ស៊ីស្ទើរ ស្ពាហ្វត កំពុងមានប្រសាសន៍មកកាន់ខ្ញុំ
សានឌី ហៅសុន រដ្ឋ អូហៃអូ ស.រ.អា.
នាយប់មួយខ្ញុំកំពុងលេងហ្គេមអំពី ភោជនីយដ្ឋានតាមអ៊ិនធើរណែតដល់យប់ជ្រៅ ពេលស្វាមី របស់ខ្ញុំបានដើរមកក្បែរនោះហើយបា្រប់ថាគាត់នឹងចូលដេកមុនហើយ ។
ខ្ញុំបានប្រាប់គាត់ថា « អូននឹងចូលដេក ឥឡូវហើយ » ។
គាត់បាននិយាយថា « បងនឹងជឿនៅពេលបងឃើញអូន » ។
ខ្ញុំកំពុងលេងហ្គេមដែលខ្ញុំបានធ្វើម្ហូបពិសេសនៅ ក្នុងភោជនីយដ្ឋានដ៏ល្អមួយ សម្រាប់អតិថិជនសំខាន់ៗ ។ ខ្ញុំបានមើលអេក្រង់កុំព្យូទ័រ ដែលបានប្រាប់ថា « ប្រាកដណាស់ ខ្ញុំមានម្ហូបពិសេសដែលត្រៀមរួចរាល់ក្នុងរយៈពេល១៥ នាទីទៀត » ។
ដើម្បីកុំឲ្យខាតពេល ខណៈខ្ញុំកំពុងរង់ចាំ ខ្ញុំបានចាប់យកសៀវភៅ Daughters in My Kingdom: The History and Work of Relief Society ដែលវាទុកនៅ លើតុដែលខ្ញុំបានវាពីថ្នាក់សមាគមសង្គ្រោះ ។ ខ្ញុំ បានចាប់ ផ្តើម អាន បុព្វកថា ។ នៅទំព័រទីបីខ្ញុំបានឃើញឃ្លាខាងក្រោមដែលនិយាយដោយ បេលេ អេស ស្ពាហ្វត ប្រធានសមាគមសង្គ្រោះទូទៅទីប្រាំបួន ។
គាត់បានសរសេរថា « ខ្ញុំជឿថា ស្ត្រីទូទៅនាពេលបច្ចុប្បន្ននេះ នឹងធ្វើបានយ៉ាងល្អលើតម្លៃដែលគាត់ចាប់អារម្មណ៍ ឲ្យតម្លៃលើសកម្មភាពនានាដែលខ្លួនបានចូលរួម រួចចាប់យកជំហាននានាដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនងាយស្រួល ទម្លាក់ចោលកិច្ចការសំខាន់មុនគេ ផ្តល់តម្លៃទៅលើរង្វាន់ដែលនឹងអស្ចារ្យបំផុត ហើយស៊ូទ្រាំបំផុត និង បន្ថយពេលវេលាខ្លួនចំពោះសកម្មភាពនានាដែលផ្តល់អត្ថប្រយោជន៍តិចតួច » ។ ( ឆ្នំា ២០១១ ទំព័រ xiii ) ។
ក្រៅពីព្រះគម្ពីរគ្មានអ្វីដែលខ្ញុំអានធ្វើឲ្យខ្ញុំរំជួលចិត្តខ្លាំងដូចនេះឡើយ ។ ស្ត្រីម្នាក់នេះដែលបានស្លាប់ជាង៣០ឆ្នាំកំពុងនិយាយមកកាន់ខ្ញុំ ។ ពាក្យពេចន៍របស់គាត់ហាក់បីដូចជាទាក់ទងនឹងពេលបច្ចុប្បន្ននេះជាងពេលនិយាយពាក្យនេះទៅទៀត ។
ខ្ញុំបានដឹងភ្លាមថាខ្ញុំនឹងមិនលេងហ្គេមតាម អ៊ិនធើរណែតម្ដងទៀតឡើយ ។ ខ្ញុំបានបិទកុំព្យូទ័រ ហើយបានចូលដេក ហើយប្រាប់ស្វាមីរបស់ខ្ញុំអំពីការសម្រេចចិត្តរបស់ខ្ញុំ ។ នៅថ្ងៃបន្ទាប់ ខ្ញុំពុំបានបើកកុំព្យូទ័រឡើយ ។ ផ្ទុយទៅវិញខ្ញុំបានគិតពីចំនួនម៉ោងដែលខ្ញុំបានចំណាយពេលឥតប្រយោជន៍ជាមួយហ្គេមនោះរាល់ថ្ងៃ ។
ខ្ញុំគុណបីម៉ោងក្នុងមួយថ្ងៃ ជាមួយនឹង ៣៦៥ ( ដែលជាថ្ងៃទាំងអស់ក្នុងមួយឆ្នាំ ) ហើយចែក នឹង ២៤ ម៉ោង ( ម៉ោងទាំងអស់ក្នុងមួយថ្ងៃ ) ។ ខ្ញុំភ្ញាក់ ផ្អើល ដែលដឹង ថា ខ្ញុំចំណាយពេលឥតប្រយោជន៍៤៥.៦២ថ្ងៃក្នុងមួយឆ្នាំ ។ ពេលវេលា និង ថ្ងៃដ៏មានតម្លៃទាំងនោះបានកន្លងផុតទៅជារៀងរហូត ។ ខ្ញុំអាចចំណាយពេលនោះដើម្បីអានព្រះគម្ពីរ ចំណាយពេលនោះជាមួយស្វាមី និង កូនៗ បម្រើអ្នកដទៃ ឬ តម្កើងការហៅរបស់ខ្ញុំ ។
ពួកអ្នកមានសិទ្ធិអំណាចទូទៅតែងថ្លែងសុន្ទរកថាអំពីប្រធានបទនេះជាញឹកញាប់អំឡុងពេលសន្និសីទទូទៅ ។ ប៉ុន្តែខ្ញុំពិតជាមិនយល់វាឡើយ ហើយខ្ញុំបានគិតថាវាមិនអនុវត្តចំពោះខ្ញុំឡើយ ។
ខ្ញុំមានអំណរគុណដែលព្រះវិញ្ញាណបរិសុទ្ធ បានជួយខ្ញុំទទួលស្គាល់ថាពួកអ្នកមានសិទ្ធិអំណាចទូទៅ—និង បេលេអេស ស្ពាហ្វត—កំពុងមានប្រសាសន៍ជាមួយខ្ញុំ