២០១៥
សំណួរ និង ចម្លើយ
ខែ តុលា ឆ្នាំ ២០១៥


សំណួរ និង ចម្លើយ

« នៅ​ពេលម្ដាយ​ខ្ញុំ​មាន​ជំងឺ យើង​បាន​តមអាហារ ហើយ​អធិស្ឋាន​ឲ្យ​គាត់ ប៉ុន្តែ​គាត់​នៅតែ​ទទួល​មរណភាព ។ តើ​ខ្ញុំ​អាច​មាន​សេចក្ដី​សុខសាន្ត​ចំពោះ​រឿង​នេះ​តាម​របៀប​ណា ? »

នេះ​ជា​ពេល​ដ៏​សោកសៅ​មួយ​ក្នុង​ជីវិត​ខ្ញុំ ។ វា​ជារឿង​ធម្មតា​ដែល​ចង់​បាន​ការបញ្ជាក់ និង ចម្លើយ​ចំពោះ​សំណួរ​ជា​ច្រើន ៖ « ហេតុអ្វី​បាន​ជា​គាត់​មិន​រស់ ? តើ​ខ្ញុំ​នឹងជួប​គាត់​ម្តង​ទៀត​ទេ ? តើ​ខ្ញុំ​អាច​បន្ត​រស់​នៅ​ដោយ​គ្មាន​គាត់​យ៉ាង​ដូចម្តេច​ទៅ ?

ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្តល់​ទាំង​ការលួងលោម និង ចម្លើយ ។ ព្រះអម្ចាស់​បាន​សន្យា​ថា « មាន​ពរ​ហើយ​អស់​អ្នក​ដែល​ទួញ​យំ ដ្បិត​ពួកគេ​នឹង​ត្រូវ​បាន​លួងលោម » ( នីហ្វៃទី ៣ ១២:៤ ) ។ សូម​ស្វែង​រក​ព្រះវិញ្ញាណ​បរិសុទ្ធ ដ្បិត​ទ្រង់​គឺ​ជា​អង្គ​លួងលោម ។

អ្នក​ឆ្ងល់​ថា​តើ​ការអធិស្ឋាន​របស់​អ្នក​នឹង​ត្រូវបាន​ស្តាប់​ឮ​ឬ​អត់ ។ អ្នក​អាច​ជឿជាក់ ៖ ព្រះវរបិតា​សួគ៌ តែងតែស្តាប់​ការអធិស្ឋាន​របស់​យើង ។ ព្រះគម្ពីរ និង ការសន្យា​របស់​ព្យាការី​កំពុង​រស់នៅ​ចំពោះ​យើង​នោះ​គឺ​ជា​ការពិត ។ អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ យ៉ូសែប ស៊្មីធ ក៏​អនុវត្ត​ចំពោះ​អ្នក​ផងដែរ ៖ « ការអធិស្ឋាន​របស់​អ្នក និង ការអធិស្ឋាន​នៃ​បងប្អូន​របស់​អ្នក​ទាំង​ប៉ុន្មាន បាន​ឡើងមក​ឯ​ព្រះកាណ៌​របស់​យើង​ហើយ » (គ និង ស ៩០:១) ។ ប៉ុន្តែ​យើង​ត្រូវតែ​ចាំ​ថា ព្រះវរបិតាសួគ៌​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​យើង​ជាមួយ​នឹង​ទស្សនវិស័យ​អស់កល្ប​នៅ​ក្នុង​គំនិត ( សូមមើល អេសាយ ៥៥:៨–៩ ) ។ នោះ​ជា​ហេតុផល​ដែល​យើង​ធ្វើ​តាម​គំរូ​ព្រះអង្គ​សង្គ្រោះ​នៃ​ការសុំ​ពរជ័យ ប៉ុន្តែ​សុំ​ដោយ​ចិត្ត​ស្មោះនូវ​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​ឲ្យ​បាន​សម្រេច ( សូមមើល លូកា ២២:៤២ ) ។

ទោះបី​ជា​វា​ពិបាក​ក្តី ការសាកល្បង​នេះ​អាច​ជា​ឱកាស​រីកចម្រើន​មួយ​សម្រាប់​អ្នក ។ អ្នក​អាច​រៀន​ដើម្បី​មាន​សេចក្តី​ជំនឿ​លើ​ព្រះឆន្ទៈ​របស់​ព្រះ ទោះបី​ជា​មាន​ន័យ​ថា​ម្តាយ​របស់​អ្នក​មិន​ជាសះស្បើយ​ក្តី ។ ពិតមែន​ហើយ អ្នក​ចង់​ឲ្យ​គាត់​នៅ​រស់ ។ ប៉ុន្តែ ការសាកល្បង​នៃ​ជីវត​រមែង​ស្លាប់​នេះ គឺ​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​គ្រប់​ពេល—ជាពិសេស​នៅពេល​លំបាក ។ បើសិន​អ្នក​ទុក​ចិត្ត​ទ្រង់ « គ្រប់ការ​ទាំងអស់​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ របស់​អ្នក » ( គ និង ស ៩០:២៤ ) ។

សេចក្តី​ស្លាប់​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ

យោង​តាម​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​យើង នោះ​ការត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​វិញ គឺ​ផ្តោត​ទៅលើ​សេចក្តី​ស្លាប់ និង ការរស់ឡើងវិញ ដែល​នឹង​ជួយ​យើង​ឲ្យ​ផ្លាស់ប្តូរ​ពី​ស្ថានភាព​រមែង​ស្លាប់​នេះ​ទៅ​ជា​ស្ថានភាព​អមត ។ អ្នក​គ្រាន់តែ​ទទួល​យក​កត្តា​ពិត​ថា សេចក្តី​ស្លាប់​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ ហើយ​ជឿ​ថា​ថ្ងៃ​ណា​មួយ អ្នក​នឹង​អាច​រស់នៅ​ជាមួយ​ម្តាយ​ដែល​បាន​ចែកឋាន​ទៅ​របស់​អ្នក​ម្តង​ទៀត ។ សូម​ដឹង​ថា​ម្តាយ​របស់​អ្នក​គឺ នៅ​ឯ​ពិភព​វិញ្ញាណ ហើយ​ថា​គាត់​កំពង់​រង់ចាំ​អ្នក ។

ដេវីឌ អិម អាយុ១៨ ឆ្នាំ ខេត្ត​វ៉េស្ទើន កាសៃ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

គាត់​នៅ​ក្នុង​ភព​វិញ្ញាណ

ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ​រោគ​វិន្ឆ័យ​ថា​មាន​ជំងឺ​មហា​រីក​អស់រយៈកាល​ពីរ​ឆ្នាំ​មុន ។ ខ្ញុំ មិន​ចូលចិត្ត​ឃើញ​គាត់​ឈឺ​ចាប់​ទេ ហើយ​ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ ។ ហើយ​ទោះបី​ជា​ម្តាយ​របស់​ខ្ញុំ​បាន​ធូរស្រាល​ក៏​ដោយ វា​គឺ​ជា​បទពិសោធន៍​មួយ​លំបាក​ណាស់ ។ ម្តាយ​របស់​អ្នក​នៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​មិន​ទទួល​អារម្មណ៍​ឈឺចាប់ ឬ រងទុក្ខ​ឡើយ ។ វា​ពិបាក​ក្នុងការ​មិន​បាន​ឃើញ​គាត់​ទៀត ប៉ុន្តែ​អ្នក​មិន​ដែល​នៅតែ​ម្នាក់​ឯង​នោះ​ទេ ។ គាត់​នឹង​ស្រឡាញ់​អ្នក​ជានិច្ច ហើយ​ព្រះវរបិតាសួគ៌​យើង​នឹង​តែងតែ​នៅ​ទីនោះ​ដើម្បី​លើក​អ្នក​ឡើង​នៅពេល​អ្នក​ធ្លាក់​ចុះ ។ អ្នក​នឹង​មិន​ត្រូវបាន​បោះបង់​ចោល​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​រងការឈឺចាប់​នៃ​ពិភពលោក ទ្រង់​មាន​ព្រះ​បញ្ញា​ញាណ​ដឹង​ថា​អ្នក​មាន​អារម្មណ៍​បែប​ណា និង​អ្វី​ដែល​អ្នក​កំពុង​ឆ្លង​កាត់ ។ សូម​ធ្វើ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ពេល​នៃ​ការសាកល្បង​របស់​ខ្ញុំ ៖ សូម​ទៅ​រក​ទ្រង់ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​បន្ទុក​របស់​អ្នក​ស្រាល​បាន ។

ស្ស៊ីឡូ ដ័បុលយូ អាយុ ១៨ ឆ្នាំ ទីក្រុង ឈីវ៉ាវ៉ា ប្រទេស ម៉ិកស៊ិក ។

ក្រុមគ្រួសារ​របស់​អ្នក​នឹង​បាន​ជួបជុំ​គ្នា​វិញ

ម្តាយ​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ។ កាល​នោះ​ខ្ញុំ​ពុំ​មែនជា​សមាជិក​នៃសាសនាចក្រ​នោះ​ទេ ។ ពេល​គាត់​ឈឺ​ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ច្រើន​សុំ​ឲ្យ​ម្តាយ​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើងវិញ ។ ខ្ញុំ​មាន​សេចក្តី​ជំនឿ​យ៉ាង​ខ្លាំង ហើយ​បាន​ទុក​ចិត្ត​លើ​ព្រះ​ដោយ​សេចក្តី​សង្ឃឹម​ថា​សុខភាព​គាត់​នឹង​បាន​ប្រសើរ​មក​វិញ ។ គួរឲ្យ​ស្តាយ​ណាស់​គាត់​មិន​បាន​ជា​សះស្បើយ​ឡើយ ។ ខ្ញុំ​បាន​ឆ្ងល់​ថា ហេតុអ្វី​បាន​គាត់​ត្រូវស្លាប់​ទាំង​នៅ​ក្មេង​ដូច្នេះ ហើយ​បាន​ចាកចោល​ខ្ញុំ ទាំង​នៅ​ជំទង់​បែប​នេះ ។ ខ្ញុំ​ខឹង​មួរម៉ៅ ហើយ​បាន​ធ្លាក់​ក្នុង​ចំណុច​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​មាន​ព្រះ​ឬ​អត់ ។ ឥឡូវ ខ្ញុំ​ជា​សាមាជិក​នៃ​សាសនាចក្រ ខ្ញុំ​យល់​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ខ្ញុំ​ដឹង​ថា គាត់​កំពុង​រង់ចាំ​ខ្ញុំ ហើយ​ថា​គ្រួសារ​របស់​យើង​នឹង​ជួបជុំ​គ្នា​ម្តង​ទៀត ។

អ៊ិនណេ អិល. អាយុ ១៩ ឆ្នាំ ទីក្រុង មីណាស ហ្គើរេស ប្រទេស ប្រេស៊ីល

ការសាកល្បង​បង្រៀន​យើង

ម្តាយ​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​បី​ឆ្នាំ​មក​ហើយ ។ ទំនាក់ទំនង​របស់​អ្នក​នឹង​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​នឹង​កើន​ឡើង បើសិន​អ្នក​សម្លឹង​ទៅ​ពួកទ្រង់​នៅពេល​ដែល​អ្នក​ត្រូវការ ។ អ្នក​នឹង​ឃើញ​ថា​ការសាកល្បង​នេះ ទោះបី​ជា​វា​ខ្លាំង​ប៉ុណ្ណា នោះ​វា​អាច​ក្លាយ​ជា​ពរជ័យ​ផងដែរ ។ សូម​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌​របស់​អ្នក​ដើម្បី​សុំ​ភាពសុខសាន្ត និង ការធានាអះអាង ។ សូម​ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​អ្នក ។ សូម​ទទួល​យក​ថា​ព្រះវរបិតាសួគ៌​ដឹង​ថា​យើង​កំពុង​តែ​ទៅ​កន្លែង​ណា ហើយ​អ្វី​ដែល​យើង​ត្រូវការ​ដើម្បី​ទៅ​ទីនោះ ។ ព្រះអម្ចាស់​ស្រឡាញ់​អ្នក ហើយ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អ្នក​មាន​សេចក្តី​អំណរ ។ ការសាកល្បង​របស់​យើង​គឺ​ជា​វិធី​ដើម្បី​បង្រៀន​យើង ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​រឹងមាំ ។

មេហ្គាន ប៊ី អាយុ ១៨ ឆ្នាំ ទីក្រុង អនតារីយ៉ូ ប្រទេស​កាណាដា

អ្នក​នឹង​ជួប​គាត់​ម្តង​ទៀត

ជីដូន​ខ្ញុំ​បាន​ទទួល​មរណភាព​កាល​ម្តាយ​ខ្ញុំ​មាន​អាយុ​១៧ ឆ្នាំ ។ គ្រួសារ​បាន​តម​អាហារ និង អធិស្ឋាន សម្រាប់​គាត់​អស់​ជា​ច្រើន​សប្តាហ៍​ពីមុន​គាត់​ចែកឋាន ។ គាត់​ក៏​ទទួល​បាន​ការប្រសិទ្ធពរ​បព្វជិតភាព​ផងដែរ ។ ចំណុច​សំខាន់​មួយ​ដែល​ផ្តល់​ភាពសុខសាន្ត​ដល់​ម្តាយ​របស់​ខ្ញុំ​នោះ​គឺ​ការដឹង​ថា​គាត់​អាច​ជួប​ជីដូន​ខ្ញុំ​ម្តង​ទៀត​នៅ​ជីវិត​បន្ទាប់ ។ គោលដៅ​របស់​ម្តាយ​ខ្ញុំ​គឺ​រស់នៅ​ក្នុង​ជីវិត ដូច្នេះ​គាត់​នឹង​មាន​ភាពសក្តិសម​ចំពោះ​ពរជ័យ​នោះ ។ ខ្ញុំ​សោកស្តាយ​ដែល​ខ្ញុំ​មិន​អាច​ជួប​គាត់​ក្នុង​ជីវិត​នេះ ប៉ុន្តែ​ខ្ញុំ​រង់ចាំ​ដល់​ពេល​ដែល​យើង​នឹង​ជួប​គាត់​នៅ​ទី​បំផុត ។

ខារី អ័រ. អាយុ ១៥ ឆ្នាំ រដ្ឋ​យូថាយ៍ ស.រ.អា.