ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖តើ​អ្វី​ទៅ​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​សម្រាប់​អ្នក ?

សូម​មើល ៖« ការ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ២០១ ) ។

ការ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​ចេញ​ពី​ការ​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត

អ្នក​អត្ថាធិប្បាយ ៖ មាន​យន្ត​ហោះ​មួយ​ធ្លាក់​នៅ​រដ្ឋ​ហ្លូរីដា នា​រាត្រី​ដ៏​ងងឹត​មួយ​ក្នុង​ខែ​ធ្នូ ។ មានមនុស្ស​ជាង ១០០ នាក់​បាន​ស្លាប់ ។ ការ​ធ្លាក់​នោះ​ស្ថិត​នៅ​ចម្ងាយ​តែ ២០ ម៉ែល ពី​ទី​សុវត្ថិភាព​ប៉ុណ្ណោះ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ បន្ទាប់​ពី​ឧប្បទ្ធវហេតុ​នោះ ពួក​អ្នក​ស៊ើប​អង្កេត​បាន​ព្យាយាម​ស្វែងរក​ពី​បុព្វហេតុ ។ ឧបករណ៍​ចុះ​ចត​នោះ តាម​ពិត​បាន​ទម្លាក់​ចុះ​មក​ដោយ​ត្រឹម​ត្រូវ ។ ម៉ាស៊ីន​យន្ត​ហោះ​ក៏​មាន​លក្ខណៈ​បច្ចេក​ទេស​ល្អឥត​ខ្ចោះ ។ អ្វីៗ​ទាំង​អស់​ដំណើរ​ការ​យ៉ាង​ត្រឹម​ត្រូវ—លើក​លែង​តែ​រឿង​មួយ​ប៉ុណ្ណោះ ៖ គឺ​អំពូល​ភ្លើង​មួយ​បាន​ឆេះ​ខូច ។ អំពូល​ភ្លើង​ដ៏​តូច​នោះ—មាន​តម្លៃ​តែ ២០ សេន​ប៉ុណ្ណោះ —បាន​បង្កើត​ឲ្យ​មាន​សេរី​ព្រឹត្តិការណ៍ ជា​លំដាប់​លំដោយ​ដែល​ទីបំផុត​នាំ​ទៅ​រក​ហេតុការណ៍​នៃ​មនុស្ស​ស្លាប់​ដ៏​រន្ធត់​ដល់​ទៅ​ជាង​១០០​នាក់ ។

ពិត​ប្រាកដ​ណាស់ ការ​ខូច​អំពូល​មិន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​ទេ វា​កើត​ឡើង​ដោយ​សារ​តែ​ក្រុម​ការងារ​លើ​យន្ត​ហោះ ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វីៗ​ដែល​ហាក់​ដូច​ជា​សំខាន់​ក្នុង​ពេល​នោះ ខណៈ​ដែល​ភ្លេច​ពី​អ្វី ដែល​សំខាន់​បំផុត​នោះ ។

ទំនោរ​ចិត្ត​និង​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី ដែល​មិនសូវសំខាន់នោះ ​គឺ​មិន​មែន​មាន​តែ​ចំពោះ​អ្នក​បើក​យន្ត​ហោះ​នោះ​ទេ គឺ​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ យើង​ទាំង​អស់​គ្នា​មាន​ហានិភ័យ ។ … តើ​គំនិត និង​ដួង​ចិត្ត​របស់​អ្នក​បាន​ផ្តោត​តែ​លើ​រឿង​ដែល​សំខាន់​តែ​ក្នុង​រយៈ​ខ្លី​នោះ ឬ​នៅ​លើ​រឿង​ដែល​សំខាន់​បំផុត ?

( « We Are Doing a Great Work and Cannot Come Down » EnsignLiahona ខែ​ ឧសភា ឆ្នាំ​២០០៩ ទំព័រ ៥៩, ៦០ )

សូម​ត្រឡប់​ទៅ ទំព័រ ២០០ ។

ពិភាក្សា ៖តើ​រឿង​មិន​សំខាន់​អ្វីខ្លះ​ដែល​អូស​ទាញ​យើង​ចេញ​ពី​ការ​រីក​ចម្រើន ? តើ​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​អាច​ជួយ​យើង​បាន​តាម​របៀប​ណា ?

អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០ និង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( នៅ​ខាង​ស្ដាំ )

ពិភាក្សា ៖នៅ​ពេល​យើង​ស្វែង​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ហេតុ​អ្វី​វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​មាន​ភាព​ស័ក្តិ​សម​ចូល​ព្រះ​វិហារ​បរិសុទ្ធ ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • ប្រសិន​បើ​អ្នក​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ សូម​ដាក់​កាលបរិច្ឆេទ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

  • ប្រសិន​បើ​អ្នក​ពុំ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ សូម​ជួប​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​អាច​ត្រៀម​ខ្លួន​ទទួល​ពិធី​បរិសុទ្ធ​របស់​អ្នក​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • សូម​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។