ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖​បង្ហាញ​សេចក្ដី​ទៀង​ត្រង់


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ បង្ហាញ​សេចក្ដី​ទៀង​ត្រង់—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណ ៖ហេតុអ្វី​ព្រះអម្ចាស់​ស្រឡាញ់​អស់​អ្នក​ដែល​មាន « សេចក្តី​ទៀង​ត្រង់​នៃ​ចិត្ត » ?

សូម​មើល ៖« What Shall a Man Give in Exchange for His Soul? » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១១១ ) ។

10:5

តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ?

ប្រសិន​បើ​អ្នក​គ្មាន​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​ចេញ​ពី​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ

អែលឌើរ រ៉ូបឺត ស៊ី ហ្គេ ៖ នៅ​គ្រា​មួយ​ព្រះ​អង្គ​សង្រ្គោះ​បាន​សួរ​ទៅ​ពួក​សិស្ស​ទ្រង់​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖​ « តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? »

នេះ​គឺ​ជា​សំណួរ​មួយ​ដែល​ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​គិតគូរ​យ៉ាង​ផ្ចិតផ្ចង់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ ពេល​ខ្ញុំ​ធំ​ឡើង ឪពុកម្តាយ​ខ្ញុំ​បាន​ប្រគល់​ការងារ​ក្នុង​ផ្ទះ​ដល់​ខ្ញុំ ហើយ​បង់​ជា​ប្រាក់​បន្តិច​បន្តួច​លើ​ថ្លៃ​ឈ្នួល​ធ្វើ​កិច្ចការ​នោះ ។ ជាញយៗ ខ្ញុំ​បាន​ប្រើ​ប្រាស់​លុយ​នោះ ជាង​៥០ សេន​ក្នុង​មួយសប្តាហ៍ ដើម្បី​ទៅ​មើល​កុន ។ ក្នុង​សម័យ​នោះ សំបុត្រ​កុន​មាន​តម្លៃ ២៥ សេន សម្រាប់​ក្មេង​អាយុ ១១ ឆ្នាំ ។ គឺ​នៅ​សល់ ២៥ សេន​ទៀត​ដើម្បី​ទុក​ទិញ​ស្ករ​គ្រាប់ ដែល​មួយ​ដុំមាន​តម្លៃ ៥ សេន ។ មើល​កុន​ដោយ​មាន​ស្ករ​គ្រាប់​ប្រាំ​ដុំ ! ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ប្រសើរ​ជាង​នេះ​នោះ​ទេ ។

អ្វីៗប្រសើរ​ទាំង​អស់​រហូត​ដល់​ខ្ញុំ​ចូល​ដល់​អាយុ ១២ ឆ្នាំ ។ ពេល​កំពុង​ឈរ​តម្រង់​ជួរ​នៅ​រសៀល​មួយ ខ្ញុំ​បាន​ដឹង​ថា សំបុត្រ​សម្រាប់​ក្មេង​អាយុ ១២ ឆ្នាំ គឺមាន​តម្លៃ ៣៥ សេន ហើយ​នោះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ខាត​ស្ករ​គ្រាប់​ពីរ​ដុំ​ហើយ ។ ដោយ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​លះបង់​នោះ ខ្ញុំ​បាន​ស្វែងរក​មូលហេតុ​មក​ប្រាប់​ខ្លួន​ឯង​ ៖ « ខ្ញុំ​មើល​ទៅ​នៅ​ដដែល​ដូច​ជា​សប្តាហ៍​មុន​ដែរ » ។ បន្ទាប់​មក​ខ្ញុំ​បាន​ដើរ​ទៅ​មុខ ហើយ​សុំ​ទិញ​សំបុត្រ​ដែល​មាន​តម្លៃ ២៥ សេន ។ អ្នក​គិត​លុយ​មិន​បាន​ប៉ប្រិច​ភ្នែក ហើយ​ខ្ញុំ​ទិញ​បាន​ស្ករ​គ្រាប់ប្រាំ​ដុំ ពុំ​មែន​ស្ករ​បី​ដុំ​ឡើយ ។

ដោយ​រីករាយ​នឹង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ ក្រោយមក ខ្ញុំបាន​រត់​ត្រឡប់​ទៅផ្ទះ​វិញ ដើម្បី​នឹង​ប្រាប់​ឪពុក​ខ្ញុំ​អំពី​ការ​ចំណេញ​នោះ ។ ពេល​ខ្ញុំ​បាន​ប្រាប់​គាត់​នូវ​រឿង​លម្អិត​ហើយ គាត់​មិន​បាន​និយាយ​អ្វី​សោះ ។ ពេល​ខ្ញុំ​និយាយ​ចប់​ហើយ គាត់​គ្រាន់តែ​សម្លឹង​មក​ខ្ញុំ ហើយ​និយាយ​ថា « កូនប្រុស​អើយ តើ​កូន​នឹង​សុខ​ចិត្ត​លក់​ព្រលឹង​កូន​សម្រាប់​ប្រាំ​សេន​ឬ ? » ពាក្យ​សម្ដី​របស់​គាត់​បាន​ចាក់​ទម្លុះ​បេះដូង​របស់​ខ្ញុំ​ដែល​ជា​ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ ។ វា​គឺ​ជា​មេរៀន​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ ។

( « តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? » EnsignLiahonaខែ​ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៤ )

សូម​ត្រឡប់​ទៅ ទំព័រ ១១០ ។

ពិភាក្សា ៖តើ​ការ​មាន​សេចក្តី ទៀង​ត្រង់​មាន​ន័យ​ដូម្តេច ? តើ​វិធីសាស្រ្ត​តូច​តាច​ណា​ខ្លះ​ដែល​មនុស្ស​លះ​បង់​ព្រលឹង​ខ្លួន​ដើម្បី​ទទួល​បាន​របស់​ទាំង​ឡាយ​នៅ​ក្នុង​ជីវិត​នេះ ?

អាន ៖មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ និង យ៉ូប ២៧:៥ ​( នៅ​ខាង​ស្តាំ )

ពិភាក្សា ៖សូម​អាន ម៉ូសាយ ៤:២៨ ( នៅ​ខាង​ស្ដាំ ) និង​ពាក្យ​ដក​ស្រង់​មក​ពី​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( នៅ ទំព័រ ១១១ ) ។ ហេតុអ្វី​ការ​បង់​សង​បំណុល ឬ​អាជីវកម្ម ឬ​ឥណទាន​និស្សិត​ ( ដូចជា​ប្រាក់​កម្ចី​ភី.អ៊ី.អែស. )​ គឺជា​រឿង​មួយ​ដ៏​សំខាន់​ចំពោះ​សេចក្ដី​ទៀង​ត្រង់​ផ្ទាល់​ខ្លួន ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • កែលម្អ​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​ប្រាំ​បី​ដែល​អ្នក​បាន​វាយ​តម្លៃ​ខាង​ក្រោម ។

  • ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​សេចក្ដី​ទៀង​ត្រង់​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។