ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
resources icon
ធនធាន​នានា

ប្រភេទ​នៃ​ការ​វិនិយោគ

និយមន័យ

មានកាលកំណត់ ឬគ្មានកាលកំណត់

គណនីសន្សំ

ជាទូទៅ គណនី​បញ្ញើ​មួយ​មាន​អត្រា​ប្រាក់​ចំណេញ​ទាប ជា​ធម្មតា​នៅ​តាម​ធនាគារ​មួយ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ។ ម្ចាស់​គណនី​អាច​ធ្វើ​ការ​ដក​ប្រាក់ ឬ​ដាក់​ប្រាក់​បញ្ញើ​​ដោយ​គ្មាន​ការ​ពិន័យ ។

មានកាលកំណត់

វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ

គណនី​មួយ​ដែល​អ្នក​ដាក់​​ប្រាក់បញ្ញើ​​ចំនួន​ជាក់​លាក់​មួយ​សម្រាប់​រយៈពេល​​ដែល​បាន​កំណត់​ជាក់​លាក់​មួយ ប្រសិន​បើ​អ្នក​ដក​ប្រាក់​ពីមុន​គ្រា​នោះ​ត្រូវ​បាន​បញ្ចប់ នោះ​អ្នក​អាច​នឹង​ទទួល​បានការ​ពិន័យ​ ( បាត់​បង់​ប្រាក់​មួយ​ចំនួន​ដែល​បាន​វិនិយោគ ) ។ កាល​ប្រាក់​ត្រូវ​បាន​ដាក់​វិនិយោគ វា​បង្កើត​អត្រា​ប្រាក់ចំណូលមាន​កាល​កំណត់​មួយ ។ កាល​ពេល​វេលា​កំណត់​ត្រូវ​បាន​កន្លង​ផុត នោះ​អ្នក​ទទួល​បាន​ប្រាក់​វិនិយោគ​ដើម​របស់​អ្នក ព្រមទាំង​ប្រាក់​ចំណូល ។

មានកាលកំណត់

ប័ណ្ណ​បំណុល

ការ​វិនិយោគ​បំណុល​មួយ​ដែល​អ្នក​ឲ្យ​ស្ថាប័ន ឬ​អង្គការ​មួយ​ខ្ចី​ប្រាក់​របស់​អ្នក​សម្រាប់​រយៈពេល​កំណត់​មួយ​ដើម្បី​ទទួល​បាន​អត្រា​ប្រាក់​ចំណូល​ដែល​បាន​រំពឹង​ទុក ។ កាល​ពេល​វេលា​កំណត់​ត្រូវ​បាន​កន្លង​ផុត នោះ​អ្នក​ទទួល​បាន​ប្រាក់​វិនិយោគ​ដើម​របស់​អ្នក ព្រមទាំង​ប្រាក់​ចំណូល ។ ប័ណ្ណ​បំណុល​អាច​ត្រូវ​ចេញ​ឲ្យ​ដោយ​រដ្ឋាភិបាល និង សាជីវកម្ម​នានា ។ អាស្រ័យ​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​អង្គការ នោះ​ប័ណ្ណ​បំណុល​អាច​ចាត់​ទុក​ថា​មាន​ហានិភ័យ​ទាប ឬ​ហានិភ័យ​ខ្ពស់ ។

មានកាលកំណត់

ភាគ​ហ៊ុន

វា​តំណាង​ឲ្យ​ភាព​ជា​ម្ចាស់​មួយ​ចំណែក​នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ ដែល​បាន​លក់​ជា​ចំណែក​ហ៊ុន ។ ចំណែក​ហ៊ុន​នីមួយៗ​តំណាង​ឲ្យ​ផ្នែក​មួយ​នៃ​ភាព​ជា​ម្ចាស់ ដូច្នេះ​ប្រសិន​បើ​ក្រុម​ហ៊ុន​មួយ​មាន​ចេញ​ផ្សាយ ១០០,០០០ ហ៊ុន ហើយ​អ្នក​មាន​ហ៊ុន​មួយ នោះ​អ្នក​មាន​ហ៊ុន ១/១០០,០០០​នៃ​ក្រុម​ហ៊ុន​នោះ ។ អត្រា​ប្រាក់​ចំណូល​អាស្រ័យ​លើ​ការ​ដំណើរការ​របស់​ក្រុម​ហ៊ុន ។

គ្មានកាលកំណត់

សង្គហធន

ជាធម្មតា មូលនិធិ​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​មក​ពី​ក្រុម​នៃ​ភាគ​ហ៊ុន និងប័ណ្ណ​បំណុល​ទាំងឡាយ ។ មូលនិធិ​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អ្នក​ជំនាញ​ម្នាក់ ។ សង្គហធន​ផ្ដល់​វិធី​ដ៏​សាមញ្ញ​មួយ​ទៅ​កាន់​ការ​វិនិយោគ​ចម្រុះ ។ ប្រសិន​បើ​សង្គហធន​ដំណើរ​ការ​ល្អ តម្លៃ​នៃ​ការ​វិនិយោគ​របស់​អ្នក​កើន​ឡើង ។ ប្រសិន​បើ​សង្គហធន​ដំណើរ​ការ​មិន​ល្អ តម្លៃ​នៃ​ការ​វិនិយោគ​របស់​អ្នក​ធ្លាក់​ចុះ ។

គ្មានកាលកំណត់

អចលន​ទ្រព្យ

ការ​មាន​ភាព​ជា​ម្ចាស់​លើ​ការ​វិនិយោគ​មួយ​នៅ​ក្នុង​វិស័យ​អចលទ្រព្យ​ដូចជា​ផ្ទះ ផ្ទះ​ល្វែង ឬ​អគារ​ពាណិជ្ជកម្ម ។ ប្រាក់​ចំណូល​កើត​ឡើង​ជាផលទុន ជា​ការ​កើន​ឡើង​នៅ​ក្នុង​តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ ឬ​ទាំងពីរ ។ ការ​បាត់​បង់​ទាំងឡាយ​ក៏​អាច​នឹង​កើត​ឡើង​ផង​ដែរ​សម្រាប់​ហេតុផល​ជាច្រើន រួម​បញ្ចូល​ទាំង​ការ​ថយ​ចុះ​នៅ​ក្នុង​តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ ឬ​អ្នក​ជួល​ពុំ​បាន​បង់​ថ្លៃ​ជួល ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នោះ ។

គ្មានកាលកំណត់

ភាព​ជា​ម្ចាស់​អាជីវកម្ម

ការ​វិនិយោគ​នេះ​តំណាង​ឲ្យ​ការ​មាន​ផ្នែក​មួយ​នៃ​ភាព​ជាម្ចាស់​នៅ​ក្នុង​អាជីវកម្ម​ឯកជន​មួយ ។ ប្រាក់​ចំណូល​អាស្រ័យ​ទៅ​លើ​ដំណើរ​ការអាជីវកម្ម ។

គ្មានកាលកំណត់

បោះពុម្ព