ធនធាននានា ក្រុមប្រឹក្សាគ្រួសារ អែលឌើរ អិម រ័សុល បាឡឺដ បានចែកចាយដូចតទៅនេះស្ដីពីក្រុមប្រឹក្សាគ្រួសារ ៖ « ខ្ញុំជឿថាក្រុមប្រឹក្សា គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីទទួលបានលទ្ធផលពិត ។ បន្ថែមពីលើនោះ ខ្ញុំដឹងថាក្រុមប្រឹក្សាគឺជារបៀបរបស់ព្រះអម្ចាស់ ហើយថាទ្រង់បានបង្កើតអ្វីៗទាំងអស់នៅក្នុងសាកលលោកនេះតាមរយៈក្រុមប្រឹក្សាសួគ៌ដូចបានប្រាប់នៅក្នុងគម្ពីរបរិសុទ្ធ ។ « ប៉ុន្ដែរហូតមកដល់ពេលនេះ ខ្ញុំមិនដែលបាននិយាយនៅក្នុងសន្និសីទទូទៅអំពីមូលដ្ឋាន និង គ្រឹះដ៏ខ្លាំងបំផុត—ហើយប្រហែលជាសំខាន់បំផុត—នៃក្រុមប្រឹក្សាទាំងអស់នោះទេ វាគឺ ៖ ក្រុមប្រឹក្សាគ្រួសារ ។ « ក្រុមប្រឹក្សាគ្រួសារគឺជារឿងដែលត្រូវមានជានិច្ច ។ តាមពិត ក្រុមប្រឹក្សាគឺជាគោលការណ៍អស់កល្បជានិច្ច ។ យើងស្ថិតនៅក្នុងក្រុមប្រឹក្សាគ្រួសារមួយកាលពីជីវិតមុនជីវិតលើផែនដី ពេលដែលយើងរស់នៅជាមួយនឹងមាតាបិតាសួគ៌របស់យើងក្នុងនាមជាកូនវិញ្ញាណរបស់ទ្រង់ ។ « នៅពេលដែលក្រុមប្រឹក្សាគ្រួសារមួយបានដឹកនាំដោយសេចក្ដីស្រឡាញ់ និងលក្ខណៈដូចព្រះគ្រីស្ទ នោះវានឹងកាត់បន្ថយឥទ្ធិពលនៃបច្ចេកវិទ្យាទំនើប ដែលជាញឹកញាប់វារារាំងយើងមិនឲ្យចំណាយពេលដ៏មានតម្លៃចំពោះគ្នាទៅវិញទៅមក ហើយវាក៏តែងតែចង់នាំយកសេចក្ដីអាក្រក់ចូលមកក្នុងគេហដ្ឋានរបស់យើងផងដែរ ។ « សូមចងចាំថា ក្រុមប្រឹក្សាគ្រួសារគឺខុសគ្នាពីរាត្រីជួបជុំក្រុមគ្រួសារដែលធ្វើឡើងនៅរាល់ថ្ងៃចន្ទ ។ រាត្រីជួបជុំក្រុមគ្រួសារផ្ដោតសំខាន់លើការបង្រៀនដំណឹងល្អ និងសកម្មភាពគ្រួសារ ។ ផ្ទុយទៅវិញ ក្រុមប្រឹក្សាគ្រួសារអាចធ្វើឡើងនៅថ្ងៃណាក៏បានអំឡុងសប្ដាហ៍ ហើយវាគឺជាការប្រជុំដ៏សំខាន់មួយដែលឪពុកម្ដាយស្ដាប់—គ្នាទៅវិញទៅមក និងស្ដាប់កូនៗរបស់ពួកគេ ។ ខ្ញុំជឿថា វាមានយ៉ាងហោចណាស់ក្រុមប្រឹក្សាគ្រួសារចំនួនបួនប្រភេទ ៖ ទីមួយ គឺក្រុមប្រឹក្សាគ្រួសារជាទូទៅមួយដែលមានគ្រួសារទាំងមូលចូលរួម ។ ទីពីរ គឺក្រុមប្រឹក្សាគ្រួសារប្រតិបត្តិដែលមានម្ដាយ និង ឪពុក ។ ទីបី គឺក្រុមប្រឹក្សាគ្រួសារដែលមានកំណត់ គឺមានឪពុកម្ដាយ និងកូនម្នាក់ ។ ទីបួន គឺក្រុមប្រឹក្សាគ្រួសារម្នាក់ទល់ម្នាក់ គឺមានឪពុក ឬម្ដាយ និងកូនម្នាក់ ។ ( « Family Councils » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ២០១៦ ទំព័រ ៦៣ ) សូមត្រឡប់ទៅ ទំព័រ ២៧ ។ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ