រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
១. ចែកចាយគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនជាមួយគ្រួសារ និងមិត្តភក្ដិរបស់អ្នក
ចែកគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ
-
អាន ៖នៅពេលយើងក្លាយជាមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីជួយមនុស្សដទៃឲ្យមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណផងដែរ ។ យើងអាននៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាថា « ហើយបើសិនជាមានមនុស្សណាមួយនៅក្នុងចំណោមអ្នករាល់គ្នាមានកម្លាំងខ្លាំងឡើងនៅក្នុងព្រះវិញ្ញាណ ចូរឲ្យអ្នកនោះយកអ្នកណាមួយដែលទន់ខ្សោយទៅជាមួយគាត់ ប្រយោជន៍ឲ្យអ្នកនោះអាចបានស្អាងឡើងក្នុងភាពស្លូតបូតគ្រប់យ៉ាង ប្រយោជន៍ឲ្យអ្នកនោះអាចត្រឡប់ជាមានកម្លាំងខ្លាំងឡើងដែរ » ( គ.និងស. ៨៤:១០៦ ) ។ ស្រដៀងគ្នានេះដែរ នៅក្នុងគម្ពីរសញ្ញាថ្មី ពេត្រុសបានសរសេរថា « គឺដោយខំបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ » ( ពេត្រុសទី ១ ៤:១០ ) ។
-
ពិភាក្សា ៖តើបទគម្ពីរទាំងនេះអនុវត្តចំពោះអ្នកយ៉ាងដូចម្ដេច ? តើគោលការណ៍នៃភាព ខ្លួនទីពឹងខ្លួននៅក្នុងមូលដ្ឋានគ្រឹះរបស់ខ្ញុំបានផ្ដល់ពរដល់ជីវិតរបស់អ្នកតាមរបៀបណា ? តើការមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណមានន័យដូចម្ដេច ?
ចែកចាយគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាម
-
អាន ៖នៅពេលយើងក្លាយជាមានភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាម វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីជួយមនុស្សដទៃឲ្យក្លាយជាមានភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាមផងដែរ ។ វិធីដ៏ល្អបំផុតមួយដើម្បីជួយមនុស្សដទៃឲ្យក្លាយជាមានភាពខ្លួនទីពឹងខ្លួនគឺការបម្រើ និងការផ្ដល់ឲ្យដល់មនុស្សដទៃ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បានបង្រៀនថា « មានឯករាជ្យភាពមួយរវាងអស់អ្នកដែលមាន និងអ្នកដែលគ្មាន ។ ដំណើរការនៃការជួយលើកតម្កើងអ្នកទ័លក្រ ហើយធ្វើឲ្យអ្នកមានមានចិត្តរាបសា ។ នៅក្នុងដំណើរការនេះ ទាំងពីរគឺត្រូវបានធ្វើឲ្យបរិសុទ្ធ ។ មនុស្សទ័លក្រត្រូវបានរំដោះចេញពីទាសភាព និងដែនកំណត់នៃភាពក្រីក្រ ត្រូវបានធ្វើឲ្យក្លាយជាមនុស្សមានសេរីភាពដើម្បីរីកចម្រើនដល់សក្ដានុពលពេញលេញរបស់ពួកគេ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ [ អស់អ្នកដែលមានទ្រព្យច្រើន ]ដោយការចែកចាយនូវផលប្រយោជន៍របស់ពួកគេ ចូលរួមនៅក្នុងគោលការណ៍ដ៏នៅ អស់កល្បជានិច្ចនៃការផ្ដល់ឲ្យ ។ នៅពេលបុគ្គលម្នាក់ត្រូវបានធ្វើឲ្យបរិសុទ្ធ ឬមានភាពខ្លួនទីពឹងខ្លួន នោះគាត់ឈោងទៅជួយមនុស្សដទៃ ហើយវដ្ដនេះបន្តធ្វើឡើងវិញដោយខ្លួនឯង » ( « The Celestial Nature of Self-Reliance » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៩៣ ) ។
-
ពិភាក្សា ៖តើពាក្យដកស្រង់នេះអនុវត្តចំពោះអ្នកយ៉ាងដូចម្ដេច ? តើនរណាគឺជាមនុស្សទ័លក្រ ? តើអ្នកអាចជួយមនុស្សទ័លក្រ ឬជនខ្វះខាតនៅក្នុងជីវិតរបស់អ្នកតាមរបៀបណា ?
-
ពិចារណ ៖សូមចំណាយពេលមួយនាទីពិចារណាសំណួរដូចតទៅនេះ ៖ក្នុងចំណោមមនុស្សដែលខ្ញុំស្គាល់ តើនរណាទៅដែលត្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ភាពខ្លួនទីពឹងខ្លួន ? តើខ្ញុំនឹងចែកចាយវាជាមួយនឹងពួកគេតាមរបៀបណា ? សូមសរសេរឈ្មោះ និងផែនការដើម្បីចែកចាយនៅខាងក្រោម ។
២. ឈានទៅមុខដោយជំនឿ
-
អាន ៖សូមអបអរសាទរ ! អ្នកបានបញ្ចប់ការប្រជុំក្រុមហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ភាពខ្លួនទីពឹងខ្លួនហើយ ។ ដើម្បីវាយតម្លៃពីការរីកចម្រើនរបស់អ្នក សូមសរសេរអំពីស្ថានភាពរបស់អ្នកនៅពេលនេះ និងរបៀបដែលអ្នកដាក់ផែនការដើម្បីបន្តទៅកាន់ការរីកចម្រើននៅក្នុងតារាងខាងក្រោម ។
-
ពិភាក្សា ៖តើអ្នកមានភាពប្រសើរឡើងបែបណារយៈពេល១២សប្ដាហ៍នេះ ដើម្បីក្លាយជាអ្នកចាត់ចែងហិរញ្ញវត្ថុដ៏ឆ្លាតវៃ និងស្មោះត្រង់ម្នាក់ ?
-
អាន ៖រឿងជាច្រើនដែលយើងបានពិភាក្សាពុំអាចសម្រេចបានក្នុងរយៈពេល១២សប្ដាហ៍ទេ ។ ប៉ុន្តែអ្នកគួរបានអភិវឌ្ឍនូវទម្លាប់ចាំបាច់ដើម្បីបន្តការរីកចម្រើនរបស់អ្នកឆ្ពោះទៅរកការចាត់ចែងហិរញ្ញវត្ថុដ៏មានជោគជ័យ ។ សូមបន្តធ្វើក្រុមប្រឹក្សាគ្រួសារជាទៀងទាត់ ។ សូមបន្តពិនិត្យមើលឡើងវិញនូវជំពូកនានានៅក្នុងសៀវភៅលំហាត់នេះ ។ ហើយបន្តខិតខំឆ្ពោះទៅរកអាទិភាពហិរញ្ញវត្ថុរបស់អ្នក ។ សូមតាំងចិត្តធ្វើតាម « ជំហានបន្ទាប់ » ដែលអ្នកបានសរសេរនៅក្នុងជួរឈរចុងក្រោយនៃ ការវាយតម្លៃនៅលើទំព័រមុន ។
-
ពិចារណា ៖សូមចំណាយពេលប្រាំនាទីដើម្បីគិតពីសំណួរដូចតទៅនេះ ហើយកត់ត្រាគំនិតរបស់អ្នកនៅខាងក្រោម ៖ តើរឿងដ៏មានន័យបំផុតអ្វីខ្លះដែលខ្ញុំបានរៀនក្នុងរយៈពេល១២សប្ដាហ៍នេះ ?