បន្តលើមាគ៌ារបស់អ្នកឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន
-
អាន ៖សូមអបអរសាទរ ! អំឡុង១២ សប្ដាហ៍មុនដែលអ្នកបានស្ថាបនាទម្លាប់ថ្មី ហើយប្រែក្លាយកាន់តែមានភាពខ្លួនទីពឹងខ្លួន ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកបន្តបង្កើនសមត្ថភាពទាំងនេះ ហើយអភិវឌ្ឍសមត្ថភាពថ្មី ។ នៅពេលអ្នកអធិស្ឋាន ហើយស្ដាប់ នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងដឹងថាតើកិច្ចការអ្វីខ្លះនៅក្នុងជីវិតរបស់យើងដែលយើងចាំបាច់ត្រូវការកែលម្អ ។
-
ពិភាក្សា ៖តើយើងអាចធ្វើអ្វីខ្លះដើម្បីបន្តដើរនៅលើមាគ៌ារបស់យើងឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ? តើយើងអាចបន្តជួយគ្នាទៅវិញទៅមកតាមរបៀបណា ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមនេះអំឡុងពេល ១២សប្ដាហ៍ក្រោយ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
សូមរំឭកឡើងវិញ ហើយបន្តរស់នៅតាមគោលការណ៍មូលដ្ឋានគ្រឹះ និងទម្លាប់ទាំង១២ របស់ខ្ញុំនៃភាពខ្លួនទីពឹងខ្លួន ។
-
សូមចែកចាយអ្វីដែលអ្នកបានរៀនអំពីភាពខ្លួនទីពឹងខ្លួនជាមួយនឹងគ្នា ។ សូមបន្តជួយសមាជិកក្រុមរបស់អ្នក ឬជួយសម្របសម្រួលដល់ក្រុមភាពខ្លួនទីពឹងខ្លួនថ្មីមួយ ។
-
សូមបង្កើនសមត្ថភាពរបស់អ្នកដោយចូលរួមនៅក្នុងក្រុមភាពខ្លួនទីពឹងខ្លួនមួយទៀត ។
-
សូមសិក្សាគោលការណ៍ខាងគោលលទ្ធិនៃភាពខ្លួនទីពឹងខ្លួនខាងក្រោម ។
-
គោលការណ៍ខាងគោលលទ្ធិ នៃភាពខ្លួនទីពឹងខ្លួន | ||
---|---|---|
ភាពខ្លួនទីពឹងខ្លួន គឺជាបទបញ្ញត្តិមួយ ។ |
ព្រះរាជបំណងរបស់ព្រះអម្ចាស់គឺដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់ទ្រង់ ហើយទ្រង់មានព្រះចេស្ដាគ្រប់យ៉ាងដើម្បីធ្វើកិច្ចការទាំងនេះ ។ |
សាច់ឈាម និងវិញ្ញាណគឺតែមួយ |
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥, យ៉ូហាន ១០:១០, ម៉ាថាយ ២៨:១៨, កូល៉ុស ២:៦–១០ |