សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៩ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ អូលីសេស សូរ៉េសតើខ្ញុំអាចយល់យ៉ាងដូចម្តេច ?អែលឌើរ សូរ៉េស ពន្យល់ថាយើងទាំងអស់គ្នាមានការបង្គាប់មួយឲ្យរៀនដំណឹងល្អ ហើយបង្រៀនដល់គ្រួសារយើង និងអ្នកដទៃ ។ បែកឃី ក្រាវីនប្រុងប្រយ័ត្នផ្ទុយនឹងមិនយកចិត្តទុកដាក់ស៊ីស្ទើរ ក្រាវិន បង្រៀនអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្នជាជាងការមិនយកចិត្តទុកដាក់នៅក្នុងភាពជាសិស្សរបស់យើង ។ ប្រ៊ូក ភី ហេលស៍ចម្លើយចំពោះការអធិស្ឋានអែលឌើរ ហែលស៍ ចែកចាយដំណើររឿងបីយ៉ាងដើម្បីបង្ហាញពីវិធីខុសគ្នាដែលព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាន ។ ឌៀថើរ អេស្វ អុជដូហ្វកិច្ចការផ្សព្វផ្សាយសាសនា ៖ ការចែកចាយអំពីអ្វីដែលមាននៅក្នុងដួងចិត្តបងប្អូនអែលឌើរ អុជដូហ្វ ផ្ដល់យោបល់ប្រាំយ៉ាងអំពីរបៀបចូលរួមនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។ ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែលដូចជាទ្រង់បានធ្វើប៊ីស្សពវ៉តឌែលមានប្រសាសន៍អំពីសារៈសំខាន់នៃការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលយើងធ្វើការងារបម្រើដល់សេចក្ដីត្រូវការរបស់មនុស្សដទៃ ។ ហែនរី ប៊ី អាវរិងគេហដ្ឋានមួយដែលព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅប្រធាន អាវរិងបង្រៀនអំពីការបង្កើតគេហដ្ឋានមួយដែលយាងអញ្ជើញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ។ សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍ សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍ ដាល្លិន អេក អូកការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធាន អូក ឧទ្ទេសនាមអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងគណៈប្រធានអង្គការជំនួយទូទៅនៃសាសនាចក្រសម្រាប់ការគាំទ្រ ។ ខេវិន អរ ជើរហ្គែនសិនរបាយការណ៍ការិយាល័យសវនកម្មសាសនាចក្រ ឆ្នាំ ២០១៨បងប្រុស ជើរហ្គែនសិន ធ្វើបទបង្ហាញអំពីរបាយការណ៍សវនកម្មសម្រាប់ឆ្នាំ ២០១៨ ។ អិម រ័សុល បាឡឺដដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទប្រធាន បាឡឺដបង្រៀនថា អំណរកើតចេញពីការរស់នៅតាមដំណឹងល្អយ៉ាងសាមញ្ញ ដោយការរក្សាបទបញ្ញត្តិធំទាំងពីរ ។ ថ្ងៃឈប់សម្រាក និងការងារបម្រើគឺជាវិធីដ៏សំខាន់ដើម្បីរក្សាបទបញ្ញត្តិទាំងនោះ ។ ម៉ាទីអាស ហ៊ែលដ៍ការស្វែងរកចំណេះដឹងតាមរយៈព្រះវិញ្ញាណអែលឌើរ ហ៊ែលដ៍ បង្រៀនយើងថាហេតុអ្វីយើងចាំបាច់រៀនញែកដឹងសេចក្ដីពិតតាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធជាជាងពឹងផ្អែកទៅលើតែហេតុផលសមទំនងនោះ ។ នែល អិល អាន់ឌើរសិនកែវភ្នែកនៃសេចក្ដីជំនឿអែលឌើរ អានឌើរសិនបង្រៀនថា យើងអាចស្គាល់សេចក្ដីពិតតាមរយៈបទគម្ពីរ ការអធិស្ឋានផ្ទាល់ខ្លួនរបស់យើង បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង ពាក្យទូន្មានរបស់ពួកព្យាការី និងពួកសាវកនៅរស់ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ តាខាស្ស៊ី វ៉ាដាទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទអែលឌើរ វ៉ាដា ថ្លែងអំពីពរជ័យទាំងឡាយដែលកើតមានឡើងចំពោះយើង នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទ ។ ដេវីឌ ភី ហូមើរការស្តាប់ឮព្រះសូរសៀងរបស់ទ្រង់អែលឌើរ ហូមើរ បង្រៀនអំពីសារៈសំខាន់នៃការស្គាល់ និងការស្ដាប់សំឡេងរបស់ព្រះអម្ចាស់ ។ ជែហ្វ្រី អ័រ ហូឡិននុ៎ះន៍ កូនចៀមនៃព្រះអែលឌើរ ហូឡិន បង្រៀនថា ការប្រជុំសាក្រាម៉ង់គឺជាម៉ោងពិសិដ្ឋបំផុតក្នុងសប្ដាហ៍របស់យើង ហើយគាត់ពន្យល់អំពីរបៀបធ្វើពិធីបរិសុទ្ធនៃសាក្រាម៉ង់ប្រកបដោយអត្ថន័យនៅក្នុងជីវិតរបស់យើង ។ សម័យប្រជុំបព្វជិតភាពទូទៅ សម័យប្រជុំបព្វជិតភាពទូទៅ ហ្គែរី អ៊ី ស្ទីវ៉ែនសុនក្បួនបព្វជិតភាពរបស់អ្នកអែលឌើរស្ទីវ៉ែនសុនបង្រៀនថា យើងត្រូវតែដាក់ផែនការផ្ទាល់ខ្លួនមួយ ដើម្បីនៅពេលយើងជួបនឹងការល្បួង នោះយើងនឹងដឹងថាតើត្រូវធ្វើអ្វីខ្លះ ។ ខាល ប៊ី ឃុកកូរ៉ុម ៖ ទីកន្លែងដែលជាកម្មសិទ្ធិអែលឌើរ ខាល ប៊ី ឃុក ចែកចាយដំណើររឿងពីរបៀបដែលសាខាមួយនៅប្រទេសបូស្វាណា បានរីកចម្រើន ដោយសារពួកអ្នកកាន់បព្វជិតភាពវ័យក្មេងមួយក្រុម ហើយអញ្ជើញពួកអ្នកកាន់បព្វជិតភាពផ្សេងទៀតឲ្យសាមគ្គីគ្នាជាមួយនឹងព្រះអម្ចាស់នៅក្នុងកូរ៉ុមបព្វជិតភាពរបស់ពួកគេ ។ គីម ប៊ី ក្លាកសូមមើលទៅព្រះយេស៊ូវគ្រីស្ទអែលឌើរក្លាកបង្រៀនថា យើងត្រូវសម្លឹងមើលទៅព្រះយេស៊ូវគ្រីស្ទ ដូចទ្រង់ទតមើលទៅព្រះវរបិតា ។ នៅពេលយើងធ្វើដូច្នោះ នោះព្រះអង្គសង្គ្រោះនឹងជួយយើងឲ្យរស់នៅតាមសេចក្ដីសញ្ញារបស់យើង ហើយតម្កើងការហៅរបស់យើងជាពួកអែលឌើរក្នុងអ៊ីស្រាអែល ។ ហែនរី ប៊ី អាវរិងអំណាចនៃសេចក្តីជំនឿដើម្បីគាំទ្រប្រធានអាវរិងអញ្ជើញយើងឲ្យគាំទ្រ និងផ្តល់ការជួយជ្រោមជ្រែងដល់ថ្នាក់ដឹកនាំសាសនាចក្រ ។ ដាល្លិន អេក អូកតើការណ៍នេះនឹងដឹកនាំទៅឯណា ?ប្រធានអូកពន្យល់ថា យើងអាចធ្វើការជ្រើសរើសកាន់តែប្រសើរ ដោយក្រឡេកមើលជម្រើសជំនួស ហើយពិចារណាថា វានឹងដឹកនាំទៅណា ។ រ័សុល អិម ណិលសុនយើងអាចធ្វើល្អជាង ហើយជាមនុស្សប្រសើរជាងប្រធានណិលសុនបង្រៀនអំពីការប្រែចិត្ត ហើយអញ្ជើញពួកអ្នកកាន់បព្វជិតភាពឲ្យប្រែចិត្ត ដើម្បីពួកគេអាចអនុវត្តអំណាចបព្វជិតភាពកាន់តែពេញលេញ ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ ឌែល ជី រិនឡាន់បានពរជាបរិបូរអែលឌើរ រេនឡាន់ បង្រៀនថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានព្រះទ័យចង់ប្រទានពរដល់យើង ប៉ុន្តែយើងត្រូវមានជំនឿទៅលើព្រះគ្រីស្ទ ហើយធ្វើសកម្មភាពគោរពតាមច្បាប់ដែលនាំពរជ័យទាំងឡាយនោះ ។ សារ៉ុន អូប៊ែងព្រះគ្រីស្ទ ៖ ជាពន្លឺដែលបំភ្លឺនៅក្នុងភាពងងឹតស៊ីស្ទើរ អូប៊ែង បង្រៀនថា បើយើងដាក់ព្រះគ្រីស្ទជាស្នូលនៃជីវិតរបស់យើង នោះទ្រង់នឹងទ្រទ្រង់យើងនៅក្នុងការសាកល្បងរបស់យើង ហើយធ្វើជាពន្លឺរបស់យើងនៅក្នុងទីងងឹត ។ ឃ្វីនថិន អិល ឃុកសេចក្ដីស្រឡាញ់ដ៏ធំចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាយើងអែលឌើរ ឃុក បង្រៀនអំពីតួនាទីនៃសេចក្ដីសប្បុរសនៅក្នុងការចែកចាយដំណឹងល្អ កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អដែលផ្ដោតទៅលើគេហដ្ឋាន ។ ឌី ថត គ្រីស្តូហ្វឺសិនការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់អែលឌើរ គ្រីស្ដូហ្វឺសិន ពិពណ៌នាអំពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយរៀបចំផែនដីសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ថាត អរ ខាលីស្ទើរ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបងប្រុស ខាលីស្ទើរ បង្រៀនយើងអំពីរបៀបដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យយកឈ្នះលើឧបសគ្គទាំងឡាយទៅកាន់ការរីកចម្រើនរបស់យើង ។ រ័សុល អិម ណិលសុន« ចូរមកតាមខ្ញុំ »ប្រធាន ណិលសុន បង្រៀនថា យើងត្រូវតែចុះសេចក្ដីសញ្ញានឹងព្រះ ដើម្បីទទួលបានភាពតម្កើងឡើងជាមួយនឹងក្រុមគ្រួសាររបស់យើង ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ ដាល្លិន អេក អូកបានស្អាតស្អំតាមរយៈការប្រែចិត្តប្រធានអូកបង្រៀនថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យការប្រែចិត្ត និងការអភ័យទោសអាចកើតមានដល់មនុស្សទាំងអស់ ប្រសិនបើពួកគេធ្វើតាមលក្ខខណ្ឌដែលបានរៀបរាប់ដោយព្រះអង្គសង្គ្រោះ ។ អែលឌើរ ចូន ប៉ាប្លូ វីឡាការហ្វឹកហាត់សាច់ដុំខាងវិញ្ញាណរបស់អ្នកអែលឌើរវីឡាបង្រៀនថា យើងត្រូវតែធ្វើសកម្មភាពប្រកបដោយសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ដោយពុំគ្រាន់តែអាន និងរៀនអំពីសេចក្ដីជំនឿនោះទេ ។ ហ្គើរីត ដបុលយូ ហ្គុងអ្នកគង្វាលល្អ ជាកូនចៀមនៃព្រះអែលឌើរហ្គងបង្រៀនថា ព្រះយេស៊ូវគឺជាអ្នកគង្វាលល្អ ដែលហៅយើង ប្រមូលផ្ដុំយើង ហើយបង្រៀនយើងឲ្យធ្វើការងារបម្រើ ។ ដេវីឌ អេ បែដណារៀបចំដើម្បីបានអ្វីៗដែលត្រូវការគ្រប់មុខអែលឌើរបែដណាពិភាក្សាពីការអនុវត្តវិធីសាស្ត្រថ្មីដើម្បីរៀនសូត្រដែលផ្តោតលើគេហដ្ឋាន និងគាំទ្រដោយសាសនាចក្រ ។ ខែល អេស ម៉ាកឃេសេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះអែលឌើរម៉ាកឃេថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយដែលកើតមានឡើងភ្លាមៗ ដល់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ ។ រ៉ូណល អេ រ៉ាសបានសង់បន្ទាយមួយសម្រាប់ជីវភាពខាងវិញ្ញាណ និងការការពារអែលឌើររ៉ាសបានបង្រៀនថា នៅពេលយើងសង់បន្ទាយនៃកម្លាំងខាងវិញ្ញាណ យើងអាចគេចពីការល្បួងរបស់សត្រូវ ។ រ័សុល អិម ណិលសុនសុន្ទរកថាបញ្ចប់ប្រធានណិលសុនបិទសន្និសីទ ប្រកាសព្រះវិហារបរិសុទ្ធថ្មី ហើយលើកទឹកចិត្តយើងឲ្យធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។