រូបភាពMy Foundation icon មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ប្រែចិត្ត ហើយមានការគោរពប្រតិបត្តិ—ម៉ោងជាអតិបរមា ៖ ២០ នាទី
-
ពិចារណា ៖តើការប្រែចិត្ត និងការគោរពប្រតិបត្តិជាប់ទាក់ទងនឹងភាពខ្លួនទីពឹងខ្លួនតាមរបៀបណា ?
-
សូមមើល ៖« ការគោរពប្រតិបត្តិ នាំមកនូវពរជ័យ » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៣៧ ) ។
ការគោរពប្រតិបត្តិនាំមកនូវពរជ័យ
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
រូបភាពដកស្រង់ចេញពីការគោរពប្រតិបត្តិនាំមកនូវពរជ័យប្រធាន ថូម៉ាស អេស ម៉នសុន ៖ ឱ វាគឺជាការសន្យាមួយដ៏រុងរឿង ! « អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ [ ព្រះ ] នោះបានទទួលសេចក្ដីពិត និង ពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើង នៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង » [គ. និង ស. ៩៣:២៨ ] ។ …
បងប្អូនប្រុសស្រីរបស់ខ្ញុំ ការសាកល្បងដ៏ធំនៃជីវិតនេះ គឺការគោរពប្រតិបត្តិ ។ ព្រះអម្ចាស់មានបន្ទូល ៖ « យើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេ នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ » [ អ័ប្រាហាំ ៣:២៥ ] ។
ព្រះអង្គសង្គ្រោះបានប្រកាស ៖ « ដ្បិតអស់អ្នកណាដែលនឹងបានព្រះពរពីព្រះហស្តរបស់យើង នោះនឹងនៅជាប់នឹងក្រឹត្យវិន័យ ដែលបានតាំងសម្រាប់ព្រះពរនោះ និងលក្ខខណ្ឌនៃក្រឹត្យវិន័យនោះ ដូចដែលបានបង្កើតឡើង តាំងពីមុនកំណើតលោកិយមកម៉្លេះ » [គ. និង ស. ១៣២:៥] ។
គ្មានគំរូនៃការគោរពប្រតិបត្តិណាដែលអស្ចារ្យជាងព្រះអង្គសង្គ្រោះរបស់យើងទេ ។ ប៉ុលបានថ្លែងអំពីទ្រង់ថា ៖
« ទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ
« រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើតនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ » [ហេព្រើរ ៥:៨–៩] ។
ព្រះអង្គសង្គ្រោះបានបង្ហាញនូវក្ដីស្រឡាញ់ពិតរបស់ព្រះ តាមរយៈការរស់នៅក្នុងជីវិតដ៏ឥតខ្ចោះ ដោយការគោរពដល់បេសកកម្មដ៏ពិសិដ្ឋ ដែលជារបស់ទ្រង់ ។ ទ្រង់ពុំដែលឆ្មើងឆ្មៃឡើយ ។ ទ្រង់ពុំដែលមានអំនួតឡើយ ។ ទ្រង់ពុំដែលក្បត់ព្រះទ័យឡើយ ។ ទ្រង់រាបសារជានិច្ច ។ ទ្រង់ស្មោះត្រង់ជានិច្ច ។ ទ្រង់គោរពប្រតិបត្តិជានិច្ច ។ …
នៅពេលប្រឈមមុខនឹងការឈឺចាប់ក្នុងសួនច្បារ គេតសេម៉ានី ជាកន្លែងដែលទ្រង់ស៊ូទ្រាំនូវការឈឺចាប់ « ដែលញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី » [ លូកា ២២:៤៤ ] ទ្រង់គឺជាគំរូដ៏ឥតខ្ចោះនៃបុត្រាដ៏គោរពប្រតិបត្តិ ដោយមានបន្ទូលថា « ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » [ លូកា ២២:៤២ ] ។
ដូចដែលព្រះអង្គសង្គ្រោះបង្រៀនដល់ពួកសាវកជំនាន់មុនរបស់ទ្រង់ ទ្រង់ក៏បង្រៀនដល់អ្នកនិង ខ្ញុំដែរ ៖ « ចូរឲ្យអ្នកមកតាមខ្ញុំចុះ » [ យ៉ូហាន ២១:២២ ] ។ តើយើងយល់ព្រមគោរពតាមឬទេ ?
ចំណេះដឹងដែលយើងស្វែងរក ចម្លើយដែលយើងចង់បាន និងកម្លាំងដែលយើងប្រាថ្នានាសព្វថ្ងៃ ដើម្បីទប់ទល់នឹងឧបសគ្គនៃពិភពលោកដ៏ស្មុគស្មាញ និង ចេះតែផ្លាស់ប្ដូរនេះ អាចជារបស់ផងយើង នៅពេលដែលយើងស្ម័គ្រគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ខ្ញុំសូមដកស្រង់បន្ទូលរបស់ព្រះអម្ចាស់មកម្ដងទៀត ៖ « អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ [ ព្រះ ] នោះបានទទួលសេចក្ដីពិត និង ពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើង នៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង » ។ [ គ. និង ស. ៩៣:២៨ ] ។
នេះជាការអធិស្ឋានដ៏រាបសារបស់ខ្ញុំ សុំឲ្យយើងបានពរដោយរង្វាន់ដ៏បរិបូរ ដែលបានសន្យាទុកចំពោះអ្នកគោរពប្រតិបត្តិ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់យើង អាម៉ែន ។
( « Obedience Brings Blessings » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩, ៩២ )
សូមត្រឡប់ទៅ ទំព័រ ៣៦ ។
-
ពិភាក្សា ៖តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលតាមរយៈការគោរពតាមក្រឹត្យវិន័យរបស់ព្រះ ? តើការប្រែចិត្តជួយយើងឲ្យមានការរីកចម្រើនតាមរបៀបណា ?
-
អាន ៖គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១និងពាក្យដកស្រង់មកពីព្យាការី យ៉ូសែប ស្ម៊ីធ ( នៅខាងស្តាំដៃ )
-
ពិភាក្សា ៖សូមអាន យ៉ូស្វេ ៣:៥ និងពាក្យដកស្រង់របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និងប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( នៅ ទំព័រ ៣៧ ) ។ ហេតុអ្វីយើងចាំបាច់ត្រូវប្រែចិត្ត ញែកខ្លួនយើងឲ្យបានបរិសុទ្ធ ហើយព្យាយាមធ្វើអំពើល្អ កាលយើងស្វែងរកប្រែក្លាយឲ្យមានភាពខ្លួនទីពឹងខ្លួន ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
សូមគោរពប្រតិបត្តិតាមក្រឹត្យវិន័យដែលអ្នកបានជ្រើសរើសនៅក្នុងសកម្មភាពខាងលើ ។
-
សូមចែកចាយអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការគោរពប្រតិបត្តិជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-