ភាពខ្លួនទីពឹងខ្លួន
រាយការណ៍


រូបភាព
report icon
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

ការ​តាំង​ចិត្ត​កាល​ពី​សប្ដាហ៍​មុន

  1. សូម​អនុវត្ត ហើយ​ចែកចាយ​គោលការណ៍​មូល​ដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​កាល​ពី​សប្ដាហ៍​មុន ។

  2. សូម​បន្ត​សន្សំ​ប្រាក់​ដើម្បី​សម្រេច​បាន​អាទិភាព​ហិរញ្ញវត្ថុ​របស់​ខ្ញុំ ។

  3. សូម​ពិភាក្សា​អំពី​គម្រោង​សម្រាប់​ការ​ចូល​និវត្តន៍​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ ។

  4. សូម​ទាក់ទង ហើយ​គាំទ្រ​ដល់​ដៃ​គូ​សកម្មភាព​របស់​ខ្ញុំ ។

ជំហាន​ទី ១ ៖ វាយ​តម្លៃ​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព ​( ៥ នាទី )

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែងដើម្បី​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។ សូម​ប្រើ​តារាង​ « ការ​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ »​ នៅ​ដើម​នៃ​សៀវភៅ​លំហាត់​នេះ ។ សូម​ចែកចាយ​ការ​វាយ​តម្លៃ​របស់​អ្នក​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក ហើយ​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ​ជាមួយ​នឹង​គាត់ ។ បន្ទាប់​មក គាត់​នឹង​ចារ​នៅ​ត្រង់​កន្លែង​ដែល​បាន​ចង្អុល​បង្ហាញ ។

ពិភាក្សា ៖តើ​អ្នក​ជួប​ឧបសគ្គ​អ្វីខ្លះ​ក្នុង​ការ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ?

រូបភាព
evaluating my efforts thumbnail

ជំហាន​ទី ២ ៖ រាយការណ៍​ទៅ​កាន់​ក្រុម​ ( ៨ នាទី )

បន្ទាប់​ពី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក សូម​ត្រឡប់​មក​ជុំ​គ្នា​វិញ ហើយ​រាយការណ៍​អំពី​លទ្ធផល​របស់​អ្នក ។ សូម​ទៅ​សួរ​សមាជិក​ក្រុម​ម្នាក់ៗ​ថាតើ​អ្នក​គួរ​វាយ​តម្លៃ​ខ្លួន​ឯង​ជា​ពណ៌​ « ក្រហម » « លឿង » ឬ​ « បៃតង »​ សម្រាប់​ការ​តាំង​ចិត្ត​នីមួយៗ​កាល​ពី​សប្ដាហ៍​មុន ។

ជំហាន​ទី ៣ ៖ ចែកចាយ​បទពិសោធន៍​របស់​អ្នក​ ( ១០ នាទី )

ឥឡូវ​នេះ សូម​ចែកចាយ​ជា​ក្រុម​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ការ​ខិតខំ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​អំឡុង​សប្ដាហ៍​នេះ ។

    ពិភាក្សា ៖
  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​មក​ពី​ការ​អនុវត្ត ឬ​ការ​ចែកចាយ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ?

  • តើ​អ្នក​ជួប​ឧបសគ្គ​អ្វី​ខ្លះ​ក្នុង​ការ​សម្រេច​បាន​អាទិភាព​ហិរញ្ញវត្ថុ​របស់​អ្នក ?

  • តើ​បាន​រៀន​អ្វីខ្លះ​មក​ពី​ការ​ពិភាក្សា​អំពី​គម្រោង​ចូល​និវត្តន៍​របស់​អ្នក ?

ជំហាន​ទី ៤ ៖ ជ្រើស​រើស​ដៃ​គូ​សកម្មភាព​ ( ២ នាទី )

សូម​ជ្រើស​រើស​ដៃ​គូ​សកម្មភាព​ម្នាក់​ចេញ​ពី​ក្រុម​សម្រាប់​សប្ដាហ៍​ក្រោយ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែន​ជា​សមាជិក​គ្រួសារ​ទេ ។

សូម​ចំណាយ​ពេល​បីបួន​នាទី​ឥឡូវ​នេះ ដើម្បី​ជួប​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព​របស់​អ្នក ។ សូម​ណែនាំ​ខ្លួន​ឯង ហើយ​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ទាក់​ទង​គ្នា​នៅ​សប្ដាហ៍​ក្រោយ ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​សរសេរ​អំពី​របៀប និង​ពេល​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​នៅ​សប្ដាហ៍​នេះ ។

អាទិត្យ

ចន្ទ

អង្គារ

ពុធ

ព្រហស្បតិ៍

សុក្រ

សៅរ៍

បោះពុម្ព