ​នៃ​សេចក្ដី​សង្គ្រោះ—ម៉ោង​ជា​អតិបរមា ៖ ២០នាទី

ពិចារណ ៖យ៉ូហាន ១០:១០ ( នៅ​ខាង​ស្ដាំ )

ពិភាក្សា ៖តើ​ជីវិត​បរិបូរណ៍​ជា​អ្វី ?

សូម​ទស្សនា ៖« គាត់​បាន​ខាត់​មេជើង​ខ្ញុំ » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៥ ) ។

គាត់​បាន​ខាត់​មេជើង​ខ្ញុំ

ប្រសិន​បើ​អ្នក​គ្មាន​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដកស្រង់មកពី​រឿង គាត់​បាន​ខាត់​មេជើង​ខ្ញុំ

អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡានៅ​ពេល​ខ្ញុំ ធំឡើង ពួក​យើង​គ្មាន​អ្វី​ច្រើន​ទេ ។ ខ្ញុំ​ចាំ​ថា នៅ​ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​រក​ឪពុក​ខ្ញុំ ហើយ​ប្រាប់​គាត់​ថា « ប៉ា កូន​ត្រូវការ​ស្បែក​ជើង​ថ្មី​មួយ​សម្រាប់ ។ ស្បែក​ជើង​នេះ​ដាច់​អស់​ហើយ » ។ គាត់​បាន​ឈប់ រួច​មើល​មក​ស្បែក​ជើង​របស់​ខ្ញុំ ឃើញ​ថា​វា​ពិត​ជា​ដាច់​អស់​មែន ។ គាត់​ប្រាប់​ថា « ប៉ា គិត​ថា​យើង​អាច​ជួស​ជុល​វា​បាន » ។ គាត់​បាន​យក​សឺរ៉ា​ពណ៌ខ្មៅ​មក ហើយ​ដុសខាត់​ស្បែក​ជើង​ខ្ញុំ ធ្វើ​ឲ្យ​វា​ភ្លឺ​រលោង​ស្អាត ។ គាត់​ប្រាប់​ខ្ញុំ​ថា « ឥឡូវ​វា​ស្អាត​ហើយ កូន​ប្រុស » ។ ខ្ញុំ​តប​ថា « នៅ​ទេ ប៉ា។ ប៉ា​អាច​នៅ​មើល​ឃើញ​មេជើង​កូន​លៀន​ចេញ​មក​ក្រៅ​ស្បែកជើង​ហ្នឹង » ។ គាត់​ប្រាប់​ថា « មិនអី​ទេ យើង​ក៏​អាច​កែកុន​បាន​ដែរ ! » គាត់​បាន​យក​សឺរ៉ា​មក ហើយ​បាន​លាប​លើ​មេ​ជើង​របស់​ខ្ញុំ !

នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​រៀន​ថា វា​មាន​ដំណោះស្រាយ​ចំពោះ​គ្រប់​បញ្ហា​ទាំងអស់ ។ ខ្ញុំ​ត្រូវ​បាន​ជឿស៊ប់​ថា គោលការណ៍​នៃ​ភាពខ្លួនទីពឹងខ្លួន​នេះ និង​កម្មវិធី​ផ្ដួចផ្ដើម​នេះ គឺ​ជា​របៀប​មួយ​ដើម្បី​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។ វា​គឺ​ជា​ផ្នែក​មួយ​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ យើង​ទាំងអស់​គ្នា​អាច​បាន​ល្អ​ប្រសើរ​ជាង​យើងឈរ​នៅ​ពេល​ឥឡូវ​នេះ ។ បងប្អូន​ត្រូវ​បោះ​បង់ចោល​នូវ​ភាព​សោះអង្គើយ ។ មាន​ច្រើន​គ្រា​ដែល​យើង​ក្លាយ​ជា​មនុស្ស​មិន​ខ្វល់​អ្វី​សោះ ហើយ​រឿង​នេះ​វា​បំផ្លាញ​ដល់​ការ​រីកចម្រើន​របស់​យើង ។ រាល់ថ្ងៃ គឺ​ជា​ថ្ងៃ​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន បើ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ផ្សេង​ដើម្បី​កែលម្អ​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​ល្អ​កាល​ពី​អតីតកាល ។ បើ​បងប្អូន​ធ្វើ​វា​ដោយ​សេចក្ដីជំនឿ អនុវត្ត​សេចក្ដីជំនឿ ហើយ​សង្ឃឹម​ទៅ​លើ​ព្រះគ្រីស្ទ​ថា​ទ្រង់​នឹង​គង់​នៅ​ទីនោះ​ចាំ​ជួយបងប្អូន នោះ​បងប្អូន​នឹង​ស្វែងរក​ឃើញ​របៀប​ដើម្បី​រីកចម្រើន​នៅ​ក្នុង​រឿង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ នេះ​គឺ​ដោយសារ​តែ​ព្រះមាន​ព្រះជន្ម​រស់ ហើយបងប្អូនគឺ​ជា​បុត្រា ឬ​បុត្រី​របស់​ទ្រង់ ។

សូម​ត្រឡប់​ទៅ ទំព័រ ៤​ ។

ពិភាក្សា ៖តើ​អ្នក​ជឿ​ថា​មាន​ដំណោះ​ស្រាយ​ចំពោះ​រាល់​បញ្ហា​របស់​អ្នក​ដែរ​ឬ​ទេ ? តើ​យើង​អាច​មាន​ភាពស័ក្ដិសម​ចំពោះ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង​យ៉ាង​ដូចម្ដេច ?

អាន ៖សេចក្ដី​យោង​ក្នុងក្បួន​ខ្នាត​ភាគ ២ និង​ពាក្យ​ដកស្រង់​មក​ពី អែលឌើរ ដាល្លិនអេក អូក ( នៅ​ខាង​ស្ដាំ​ដៃ ) ។ ការ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន គឺ​ពុំ​មានន័យ​ថា​យើង​អាច​ធ្វើ ឬ​ទទួល​បាន​នូវ​អ្វីៗ​ដែល​យើង​កំណត់​នៅក្នុង​គំនិត​របស់​យើង​នោះទេ ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ការ​ជឿ​ថា តាមរយៈ​ព្រះគុណ ឬ​ព្រះចេស្ដា​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ខិតខំ​របស់​យើង​ផ្ទាល់ នោះ​យើង​អាច​ទទួល​បាន​នូវ​អ្វីៗ​ដែល​ចាំបាច់​សម្រាប់​ជីវិត​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដូច​ដែល​យើង​ចង់​បាន​សម្រាប់​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង ។ ភាពខ្លួន​ទីពឹង​ខ្លួន​គឺ​ជា​ភស្ដុតាង​នៃ​ការ​ទុកចិត្ត​ ឬ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះចេស្ដា​របស់​ព្រះ ​ដើម្បី​រំកិល​ភ្នំ​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី​យក​ឈ្នះ​លើ​ការ​សាកល្បង និង​ទុក្ខវេទនា​ទាំងឡាយ ។

ពិភាក្សា ៖តើ​ព្រះគុណ​របស់​ព្រះគ្រីស្ទ​បាន​ជួយ​អ្នក​ទទួល​បាន​តម្រូវការ​ចាំបាច់​ក្នុង​ជីវិត​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​យ៉ាង​ដូចម្ដេច ?

ពិភាក្សា ៖សូម​អាន​ពាក្យ​ដក​ស្រង់​របស់​ប្រធាន ម៉ារ៉ុន ជី រ៉មនី ( នៅ​ខាង​ស្ដាំ ) ។ តើ​អ្នក​ដឹង​ថា​អ្នក​កំពុង​ក្លាយ​ជា​មនុស្ស​កាន់តែ​មាន​ភាព​ខ្លួន​ពី​ពឹង​ខ្លួន​យ៉ាង​ដូចម្ដេច ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​ចប់​ការតាំង​ចិត្ត​នីមួយៗ ។

  • សូម​អាន​លិខិត​របស់​គណៈប្រធាន​ទី​មួយនៅ​ក្នុង​គម្រប​ខាង​មុខ ហើយ​គូស​បន្ទាត់​នូវ​ពរជ័យ​ដែល​បាន​សន្យា ។ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​វា ? សូម​សរសេរ​ពី​គំនិត​របស់​អ្នក​ខាង​ក្រោម​នេះ ។

  • សូម​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។