ទំព័ររបស់យើង
ពួកអ្នកផ្សព្វផ្សាយសាសនា ជា ស៊ិស្ទើរ ដោយអាប្រីល អេស អាយុ ៩ឆ្នាំ ប្រទេស ម៉ិកស៊ីក ។
ក្មេងប្រុសបួននាក់មកពី វួដតែមួយនៅក្នុងប្រទេស អាហ្សង់ទីន បានជ្រមុជទឹកនៅថ្ងៃជាមួយគ្នា ។ ប៊ីស្សពរបស់ពួកគេ ( កណ្តាល ) ឈរនៅជាមួយពួកគេ ។
បងប្រុសរបស់ខ្ញុំ និង មិត្តភក្ដិគ្រួសារបានទទួលការហៅបម្រើបេសកកម្មរបស់ពួកគាត់ ។ យើងបានបើកឡានប្រាំបីម៉ោងទៅកាន់ព្រះវិហារបរិសុទ្ធ នៅហ្វ្រីប៊ើក ប្រទេស អាល្លឺម៉ង់ ដើម្បីពួកគេអាចទទួលអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធរបស់ពួកគេ ។
យើងបានស្នាក់នៅទីនោះប្រាំថ្ងៃដើម្បីគ្រួសាររបស់ខ្ញុំអាចធ្វើកិច្ចការព្រះវិហារបរិសុទ្ធបានច្រើនដង ។ មានផ្ទះសំណាក់មួយសម្រាប់គ្រួសារស្នាក់នៅ នៅលើទីធ្លាព្រះវិហារបរិសុទ្ធ ។ ក្មេងដទៃមួយចំនួនទៀត និងរូបខ្ញុំ បានជួយអ្នកថែសួន ហើយគាត់បានឲ្យការ៉េមយើង ។ យើងមានភាពសប្បាយរីករាយណាស់ ។
ខ្ញុំរង់ចាំដល់ឆ្នាំក្រោយទៀត នៅពេលខ្ញុំឈានដល់អាយុ ១២ ឆ្នាំហើយនឹងអាចជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ។
អាលីកា អេស អាយុ ១១ ឆ្នាំ មកពីប្រទេសស្លូវ៉ាគី
ខ្ញុំសូមអរគុណព្រះអង្គ
ខ្ញុំសូមអរគុណព្រះអង្គចំពោះពន្លឺ
ដ្បិតវាបានរះទាំងថ្ងៃទាំងយប់ ។
ខ្ញុំសូមអរគុណព្រះអង្គចំពោះដើមឈើ
ដ្បិតវាហាក់បីដូចជាមានអំណាចដើម្បីបញ្ឈប់ខ្យល់ ។
ខ្ញុំសូមអរគុណព្រះអង្គចំពោះអ្វីជាច្រើនដែលខ្ញុំមិនអាចថ្លែងបានឡើយ ។
ប៉ុន្តែខ្ញុំដឹងយ៉ាងអស់ពីចិត្តថា ទ្រង់បានបង្កើតជីវិតរបស់ខ្ញុំ ។
ខណៈដែលជីវិតខ្ញុំនេះមិនអាចបានសុខសាន្ត
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំមានការពេញចិត្ត ។
នីស្សា ជេ អាយុ ១០ ឆ្នាំ ប្រជាធិបតេយ្យ ប៉ាឡៅ