ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានបទគម្ពីរ ឬពាក្យដកស្រង់ខាងក្រោមនេះ ហើយឆ្លើយសំណួរទាំងឡាយ ។
« ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម » ( ម៉ាថាយ ៧:២៤–២៥ ) ។
តើមានអ្វីខ្លះដ៏មានអត្ថន័យបំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ តើខ្ញុំនឹងធ្វើអ្វីខ្លះ ?