រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
អាន ៖កាលពីសប្ដាហ៍មុន យើងបានពិភាក្សាអំពីគោលការណ៍បីយ៉ាងដែលយើងបានស្គាល់សម្រាប់ការរួចផុតពីបំណុល ៖
-
យល់ដឹងអំពីភាពពិតនៃបំណុលរបស់អ្នក ។
-
មានបំណងប្រាថ្នាចង់រួចផុតពីបំណុល ។
-
យកឈ្នះនិន្នាការ « មនុស្សខាងសាច់ឈាម » ដែលដឹកនាំអ្នកចូលទៅក្នុងបំណុល ។
នៅថ្ងៃនេះយើងនឹងពិភាក្សាគោលការណ៍ពីរបន្ថែមទៀត ៖
-
បញ្ឈប់ការជាប់បំណុល ។
-
បង់សងបំណុលរបស់អ្នក ។
-
-
ពិភាក្សា ៖តើអ្វីទៅជារឿងដ៏មានន័យបំផុតមួយចំនួនដែលអ្នកបានរៀនកាលពីសប្ដាហ៍មុន ?
១. បញ្ឈប់ការជាប់បំណុល
-
អាន ៖អ្នកមិនអាចរំពឹងថារួចផុតពីបំណុលបានឡើយ រហូតដល់អ្នកបញ្ឈប់ការជាប់បំណុលបន្ថែមទៀត ។ មានជំហានសាមញ្ញពីរយ៉ាងដើម្បីបញ្ឈប់ការជាប់បំណុល ៖
-
ស្ថាបនាមូលនិធិមួយសម្រាប់ភាពអាសន្ន ។
-
ឈប់ប្រើប័ណ្ណឥណទាន និងប្រាក់កម្ចីអតិថិជន ។
ទីមួយ បន្តបង្កើតមូលនិធិមួយសម្រាប់ភាពអាសន្នរហូតដល់អ្នកមានចំនួនទឹកប្រាក់ដែលបានសន្សំទុកចំណាយសម្រាប់រយៈពេលបីខែទៅប្រាំមួយខែ ។ សូមប្រើប្រាក់នេះ នៅពេលចាំបាច់ជាជាងប្រើឥណទាន ។ ប៉ុន្តែចូរចងចាំថា សូមប្រើប្រាស់វាសម្រាប់តែភាពអាសន្នពិតប្រាកដប៉ុណ្ណោះ ហើយធ្វើគម្រោងថវិកាសម្រាប់អ្វីៗផ្សេងទៀត ។
ទីពីរ ឈប់ពឹងផ្អែកលើបំណុលអតិថិជន និងប័ណ្ណឥណទាន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានណែនាំអំពី « ការវះកាត់កែសម្ឆស្ស » ខាងហិរញ្ញវត្ថុ ។ លោកបានមានប្រសាសន៍ថា « នេះគឺជាប្រតិបត្តិការមួយដែលគ្មានការឈឺចាប់ ៖ គ្រាន់តែកាត់ប័ណ្ណឥណទានរបស់អ្នកជាបំបែកតូចៗ ។ … គ្មានភាពងាយស្រួលណាមួយដែលមនុស្សសម័យទំនើបបានស្គាល់ បានធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារដូចជាប័ណ្ណឥណទានឡើយ ជាពិសេសចំពោះក្រុមគ្រួសារវ័យក្មេងដែលកំពុងជួបការលំបាក » ( ជែហ្វ្រី អ័រ និងផាទ្រីស្យ៉ា ធី ហូឡិន « Things We Have Learned—Together » Ensign ខែ មិថុនា ឆ្នាំ១៩៨៦ ទំព័រ ៣០ ) ការកាត់ប័ណ្ណឥណទានរបស់អ្នកជាបំណែកតូចៗនឹងជួយអ្នកឲ្យឈប់ធ្លាក់ខ្លួនទៅក្នុងបំណុលបន្ថែមទៀត ។
-
-
ពិភាក្សា ៖តើយើងនឹងយល់ព្រមធ្វើអ្វីខ្លះដើម្បីបញ្ឈប់ការជាប់បំណុល ?
២. បង់សងបំណុលរបស់អ្នក
-
អាន ៖យើងត្រូវបានទូន្មានឲ្យបង់សងបំណុលឲ្យបានឆាប់រហ័សតាមដែលយើងអាចធ្វើបាន ៖ « ប្រសិនបើអ្នកជាប់បំណុល … សូមខិតខំបង់សងវាឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ហើយដោះខ្លួនអ្នកឲ្យរួចផុតពីសេវកភាព » ( ពិតចំពោះសេចក្ដីជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ៤៩ ) ។
នេះគឺជាជំហានទាំងបួនយ៉ាងដែលនឹងជួយអ្នកបង្កើត ហើយធ្វើតាមផែនការមួយដើម្បីរួចផុតពីបំណុល ។
-
សម្រេចចិត្តបង់បន្ថែមចំពោះបំណុលរបស់អ្នក ។
-
សម្រេចចិត្តអំពីចំណុចដែលត្រូវបង់បន្ថែម ។
-
ប្រើវិធីសាស្ត្រវិលជុំ ។
-
ធ្វើជំហានបន្ថែមទៀត ប្រសិនបើចាំបាច់ ។
-
សម្រេចចិត្តបង់បន្ថែមចំពោះបំណុលរបស់អ្នក
-
អាន ៖វិធីដ៏សំខាន់បំផុតមួយដើម្បីរួចផុតពីបំណុលគឺការទូទាត់សងប្រាក់អប្បបរមា ។ ជារឿយៗ ការទូទាត់សងប្រាក់អប្បបរមាគឺជាភាគរយនៃសមតុល្យ ។ នៅពេលសមតុល្យថយចុះ នោះការទូទាត់សងប្រាក់អប្បបរមាក៏ថយចុះដែរ ។ ការណ៍នេះពន្យារពេលដើម្បីបង់សងសមតុល្យ ហើយវាធ្វើឲ្យអ្នកចំណាយកាន់តែច្រើននៅលើការប្រាក់ ។ ដើម្បីរួចផុតពីបំណុលឲ្យបានលឿនបំផុត អ្នកត្រូវបង់សងលើសពីការទូទាត់សងប្រាក់អប្បបរមា ។
ការពិពណ៌នា
សមតុល្យ
អត្រាការប្រាក់
ការបង់សងប្រចាំខែ
ប័ណ្ណឥណទាន #១
៤,០០០
១៧%
៩៧
ប័ណ្ណឥណទាន #២
៦,៥០០
១៩%
១៦៨
រថយន្ត
៥,០០០
៣.០០%
១៤៥
ឥណទាននិស្សិត
១៨,០០០
៥.៥០%
៣០០
ឥណទានគេហដ្ឋាន
១៧០,០០០
៤.៥០%
១,០៥០
ឧទាហរណ៍ ប្រសិនបើយើងបានប្រើសារពើភ័ណ្ឌបំណុលរបស់យើង ( ខាងលើ ) មកពីជំពូកមុន ហើយគ្រាន់តែធ្វើការទូទាត់សងប្រាក់អប្បបរមាសម្រាប់ប័ណ្ណឥណទាន #១ តើអ្នកគិតថា យើងនឹងចំណាយពេលប៉ុន្មានដើម្បីរួចផុតពីបំណុល ? តើអ្នកគិតថា ការប្រាក់នឹងមានតម្លៃប៉ុន្មាន ? តាមរយៈការទូទាត់សងប្រាក់អប្បបរមាតែប៉ុណ្ណោះ ៖
-
វានឹងចំណាយពេល ២០ឆ្នាំ ៩ខែ ទើបបង់សងអស់ !
-
ការប្រាក់នឹងមានតម្លៃ ៥,១០៧.៦២ ។
ចុះបើអ្នកបង់ការទូទាត់សងប្រាក់អប្បបរមាបច្ចុប្បន្នចំនួន ៩៧ ហើយបង់បន្ថែម ១០០ ទៀតក្នុងមួយខែវិញ ?
-
អ្នកនឹងបង់សងអស់ក្នុងរយៈពេល ២ឆ្នាំ កន្លះ—នោះមានន័យថាលឿនជាង ១៨ឆ្នាំ !
-
អ្នកនឹងសន្សំការប្រាក់បាន ៤,៣៥៧,៤៩ !
-
-
ពិភាក្សា ៖ហេតុអ្វីពួកអ្នកផ្ដល់ឥណទានចង់ឲ្យអ្នកបង់តែការទូទាត់សងប្រាក់អប្បបរមា ?
-
អាន ៖ការបង់លើសពីការទូទាត់សងប្រាក់អប្បបរមានឹងកាត់បន្ថយពេលវេលាដើម្បីរួចផុតពីបំណុល ហើយវានឹងជួយសន្សំប្រាក់យ៉ាងច្រើនសម្រាប់ការប្រាក់ ។ អ្នកកំពុងតាមដានចំណាយរបស់អ្នក ហើយបានបង្កើតថវិកាមួយ ។ តើអ្នកអាចដកប្រាក់ខ្លះចេញពីការចំណាយរបស់អ្នកដើម្បីធ្វើការបង់សងបន្ថែមទៅលើបំណុលរបស់អ្នកតាមរបៀបណា ? ការតាំងចិត្តមួយរបស់អ្នកនៅសប្ដាហ៍នេះគឺការកំណត់ថាតើទឹកប្រាក់បន្ថែមចំនួនប៉ុន្មានដែលអ្នកអាចដកទុកដើម្បីសម្រេចបានការបង់សងបំណុលរបស់អ្នក ។ នៅពេលពិចារណាអំពីការបង់សងបំណុលដំបូងរបស់អ្នក សូមជ្រើសយកចំនួនថេរមួយដែលមានបញ្ចូលនូវប្រាក់បន្ថែមលើសពីការទូទាត់សងប្រាក់អប្បបរមា ហើយយ៉ាងហោចណាស់បង់សងនូវចំនួននោះរហូតដល់បំណុលត្រូវបានបង់សងអស់ ។
សូមសម្រេចចិត្តអំពីចំណុចដែលត្រូវបង់បន្ថែម
-
អាន ៖នេះគឺជាជម្រើសមួយចំនួនសម្រាប់ការសម្រេចចិត្តថាតើបំណុលណាមួយគួរបង់សងមុន ។ អ្នកអាច ៖
-
បង់សងបន្ថែមទៅលើបំណុលដែលមានការប្រាក់ខ្ពស់បំផុតជាងគេបំផុតមុន ។
-
បង់សងបន្ថែមទៅលើបំណុលដែលមានសមតុល្យតិចជាងគេបំផុតមុន ។
ជម្រើសទាំងពីរនេះមាននូវគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែវានឹងដឹកនាំអ្នកឲ្យរួចផុតពីបំណុល ។ ការតាំងចិត្តមួយរបស់អ្នកនៅសប្ដាហ៍នេះគឺការកំណត់ថាតើបំណុលណាមួយដែលអ្នកនឹងបង់សងមុន ។
-
វិធីសាស្ត្រ |
គុណសម្បត្តិ |
គុណវិបត្តិ |
---|---|---|
ការប្រាក់ខ្ពស់ជាងគេបំផុតមុន |
|
|
សមតុល្យតិចជាងគេបំផុតមុន |
|
|
ប្រើវិធីសាស្ត្រវិលជុំ
-
អាន ៖វិធីសាស្ត្រវិលជុំគឺជាវិធីដ៏ប្រពៃមួយដើម្បីបង់សងបំណុលរបស់អ្នក ។ ឧទាហរណ៍ថាឥឡូវនេះអ្នកអាចបង់ប្រាក់បន្ថែម ១០០ ក្នុងមួយខែសម្រាប់បំណុលរបស់អ្នក ។ នៅពេលអ្នកបង់សងបំណុលមួយរួច តើអ្នកគួរធ្វើអ្វីខ្លះជាមួយនឹងប្រាក់ដែលទុកបង់សងឥណទាននោះ ? បង្វិលវាយកទៅបង់សងឥណទានផ្សេងទៀត ! នេះគឺជាចំណុចចាប់ផ្ដើមពិតរបស់អ្នកដើម្បីរួចផុតពីបំណុលឲ្យបានឆាប់រហ័ស ។
ឧទាហរណ៍ ជាមួយនឹងឧទាហរណ៍អំពីសារពើភ័ណ្ឌបំណុល ប្រសិនបើអ្នកបង់សង ១០០ ក្នុងមួយខែដល់ប័ណ្ណឥណទាន#១ នោះការទូទាត់សងប្រចាំខែរបស់អ្នកគឺ ១៩៧ ។ បន្ទាប់ពីវាត្រូវបានបង់សងអស់ អ្នកនឹងមានប្រាក់បន្ថែមចំនួន ១៩៧ ដែលអ្នកអាចប្រើដើម្បីបង់សងបំណុលមួយទៀត ។ ប្រសិនបើអ្នកប្រើប្រាក់បន្ថែម ១៩៧ នោះ ហើយប្រើវាដើម្បីបង់សងសមតុល្យ ៦,៥០០សម្រាប់ប័ណ្ណឥណទាន#២ នោះអ្នកនឹង ៖
-
បង់សងប័ណ្ណឥណទាននោះរួចលឿនជាងលើសពី ២៣ ឆ្នាំប្រសិនបើអ្នកបានបង់សងការទូទាត់សងប្រាក់អប្បបរមា !
-
សន្សំការប្រាក់បានជាង ៨,៥០០ !
នៅពេលអ្នកបង់សងប័ណ្ណឥណទាននោះរួច អ្នកនឹងមានប្រាក់បន្ថែម ៣៦៥ ប្រើដើម្បីបង់សងបំណុលផ្សេងទៀតជាដើម ។ វិធីសាស្ត្រវិលជុំដំណើរការល្អដើម្បីលុបបំបាត់បំណុលឲ្យបានឆាប់រហ័ស ។
-
-
ពិភាក្សា ៖តើវិធីសាស្ត្រវិលជុំនឹងជួយអ្នកឲ្យរួចផុតបំណុលបានយ៉ាងលឿនតាមរបៀបណា ?
ធ្វើជំហានបន្ថែមទៀត
-
អាន ៖ប្រសិនបើអ្នកកំពុងជួបគ្រាដ៏លំបាកមួយដើម្បីធ្វើការទូទាត់សងបំណុលអប្បបរមា នោះអ្នកចាំបាច់ត្រូវធ្វើការវាស់វែងបន្ថែមទៀត ( សូមមើលខាងក្រោម ) ។
ពិភាក្សាពីការលុបបំបាត់បំណុលនៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នក
-
អាន ៖នៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នកនាសប្ដាហ៍នេះ សូមពិភាក្សាថាតើប្រាក់ចំនួនប៉ុន្មានដែលអ្នកអាចដកទុករាល់ខែដើម្បីធ្វើការទូទាត់សងបន្ថែមទៅលើបំណុលរបស់អ្នក ។ លើសពីនេះទៀត សូមពិភាក្សាថាតើប្រាក់កម្ចីមួយណាដែលអ្នកចង់ចាប់ផ្ដើមបង់សងមុន ( ការប្រាក់ខ្ពស់ជាងគេបំផុត ឬសមតុល្យតិចជាងគេបំផុត ) ។ អ្នកគួរប្រើគម្រោងមេរៀនខាងក្រោម « គំរូស្ដីពីការពិភាក្សាក្រុមប្រឹក្សាគ្រួសារ » ។