ការយល់ដឹង តើយើងនិយាយពាក្យផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមកបានញឹកញាប់ប៉ុណ្ណា ? « យើងអាចធ្វើការសាកល្បងខ្លួនឯងដោយសួរសំណួរមួយចំនួន ។ … ១. តើខ្ញុំបានសរសើរដៃគូរបស់ខ្ញុំដោយស្មោះសរ ទោះជានៅតែឯង ឬ នៅជាមួយកូនៗរបស់យើងចុងក្រោយគេនៅពេលណា ? ២. តើខ្ញុំបានអរគុណ បង្ហាញសេចក្តីស្រឡាញ់ ឬ ទូលអង្វរដោយសេចក្តី ជំនឿសម្រាប់គាត់ក្នុងការអធិស្ឋានចុងក្រោយគេនៅពេលណា ? ៣. តើខ្ញុំបានបញ្ឈប់ខ្លួនឯងកុំឲ្យនិយាយអ្វីដែលខ្ញុំបានដឹងថាវាធ្វើឲ្យឈឺចាប់ចុងក្រោយគេនៅពេលណា ? ៤. តើខ្ញុំបានសុំទោស ហើយសុំការអភ័យទោសយ៉ាងរាបសា—ដោយមិនបានបន្ថែមពាក្យថា ‹ បើសិនអ្នកគ្រាន់តែបាន › ឬ ‹ បើសិនអ្នកមិនបាន › ចុងក្រោយគេនៅពេលណា ? ៥. តើខ្ញុំបានរើសយកភាពសប្បាយចិត្តជាជាងការទាមទារធ្វើជាអ្នក ‹ ត្រូវ › ចុងក្រោយគេនៅពេលណា ? » លីនដា ខេ ប៊ើតុន ប្រធានសមាគមសង្គ្រោះទូទៅ « យើងឡើងស្ថានលើជាមួយគ្នា » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣១ ។