របាយការណ៍ការិយាល័យសវនកម្មសាសនាចក្រ ឆ្នាំ ២០១៨
ជូនចំពោះគណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
បងប្អូនប្រុសជាទីស្រឡាញ់ ៖ ដូចបានដឹកនាំដោយវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី ១២០ ក្រុមប្រឹក្សារៀបចំដង្វាយមួយភាគក្នុងដប់—ដែលមានគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប៊ីស្សពជាអធិបតី—អនុញ្ញាតលើការចំណាយមូលនិធិសាសនាចក្រ ។ ស្ថាប័នសាសនាចក្រទាំងឡាយបានចំណាយមូលនិធិស្របតាមថវិកា គោលការណ៍ និង នីតិវិធីដែលបានអនុម័ត ។
សវនកម្មសាសនាចក្រមានពួកអ្នកជំនាញដ៏មានសមត្ថភាព ហើយឯករាជ្យពីការិយាល័យសាសនាចក្រដទៃទៀតទាំងអស់ ទទួលខុសត្រូវធ្វើសវនកម្មក្នុងគោលបំណងផ្ដល់ការអះអាងសមហេតុផលស្ដីពីការបរិច្ចាគដែលបានទទួល ការចំណាយដែលបានធ្វើឡើង និងការការពារទ្រព្យសម្បត្តិសាសនាចក្រ ។
ផ្អែកលើសវនកម្មដែលបានធ្វើឡើង នោះសវនកម្មសាសនាចក្រជឿជាក់ថា គ្រប់ទិដ្ឋភាពឯកសារទាំងអស់ ការបរិច្ចាគដែលបានទទួល ការចំណាយដែលបានធ្វើឡើង និងទ្រព្យសម្បត្តិរបស់សាសនាចក្រសម្រាប់ឆ្នាំ ២០១៨ ត្រូវបានកត់ត្រា ហើយប្រើប្រាស់ស្របទៅតាមថវិកា គោលការណ៍ និងការអនុវត្តខាងគណនេយ្យរបស់សាសនាចក្រដែលបានអនុម័តឲ្យ ។ សាសនាចក្រធ្វើតាមការអនុវត្តដែលបានបង្រៀនដល់សមាជិកអំពីការរស់នៅតាមថវិកា ចៀសវាងពីបំណុល ហើយសន្សំទុកសម្រាប់ពេលចាំបាច់ ។
សូមដាក់ជូនដោយការគោរពដ៏ខ្ពង់ខ្ពស់
ការិយាល័យសវនកម្មសាសនាចក្រ
ខេវិន អរ ជើរហ្គែនសិន
នាយកគ្រប់គ្រង