២០១៥
វិថី​ឆ្ពោះ​ទៅ​ទី​សុវត្ថិភាព
ខែ តុលា ឆ្នាំ ២០១៥


លុះត្រា​ជួប​ទៀត

វិថី​ឆ្ពោះ​ទៅ​ទី​សុវត្ថិភាព

ដកស្រង់​ចេញ​ពី « Finding Safety in Counsel » Liahona ខែ កក្កដា ឆ្នាំ ១៩៩៧ ទំព័រ ២៣–២៥ ។

របៀប​មួយ​ដែល​យើង​អាច​ដឹង​ពី​ការព្រមាន​មួយ​មក​ពី​ព្រះអម្ចាស់​នោះ​គឺ​ជា​ក្រិត្យវិន័យ​នៃ​សាក្សី​ដែល​មាន​សិទ្ធិ​អនុញ្ញាត ត្រូវ​បាន​ហៅ​បម្រើ ។

Images from the April 2013 general conference.

វា​ហាក់​បី​ដូច​ជា​គ្មាន​ទីបញ្ចប់​នៃ​ព្រះបំណង​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ដឹកនាំ​យើង​ទៅ​ទីសុវត្ថិភាព​ឡើយ ។ ហើយ​របៀប​ដែល​ទ្រង់​បង្ហាញ​ផ្លូវ​ដល់​យើង​គឺ​ខ្ជាប់ខ្ជួន​ជានិច្ច ។ ទ្រង់​អំពាវនាវ​តាម​វិធី​ច្រើន​យ៉ាង ដើម្បី​វា​នឹង​បាន​ដល់​អស់​អ្នក​ដែល​មាន​ឆន្ទៈ​នឹង​ទទួល​វា ។ ហើយ​វិធី​ទាំង​នោះ​តែង​មាន​ការរួម​បញ្ចូល​នូវ​ការផ្ញើ​សារ​តាមរយៈ​មាត់​របស់​ព្យាការី​ទ្រង់ នៅពេល​ណា​ដែល​មនុស្ស​មាន​ភាពសក្តិសម​នឹង​មាន​ព្យាការី​នៃ​ព្រះ​ក្នុង​ចំណោម​ពួកគេ ។ ពួក​អ្នក​បម្រើ​ដែល​បាន​អនុញ្ញាត​ទាំង​នោះ​តែងតែ​ទទួល​ខុសត្រូវ​ចំពោះ​ការព្រមាន​ដល់​មនុស្ស ប្រាប់​ពួកគេ​ពី​ផ្លូវ​ទៅ​កាន់ទី សុវត្ថិភាព ។

នៅពេល​ភាពតានតឹង​កើន​ឡើង​នៅ​រដ្ឋ មិសសួរី ភាគ​ខាង​ជើង ស.រ.អា នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា ឆ្នាំ ១៨៣៨ នោះ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ហៅ​ពួក​បរិសុទ្ធ​ទាំងអស់​ឲ្យ​ប្រមូល​ផ្តុំ គ្នា​ទៅ​ហ្វា វេសត៍ ដើម្បី​ទទួល​ការការពារ ។ មនុស្ស​ជា​ច្រើន​បាន​តាំងលំនៅ​នៅ​ចម្ការ​ឆ្ងាយ​ដាច់​ស្រយាល ឬ តាំង​ទីលំនៅ​នៅ​រាយប៉ាយ ។ ជាពិសេស​លោក​បាន​ទូន្មាន​ដល់ យ៉ាកុប ហន ជា​អ្នក​កសាង​ទីលំនៅ​តូច​មួយ​ដែល​ហៅ​ថា ហន មីល ។ កំណត់ត្រា​មួយ​ពី​សម័យនោះ​រួមមាន​ការណ៍​នេះ ៖ « បងប្រុស យ៉ូសែប បាន​ផ្តាំ​ពាក្យ​មក​តាម​ហន ដែល​ជា​ម្ចាស់​នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​បងប្អូន​ប្រុស ដែល​កំពុង​រស់នៅ​ទីនោះ​ឲ្យ​ចាកចេញ ហើយ​មក​ហ្វា វ៉េស ប៉ុន្តែ លោក ហន ពុំ​បាន​ប្រាប់​សារ​នោះ​ឡើយ » ( ហ្វីឡូ ឌីប៊ល នៅក្នុង « Early Scenes in Church History » នៅ​ក្នុង Four Faith Promoting Classics [ ឆ្នាំ ១៩៦៨ ] ទំព័រ ៩០ ) ។ ក្រោយមក ព្យាការី​យ៉ូសែប បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិ​លោក ៖ « រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​ប្រាជ្ញា​ដើម្បី​សង្គ្រោះ មនុស្ស​ដែល​ស្តាប់​តាម​ការទូន្មាន ។ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ឡើយ​ចំពោះ​អស់​អ្នក [ ដែល​បាន​ធ្វើ​តាម ] ពាក្យ​ទូន្មាន​របស់​ខ្ញុំ » ( ប្រវត្តិសាសនាចក្រ ៥:១៣៧ ) ។ បន្ទាប់​មក​ព្យាការី​បាន​កត់ត្រា​ការសោកស្តាយ​ដ៏​ពិត​ថា ជន​គ្មាន​ទោស​អាច​ត្រូវ​បាន​សង្គ្រោះ​នៅ​រោងកិន​ស្រូវ​របស់ ហន បើ​ទីប្រឹក្សា​របស់​គាត់​បាន​ទទួល ហើយ​ធ្វើតាម​ពាក្យ​ទូន្មាន​របស់​លោក ។

នៅក្នុង​ជំនាន់​របស់​យើង យើង​ត្រូវ​បាន​ព្រមាន​ដោយ​ពាក្យ​ទូន្មាន​ពី​កន្លែង​ដែល​ស្វែងរក​ទីសុវត្ថិភាព​ពី​អំពើ​បាប និង ពី​ទុក្ខព្រួយ ។ គន្លឹះ មួយ ដើម្បី​ទទួល​ស្គាល់​ការព្រមាន​ទាំង​នោះ គឺ​ថា​ការព្រមាន​ទាំង​នោះ​បាន​ប្រាប់​ម្តងហើយ​ម្តង​ទៀត ។ ឧទាហរណ៍ មាន​ច្រើន​ជាង​ម្តង​នៅ ក្នុង​សន្និសីទ​នេះ អ្នក​បាន​ឮ​ព្យាការី​របស់​យើង​មាន​ប្រសាសន៍​ថា​លោក​នឹង​ដកស្រង់​ប្រសាសន៍​ចេញ​ពី​ព្យាការី​មុន​ម្នាក់ ហេតុដូច្នេះ​ហើយ​វា​ក្លាយ​ជា​សាក្សី​ទីពីរ និង ពេល​ខ្លះ​ជា​សាក្សី​ទី​បី ។ … សាវក ប៉ុល​បាន​សរសេរ​ថា « គ្រប់​ការ​ទាំង​អស់​នឹង​បាន​សំរេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​ ២ ឬ ៣​ នាក់ » ( កូរិនថូសទី ២ ១៣:១ ) ។ របៀប​មួយ​ដែល​យើង​អាច​ដឹង​ពី​ការព្រមាន​មួយ​មក​ពី​ព្រះអម្ចាស់​នោះ​គឺ​ជា​ក្រិត្យវិន័យ​មួយ​អំពី​សាក្សី សាក្សី​ដែល​មាន​សិទ្ធិ​អនុញ្ញាត ត្រូវ​បាន​ហៅ​បម្រើ ។ នៅពេល​ពាក្យ​សម្តី​របស់​ព្យាការី​ហាក់​បី​ដូច​ជា​ដដែលៗ នោះ គួរតែ​ផ្ចង់​អារម្មណ៍​របស់​យើង ហើយ​បំពេញ​ដួងចិត្ត​យើង​ជាមួយ​អំណរគុណ​ដើម្បី​រស់នៅ​ក្នុង​ពេល​ដ៏​មាន​ពរជ័យ​នេះ ។ …

ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​ពួកយើង ។ ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ធ្វើ​ជា​អង្គ​សង្គ្រោះ​របស់​យើង ។ ទ្រង់​ព្រះ​បញ្ញាញាណ​ដឹង​ថា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​នឹង​ជួប​គ្រោះថ្នាក់​ធំ អ្វី​ដែល​អាក្រក់​បំផុត​នោះ​គឺ​មកពី​ការល្បួង​នៃ​ខ្មាំង​សត្រូវ​ដ៏​អាក្រក់​នោះ ។ នោះ​ហើយ​ដែល​ជា​ហេតុផល​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​កូនសោ​បព្វជិតភាព​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ត្រចៀក​ស្តាប់ និង មាន​ជំនឿ​ដើម្បី​ធ្វើ​តាម​អាច​ទៅ​ដល់​កន្លែង​ជា​ច្រើន​នៃ​ទីសុវត្ថិភាព ។