នៅក្នុងឆ្នាំ ១៩១៥ ព្យាការីថ្ងៃចុងក្រោយបានទូន្មានយើងឲ្យញែកមួយរាត្រីក្នុងមួយសប្តាហ៍សម្រាប់គ្រួសាររបស់យើង ។ វាត្រូវបានហៅថា « រាត្រីជួបជុំក្នុងគ្រួសារ » នៅលើកដំបូង—ជាពេលមួយដើម្បីរៀនដំណឹងល្អ ហើយមានភាពរីករាយជាមួយគ្នា ខណៈដែលការពង្រឹងទំនាក់ទំនងនៅលើផែនដី និង នៅអស់កល្បរបស់យើង ។
មួយរយឆ្នាំក្រោយមក រាត្រីជួបជុំក្រុមគ្រួសារបន្តជួយយើងឲ្យស្ថាបនាក្រុមគ្រួសារដែលនឹងនៅអស់កល្បអស់កាលជានិច្ច ។ ព្យាការីទាំងឡាយសន្យាថា តាមរយៈរាត្រីជួបជុំក្រុមគ្រួសារ ភាពរឹងមាំនៃជំនឿ និង ខាងវិញ្ញាណនឹងរីកចម្រើននៅក្នុងដួងចិត្តរបស់យើង ហើយមានការការពារដ៏អស្ចារ្យ សាមគ្គីភាព និង ភាពសុខសាន្តនឹងមាននៅក្នុងគេហដ្ឋានយើង ។
យើងទាំងអស់មានគ្រួសារមួយនៅលើផែនដីនេះ ហើយយើងគឺជាផ្នែកមួយនៃគ្រួសាររបស់ព្រះវរបិតាយើងដែលគង់នៅឋានសួគ៌ ។ មិនថាយើងរស់នៅទីណានៅលើផែនដីនេះទេ ហើយមិនថាស្ថានភាពយើងយ៉ាងណាក្នុងជីវិតយើងឡើយ យើងអាចប្រារព្ធធ្វើ និង ចូលរួមក្នុងរាត្រីជួបជុំក្រុមគ្រួសារបាន ។