២០១៥
ផ្លែល្ពៅ​របស់​ផល
ខែ តុលា ឆ្នាំ ២០១៥


សម្រាប់​កុមារ​តូចៗ

ផ្លែល្ពៅ​របស់​ផល

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

Product Shot from October 2015 Liahona
Product Shot from October 2015 Liahona
Product Shot from October 2015 Liahona

ផល ​កំពុង​ជួយ​ឪពុក​ដាំ​បន្លែ​ក្នុង​សួន ។ គាត់​ចង់​ឲ្យ​បងប្រុស អៀរិច​របស់គាត់​នៅទី​នេះ​ជួយ ។ ប៉ុន្តែ ​អៀរិច ​នៅ​បម្រើ​បេសកកម្ម​ឆ្ងាយ​ណាស់ ។

ផល​ បាន​និយាយ​ថា « កូន​នឹង​មិន​ធំ​ដូច​បង អៀរិច ទេ » ។ « តើ​កូន​អាច​ចេញ​បេសកកម្ម​ដូច​គាត់​ម្តេច​បាន ? »

ឪពុក​បាន​និយាយ​ថា « កុំ​បារម្ភ​អី! » ។ « កូន​នឹង​ធំ » ។

ឪពុក​បាន​ហុច​គ្រាប់​ល្ពៅ​មួយ​ចំនួន​ទៅ​ឲ្យ​ផល ។ គាត់​បាន​ជួយ​ដាំ​ល្ពៅ​ផល ។

ផល​បាន​សួរថា « តើ​គ្រាប់​តូចៗ​ទាំង​នេះ​នឹង​ដុះធំ​ឡើង​ក្លាយ​ជា​ផ្លែ​ល្ពៅ​ធំៗ​មែនទេ​ប៉ា ? »

ឪពុក​បាន​ឆ្លើយ​ថា « បើសិន​កូន​ថែទាំ​វា​បាន​ល្អ » ។

ផល​បាន​ចេញ​មក​មើល​សួនច្បារ​រាល់​ថ្ងៃ ។ គាត់​បាន​ស្រោច​ទឹក​វា ហើយ​មិន​យូរ​ប៉ុន្មាន​ពន្លក​តូចៗ​បាន​ដុះ​ចេញ​មក ។ ស្លឹក​វា​ក៏​កាន់តែ​ធំ​ទៅៗ ។ ផល​បាន​ដក​ស្មៅ​ចេញ​ដោយ​យកចិត្ត​ទុក​ដាក់ ។

ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​ដើម​ល្ពៅ​របស់​គាត់​បាន​លូតលាស់ ។ ហើយ​មាន​ផ្លែ​ល្ពៅ​ពណ៌​លឿងទុំ​ធំៗ ។

ផល​បានដឹកដៃ​ប៉ា​ទៅ​មើល​វា ។ ឪពុក​បាន​ពោល « កូន​បាន​មើល​ថែ​ដើម​ល្ពៅ​បាន​យ៉ាង​ល្អ ! »

« បាទ ! ហើយ​កូន​នឹង​មើល​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ ដូច្នេះ​កូន​អាច​ធំ​ផងដែរ » ។ ផល​បាន​ញញឹម ។ « ហើយ​នៅពេល​កូន​ធំ​ឡើង នោះ​កូន​អាច​ចេញ​បេសកកម្ម​បាន​ដូចជា​បង អៀរិក​ អញ្ចឹង! » 

រចនា​រូបភាព​ដោយ អែមមី វ៉ុមមើរ