ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ចំណាយ​ពេលវេលា​ដោយ​ឈ្លាស​វៃ


រូបភាព
My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ចំណាយ​ពេលវេលា​ដោយ​ឈ្លាស​វៃ—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖ហេតុ​អ្វី​ពេលវេលា​គឺ​ជា​អំណោយ​ទាន​មួយ​ក្នុង​ចំណោម​អំណោយ​ទាន​ដ៏​អស្ចារ្យ​របស់​ព្រះ ?

សូម​មើល ៖« អំណោយ​ទាន​នៃ​ពេលវេលា »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៩១ ។ )

អំណោយ​ទាន​នៃ​ពេលវេលា

ប្រសិន​បើ​អ្នកគ្មាន​វីដេអូ​បាន​ទេ សូម​រើស​តួ ហើយ​អាន​រឿង​នេះ​វិញ ។

រូបភាព
ដក​ស្រង់​មក​ពី​អំណោយ​ទាន​នៃ​ពេលវេលា

ខូហ្វី ៖ ជម្រាប​សួរ​បង​ស្រី ប៊ែនកូស្សី ។ តើ​បង​សុខ​សប្បាយ​ជា​ទេ ?

បង​ស្រី ប៊ែនកូស្សី ៖ តើ​ប្អូន​សុខ​សប្បាយ​ទេ ខូហ្វី ?

ខូហ្វី ៖ ឱ ! បង​ស្រី ប៊ែនកូស្សី អើយ ។ ខ្ញុំ​រវល់​ណាស់ ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ ហើយ​បម្រើ ព្រមទាំង​ជួយ​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត … ហើយ​ត្រូវ​ចូល​រួម​ក្រុម​បាល់​ទាត់​ខ្ញុំ​ទៀត ។ ខ្ញុំ​គ្មាន​ពេល​ទេ !

បង​ស្រី ប៊ែនកូស្សី ៖ ខូហ្វី ប្អូន​មាន​ពេល​គ្រាប់​គ្រាន់​ទេ​តើ ។

ខូហ្វី ៖ បង​ថាម៉េច ?

បង​ស្រី ប៊ែនកូស្សី ៖ ប្អូន​សំឡាញ់ ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ដ៏​អស្ចារ្យ​​ដល់​យើង—គឺជា ពេលវេលា​របស់​យើង ។ យើង​ត្រូវ​តែ​ប្រើ​វា​ធ្វើ​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត ។

ខូហ្វី ៖ ប៉ុន្តែ​ធ្វើ​ដូម្តេច​ទៅ​បង​ស្រី ប៊ែនកូស្សី ? បង​ស្រី​តែង​តែ​ធ្វើ​ការ​បាន​ច្រើន​ជា​និច្ច ។ បង​ស្រី​មាន​ភាព​ជោគ​ជ័យ​ក្នុង​គ្រួសារ និង​អាជីវកម្ម​របស់​បង ។ បង​បាន​ធ្វើ​ការ​បម្រើ ហើយ​បាន​ប្រទាន​ពរ​ជ័យ​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​រូប​ខ្ញុំ​ជា​ដើម ។ ខ្ញុំ​មិន​ដឹង​ថា​បង​ធ្វើ​វា​បាន​ដោយ​របៀប​ណា​ទេ ។

បង​ស្រី ប៊ែនកូស្សី ៖ តើ​ប្អូន​ពិត​ជា​ចង់​ដឹង​មែន​ទេ ? ប្រសិន​បើ​ប្អូន​អង្គុយ​ឲ្យ​ស្ងៀម ហើយ​ស្តាប់ បង​នឹង​ប្រាប់​ប្អូន​ពី​រូបមន្ត​សម្ងាត់​របស់​បង ។

ជា​រៀង​រាល់​ព្រឹក​បង​ក្រោក​ពី​ព្រលឹម ។ បង​ស្លៀក​ពាក់ លុប​មុខ និង​លាង​ដៃ ។

បង​អាន​ព្រះ​គម្ពីរ ។ បន្ទាប់​មក​បង​ធ្វើ​បញ្ជី​មួយ​អំពី​អ្វីៗ​ដែល​បង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នោះ ។

បងគិត​ពីមនុស្ស​ដែល​បង​អាច​បម្រើ ។ បង​អធិស្ឋាន​ដើម្បី​ដឹង​ពី​ព្រះ​ទ័យ​របស់ព្រះ ។ ហើយ​បង​ស្តាប់ ។

ពេល​ខ្លះ​ឈ្មោះ ឬ មុខ​របស់​មនុស្ស​នោះ​នឹង​ផុស​ឡើង​ក្នុង​គំនិត​បង ។ បង​បាន​សរសេរ​ឈ្មោះ​គាត់​ចូល​ក្នុង​បញ្ជី​បង ។

ខូហ្វី ៖ តើ​នោះ​ជា​របៀប​ដែល​បង​តែង​តែ​ដឹង​ថា​តើ​នរណា​ត្រូវ​ការ​ការ​បម្រើ​របស់​បង​មែន​ទេ ?

បង​ស្រី ប៊ែនកូស្សី ៖ ច៎ាស ខូហ្វី ។ ហើយ​បង​អធិស្ឋាន​សូម​​កម្លាំង និង​ប្រាជ្ញា ។ បង​អធិស្ឋាន​ថា​សូម​​ឲ្យ​ព្រះ​នឹង « ញែក​ចេញ​ទង្វើ [ របស់​បង ] » ។ រឿង​នេះ​មាន​និយាយ​នៅក្នុង នីហ្វៃទី ២ ៣២ ។

បង​អរគុណ​ដល់​ទ្រង់ ។ បង​សន្យា​ថា នឹង​ធ្វើ​អ្វីៗ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​បង ។ បង​បាន​ទូល​សូមថា​ទ្រង់​នឹង​ធ្វើ​អ្វីៗ​ដែល​បង​មិន​អាច​ធ្វើ​បាន ។

បន្ទាប់​មក​បង​មើល​ក្នុង​បញ្ជី​បង ។ បង​ដាក់​លេខ នៅ​ជិត​កិច្ចការ​ដែល​សំខាន់​បំផុត ​ហើយដាក់​លេខ នៅ​ជិត​កិច្ចការ​ដែល​សំខាន់​បន្ទាប់ ។

ខូហ្វី ៖ តើ​បង​ដឹង​ថា​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​យ៉ាង​ម៉េច​ទៅ ?

បង​ស្រី ប៊ែនកូស្សី ៖ បង​ស្តាប់​ នៅ​ពេល​បង​អធិស្ឋាន ! បន្ទាប់​មក​បង​ទៅ​ធ្វើ​ការ ។ បង​មើល​ទៅលេខ ១ ហើយ​ព្យាយាម​ធ្វើ​វា​មុន​គេ បន្ទាប់​មក​លេខ ២ ។

ពេល​ខ្លះ​រឿង​ក៏​ផ្លាស់​ប្តូរ​ដែរ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រាប់បងឲ្យ​ធ្វើ​អ្វីផ្សេង​ទៀត ។ វា​ល្អណាស់ ។

បង​ធ្វើ​ការ​ខ្លាំង ប៉ុន្តែ​បង​មាន​សេចក្តី​សុខសាន្ត ។ បង​ដឹង​ថា​ ព្រះ​នឹង​ជួយ​បង ។

ដូច្នេះ ​ដោយ​មាន​បញ្ជី និង​ព្រះ​វិញ្ញាណ បង​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត ខូហ្វី ។

ខូហ្វី ៖​ ស្តាប់មើល​ទៅ​ហាក់​ដូច​ជា​ងាយ​ណាស់ ប៉ុន្តែ​ក៏​ពិបាក​ណាស់​ដែរ ។

បង​ស្រី ប៊ែនកូស្សី ៖ ប្អូន​និយាយ​ត្រូវ ! ពេល​បង​ចូល​ដេក ​បង​អធិស្ឋាន ។ បង​រាយ​ការណ៍​ទៅ​ព្រះ​វរបិតា​សួគ៌ ។ បង​ទូលប្រាប់ទ្រង់​​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​បង ។ បង​ទូលសួរសំណួរ ។ បង​ទូលសួរ​ថា ​មាន​អ្វី​ដែល​បង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​មុន ។ បង​ស្តាប់ ។ ជា​ញឹកញាប់ ​បង​ទទួល​បាន​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ បង​ដឹង​ថា ទ្រង់​បាន​ស្អាង​អ្វី​ដែល​បង​ខិតខំ​ធ្វើ ។ ខូហ្វី បន្ទាប់​មក​ បង​មាន​សេចក្ដី​សុខ​សាន្ត ហើយ​បង​ក៏​ចូល​ទៅដេក ។

ខូហ្វី ៖ វា​ល្អណាស់ អ្នក​ម្តាយ ប៊ែនកូស្សី ។ ខ្ញុំ​ក៏​ចង់​បាន​សេចក្តី​សុខសាន្ត​នេះ​ដែរ ។ ខ្ញុំ​ចង់​ប្រើប្រាស់​ពេលវេលា​របស់​ខ្ញុំ ។ ខ្ញុំ​ចង់​ធ្វើ​ការ ហើយបម្រើ​អ្នក​ដទៃ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង ។

សូម​ត្រឡប់​ទៅ ទំព័រ ៩០​ ។

ពិភាក្សា ៖តើ​អ្នក​បាន​រៀន​អ្វី​ខ្លះមកពី​បង​ស្រី ប៊ែនកូស្សី ?

អាន ៖អាលម៉ា ៣៤:៣២ និង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ព្រិកហាំ យ៉ង់ ( នៅ​ខាង​ស្ដាំ )

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • សូម​អនុវត្ត​ជំហាន​ទាំង​នេះ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ប្រើប្រាស់​ពេលវេលា​របស់​អ្នក​ឲ្យ​កាន់​តែ​ឈ្លាស​វៃ ។ សូម​រាយការណ៍​ទៅ​កាន់​ព្រះវរបិតា​សួគ៌​រៀង​រាល់​យប់​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​អ្នក ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការ​ចំណាយ​ពេលវេលា​ដោយ​ឈ្លាស​វៃ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។

បោះពុម្ព