ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រាស្រ័យ​ទាក់​ទង


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រាស្រ័យ​ទាក់​ទង—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖តើ​ព្រះវរបិតា​សួគ៌​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ​នៅ​ពេល​ណា ?

សូម​មើល ៖« Creating Lift »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៤៥ ) ។

ការ​បង្កើត​កម្លាំង​លើក

ប្រសិនបើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​ពី​ការ​បង្កើត​កម្លាំង​លើក

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ ដើម្បី​ឲ្យ​យន្តហោះ​មួយ​អាច​ហោះ​ឡើង​ពី​ដី​បាន អ្នក​ត្រូវ​តែ​បង្កើត​ការ​លើក​ឡើង ។ នៅ​ក្នុង​ឌីណាមីក​អាកាស ការ​លើក​ឡើង​កើត​ឡើង​បាន​នៅ​ពេល​ខ្យល់ បក់កាត់ពីលើ​ស្លាប​យន្ត​ហោះ ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​សម្ពាធ​ខាង​ក្រោម​ស្លាប​យន្ត​ហោះ​ខ្លាំង​ជាង​សម្ពាធ​ខាង​លើ​ស្លាប​យន្ត​ហោះ ។ នៅពេលដែល ការលើកឡើងនេះ​មាន​កម្លាំង​ខ្លាំង​ជាងការទាញចុះនៃ​ទម្ងន់​យន្តហោះពី​ទំនាញ​ផែនដី នោះ​យន្ត​ហោះ​ក៏​ឡើង​ផុត​ពី​ដី​ហើយ​សម្រេច​បាន ការហោះហើរ ។

ស្រដៀង​គ្នា​នោះ​ដែរ យើង​អាច​បង្កើត​ការ​លើក​ឡើង​នៅ ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ។ នៅ​ពេល​កម្លាំង​ដែល​កំពុង​រុញ​យើង​ឆ្ពោះ​ទៅ​កាន់​ស្ថាន​សួគ៌​ខ្លាំង​ក្លាជាង​ការ​ល្បួង និង​ទុក្ខ​ព្រួយ​ដែល​ទាញ​យើង​ចុះ នោះ​យើង​អាច​ឡើង ហើយ​ហោះ​យ៉ាងខ្ពស់​ទៅកាន់​អណា​ចក្រ​នៃ​វិញ្ញាណ ។

ទោះ​ជា​មាន​គោលការណ៍​ដំណឹង​ល្អ​ជា​ច្រើន​ដែល​ជួយ​យើង​ដើម្បី​សម្រេច​បាន​ការ​លើក​ឡើង​ក្តី ខ្ញុំ​សូម​ផ្តោត​តែ​ទៅ​លើ​ចំណុច​មួយ​ជា​ពិសេស ។

ការ​អធិស្ឋាន !

ការ​អធិស្ឋាន​គឺ​ជា​គោលការណ៍​មួយ​នៃ​ដំណឹង​ល្អ ដែល​ផ្តល់​នូវ​ការ​លើក​ឡើង ។ ការ​អធិស្ឋាន​មាន​អំណាច​ដើម្បី​លើក​កម្ពស់​យើង​ចេញ​ពី​ការ​ខ្វល់​ខ្វាយ​ខាង​លោកិយ​របស់​យើង ។ ការ​អធិស្ឋាន​អាច​លើក​យើង​ឡើង​ខ្ពស់​កាត់​ពពក​នៃ​ក្តី​អស់​សង្ឃឹម ឬ​សេចក្តី​ងងឹត​ឲ្យ​មាន​ពន្លឺ និង​ជើង​មេឃ​ពណ៌​ខៀវ ។

ពរជ័យ​មួយ​នៃ​ពរ​ជ័យ​ដ៏​អស្ចារ្យ​ជា​ច្រើន និង អភ័យ​ឯក​សិទ្ធ ព្រម​ទាំង​ឱកាស​ទាំង​ឡាយ​ដែល​យើង​មាន​ក្នុង​នាម​ជា​កូនចៅ​របស់​ព្រះ​វរបិតា​សួគ៌​គឺ​ថា យើង​អាច​ទាក់​ទង​ជា​មួយ​ទ្រង់​បាន​តាម​រយៈ​ការ​អធិស្ឋាន ។ យើង​អាច​និយាយ​ជា​មួយ​ទ្រង់​ពី​បទពិសោធន៍​ក្នុង​ជីវិត​យើង ពី​ឧបសគ្គ និង​ពរ​ជ័យ​ទាំង​ពួង ។ យើង​អាច​ស្តាប់ ហើយ​ទទួល​ការ​ណែនាំ​ពី​នគរ​សេឡេស្ទាល​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង ។

( សូម​មើល ឌៀថើរ អេស្វ អុជដូហ្វ « Prayer and the Blue Horizon » EnsignLiahona ខែ​មិថុនា ឆ្នាំ ​២០០៩ ទំព័រ ៥–៦ )

សូម​ត្រឡប់​ទៅ ទំព័រ ១៤៤ វិញ ។

ពិភាក្សា ៖តើ​យើង​អាច​ស្គាល់​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង​តាម​របៀប​ណា ? ហេតុអ្វី​ការ​ស្តាប់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង ?

អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២ និង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន រ័សុល អិម ណិលសុន ( នៅ​ខាង​ស្ដាំ )

ពិភាក្សា ៖ហេតុអ្វី​ការ​ស្តាប់​គឺ​ជា​ជំនាញ​ដ៏​សំខាន់ ? តើ​ការ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ជួយ​យើង​ក្នុង​ការ​ងារ​យើង​យ៉ាង​ដូចម្តេច ?

អាន ៖ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ហិនរី ប៊ី អាវរិង និង​អែលឌើរ រ៉ូបឺត ឌី ហែល ( នៅ​ខាង​ស្ដាំ )

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ គូស​សញ្ញា​កែងក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ជប់​សកម្មភាព​នីមួយៗ ។

  • អធិស្ឋាន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​នៅ​រាល់​ព្រឹក និង​រាល់​យប់ ។ ចំណាយ​ពេល​បន្ទាប់​ពី​ការ​អធិស្ឋាន​មួយ​លើកៗ​ស្ដាប់​រក​ការ​ដឹកនាំ​ដោយ​គារវភាព ។

  • ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។