មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ស្វែងរកការរៀនសូត្រ—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណា៖តើការរៀនសូត្របង្កើតឱកាសតាមរបៀបណា ?
-
សូមមើល ៖« ការអប់រំសម្រាប់ជីវិតដ៏ល្អប្រសើរ » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៦៥ ) ។
-
ពិភាក្សា ៖តើអែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទីចង់បានអ្វីខ្លះ នៅពេលលោកមានអាយុ១៣ ឆ្នាំ ? តើលោកបានធ្វើអ្វីខ្លះ ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨–១៩ និងពាក្យដកស្រង់មកពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( នៅខាងស្ដាំ )
-
ពិចារណា ៖តើគំនិត និងចំណាប់អារម្មណ៍អ្វីខ្លះដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធអំពីការកែលម្អជីវិតរបស់អ្នក ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់ការតាំងចិត្តនីមួយៗ ។
-
សូមបំពេញគោលដៅ និងសកម្មភាពណែនាំដូចខាងក្រោម ។
-
សូមបញ្ចប់ការសរសេរអំពីផែនការ « បេសកកម្មរបស់ជីវិត » អ្នក ហើយពិភាក្សាវាជាមួយនឹងគ្រួសាររបស់អ្នក ។
-
សុំឲ្យមនុស្សម្នាក់ធ្វើជាអ្នកណែនាំរបស់អ្នក ហើយណាត់ពេលមួយជួបគ្នា ។
-
សកម្មភាព—ការបង្កើតគោលដៅ
ជំហានទី ១ ៖ អានពាក្យដកស្រង់មកពីប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( នៅខាងស្ដាំ ) ។ តាមរយៈគោលដៅនានា សេចក្ដីសង្ឃឹមរបស់យើងត្រូវបានផ្លាស់ប្ដូរទៅជាសកម្មភាព ។
« នេះគឺជាដំណឹងល្អមួយនៃការប្រែចិត្ត ហើយយើងចាំបាច់ត្រូវប្រែចិត្ត ហើយដោះស្រាយបញ្ហា ។ ពិតណាស់ ដំណើរការនៃការប្រែចិត្ត ការតាំងចិត្ត និងការដាក់គោលដៅគួរជាដំណើរការបន្តបន្ទាប់មួយ ។ … ខ្ញុំសូមបញ្ជាក់ការអនុវត្តនេះចំពោះបងប្អូន » ។
ហាវើដ ដបុលយូ ហឹនធើរ « The Dauntless Spirit of Resolution » ( Brigham Young University devotional ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩២ ) ទំព័រ ២, speeches.byu.edu
គោលដៅទាំងឡាយគួរតែ ៖
-
មានភាពជាក់លាក់ ហើយអាចវាស់វែងបាន ។
-
កត់ត្រាទុក ហើយដាក់វានៅកន្លែងដែលអ្នកអាចមើលឃើញ យ៉ាងហោចណាស់រាល់ថ្ងៃ ។
-
មានកំណត់ពេលវេលាបញ្ចប់ ។
-
មានសកម្មភាពជាក់លាក់ដើម្បីសម្រេចគោលដៅនោះ ។
-
មានការរំឭកឡើងវិញ ការរាយការណ៍ និងការធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ។
ជំហានទី ២ ៖ នៅលើក្រដាសផ្សេងគ្នា សូមសរសេរគោលដៅពីរ ឬបីដែលនឹងជួយអ្នកឲ្យសម្រេចបានបេសកកម្មរបស់ជីវិតអ្នក ។ សូមធ្វើតាមឧទាហរណ៍ដូចខាងក្រោម ៖ សូមបិទក្រដាសនោះនៅទីកន្លែងដែលអ្នកអាចមើលឃើញវារាល់ថ្ងៃ ។
គោលដៅ |
ហេតុអ្វី ? |
ជំហានជាក់លាក់ដើម្បីសម្រេចគោលដៅ |
បន្ទាត់ពេលវេលា |
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំដល់នរណា ? |
---|---|---|---|---|
ឧទាហរណ៍ ៖ អានព្រះគម្ពីរមរមន ៣០ នាទីរាល់ថ្ងៃ ។ |
ដូច្នេះខ្ញុំអាចទទួលបានការដឹកនាំប្រចាំថ្ងៃមកពីព្រះវិញ្ញាណបរិសុទ្ធ ។ |
១. ក្រោកពីដេកនៅម៉ោង ៦:៣០ ព្រឹករាល់ថ្ងៃ ។ ២. អានសៀវភៅពីមុនបរិភោគអាហារពេលព្រឹក ។ ៣. កត់ត្រាការរីកចម្រើនរបស់ខ្ញុំនៅលើតារាងមួយ ។ |
ខ្ញុំនឹងវាយតម្លៃការរីកចម្រើនរបស់ខ្ញុំរាល់យប់ពីមុនខ្ញុំចូលដេក ។ |
ខ្ញុំនឹងចែកចាយតារាងការរីកចម្រើនរបស់ខ្ញុំជាមួយនឹងសមាជិកគ្រួសារម្នាក់រាល់ថ្ងៃអាទិត្យ ។ |
សកម្មភាព—ការស្វែងរកអ្នកណែនាំម្នាក់
ជំហានទី ១ ៖ អានពាក្យដកស្រង់មកពីអែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ ) ។ មានប្រភេទអ្នកណែនាំខុសៗគ្នា ។ អ្នកអាចនឹងត្រូវការមនុស្សម្នាក់ដែលមានបទពិសោធន៍ច្រើនដើម្បី ឆ្លើយសំណួររបស់អ្នក—ជាមនុស្សម្នាក់ដែលធ្លាប់បានធ្វើអ្វីដែលអ្នកចង់ធ្វើ ។ ពួកអ្នកណែនាំផ្សេងទាំងនោះអាចជាមិត្តសុចរិត ឬសមាជិកគ្រួសារ ។ មនុស្សទាំងនេះគឺជាមនុស្សដែលយល់ព្រមចំណាយពេលច្រើនក្នុងការលើកទឹកចិត្តអ្នកឲ្យធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិត ហើយឲ្យអ្នកទទួលខុសត្រូវចំពោះការរីកចម្រើននោះ ។
« នៅពីខ្ញុំនៅក្មេងខ្ញុំបានស្វែងរកដំបូន្មានមកពីឪពុកម្ដាយ នឹងអ្នកឲ្យដំបូន្មានដ៏ស្មោះត្រង់ និងដែលទុកចិត្តបាន ។ មនុស្សម្នាក់ក្នុងចំណោមនោះគឺជាអ្នកដឹកនាំបព្វជិតភាព ហើយម្នាក់ទៀត គឺជាគ្រូបង្រៀនដែលមានជំនឿចិត្តលើខ្ញុំ ។ សូមជ្រើសរើសអ្នកណែនាំដោយការអធិស្ឋាន ជាអ្នកដែលមានដួងចិត្តចង់ឲ្យអ្នកមានសុខុមាលភាពខាងវិញ្ញាណល្អ ។
រ៉ូបឺត ឌី ហែល « Meeting the Challenges of Today’s World » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៦
ជំហានទី ២ ៖ គិតពីប្រភេទជំនួយដែលអ្នកត្រូវការ ។ សូមសរសេរបញ្ជីឈ្មោះមនុស្សដែលអាចក្លាយជាអ្នកណែនាំរបស់អ្នក ។ សូមពិចារណា ហើយអធិស្ឋានអំពីបញ្ជីឈ្មោះរបស់អ្នក ។
ជំហានទី ៣ ៖ ឆ្លើយសំណួរខាងក្រោមដើម្បីចាប់ផ្ដើមទំនាក់ទំនងមួយនឹងអ្នកណែនាំ ។ ដើម្បីអញ្ជើញមនុស្សម្នាក់ឲ្យធ្វើជាអ្នកណែនាំរបស់អ្នក អ្នកគ្រាន់តែសួរថា « ខ្ញុំកំពុងព្យាយាមធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ខ្ញុំ ។ តើអ្នកអាចជួយខ្ញុំបានទេ ?
អ្នកណែនាំរបស់ខ្ញុំ |
---|
តើអ្នកចង់ឲ្យនរណាធ្វើជាអ្នកណែនាំរបស់អ្នក ? |
តើអ្នកនឹងសុំឲ្យគាត់ធ្វើជាអ្នកណែនាំរបស់អ្នកនៅពេលណា ? |
តើអ្នកអាចជួបដើម្បីចែកចាយ « បេសកកម្មរបស់ជីវិត » និងគោលដៅរបស់អ្នកនៅពេលណា ? |
តើអ្នកចង់ជួបនឹងអ្នកណែនាំរបស់អ្នកញឹកញាប់ប៉ុនណា ? |
ជំហានទី ៤ ៖ ចងចាំថា អ្នកមានការទទួលខុសត្រូវចំពោះ « បេសកកម្មរបស់ជីវិត » អ្នក ។ នៅពេលអ្នកជួបនឹងអ្នកណែនាំរបស់អ្នក ៖
-
ពិនិត្យមើលការរីកចម្រើនរបស់អ្នកឡើងវិញ ។
-
ពិនិត្យមើលឡើងវិញនូវឧបសគ្គចំពោះការរីកចម្រើនរបស់អ្នក និងអ្វីដែលអ្នកកំពុងធ្វើដើម្បីយកឈ្នះវា ។
-
ពិនិត្យមើលឡើងវិញនូវអ្វីជាក់លាក់ដែលអ្នកដាក់ផែនការដើម្បីធ្វើពីមុនអ្នកជួបនឹងអ្នកណែនាំរបស់អ្នកម្ដងទៀត ។