ជ្រុងមួយនៃសំណួរ
តើអ្នកស្រឡាញ់អ្វីខ្លាំងបំផុតក្នុងការធ្វើជាសមាជិកសាសនាចក្រនេះ ?
ខ្ញុំចូលចិត្តនៅអំឡុងពេលនៃម៉ោងសាក្រាម៉ង់នោះយើងទទួលទាននំបុ័ង និង ទឹកដើម្បីរំឭកចាំដល់ព្រះយេស៊ូវគ្រីស្ទ ។ នំបុ័ងរំឭកយើងអំពី ព្រះកាយទ្រង់ ហើយទឹករំឭកយើងពីព្រះលោហិតរបស់ទ្រង់ ។ នៅពេលយើងកំពុងទទួលទានសាក្រាម៉ង់ នោះយើងអាចបិទភ្នែករបស់យើង ហើយគិតអំពីអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ។
អាវ៉ា ជេ អាយុ ៩ ឆ្នាំ រដ្ឋ ណស ខារ៉ូលីណា ស.រ.អា.
ខ្ញុំចូលចិត្តនៅពេលដឹងថាក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្ដរ៍ ។ ( រេនេ )
ខ្ញុំអាចមានមិត្តភក្តិ ខ្ញុំអាចអានព្រះគម្ពីររាល់ថ្ងៃ ហើយខ្ញុំអាចរៀនដំណឹងល្អ ។ ( រ៉ាហ្វា )
រេនេ និង រ៉ាហ្វា អ៊ី អាយុ 9 និង ១០ ឆ្នាំ មកពី មេត្រូ ម៉ានីលឡា ប្រទេសហ្វីលីពីន
ខ្ញុំចូលចិត្ត ពេលខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធច្រើនខណៈដែលខ្ញុំស្តាប់សុន្ទរកថា និង មេរៀន ។ ខ្ញុំក៏ទទួលអារម្មណ៍នេះផងដែរនៅពេលខ្ញុំជួយដល់អ្នកដទៃទៀត ។
ខាយលី ស៊ី អាយុ៧ ឆ្នាំ វឺជិនញ៉ា ស.រ.អា.
អ្វីដែលខ្ញុំពេញចិត្តនោះ គឺថាយើងអាចរៀន និង លេងនៅពេលតែមួយ ហើយយើងអាចរៀនកាន់តែច្រើនអំពីព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំចូលចិត្តរៀនពីទ្រង់ដោយសារទ្រង់គឺជាអង្គសង្គ្រោះរបស់ខ្ញុំ ។ ( លីស្ស )
ខ្ញុំចូលចិត្តរៀនពីព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំដឹងថាព្រះយេស៊ូវស្រឡាញ់ពួកយើង ។ ( ឡាឡូ )
លីស្ស និង ឡាឡូ អេសអាយុ ៨ និង ៦ ឆ្នាំ មកពី កាលីហ្វូញ៉ា ស.រ.អា
ខ្ញុំចូលចិត្តទៅរៀនថ្នាក់បឋមសិក្សា ហើយច្រៀងចម្រៀង ។
ហេឌីនអេជ អាយុ ៥ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.
ខ្ញុំចូលចិត្តរៀនពីព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំចូលចិត្តទៅរៀនថ្នាក់បឋមសិក្សា និង រាប់អានមិត្តភក្តិ ។
ខាធើរីន ដ័បុលយូ អាយុ ៧ ឆ្នាំ រដ្ឋ ណស ខារ៉ូលីណា ស.រ.អា.
ខ្ញុំចូលចិត្តរាប់អានមិត្តភក្តិថ្មីៗ ហើយខ្ញុំអាចបង្រៀនមិត្តខ្ញុំ ដែលមិនមែនជាសមាជិកអំពីដំណឹងល្អថែមទៀត ។ ខ្ញុំអាចស្តាប់សន្និសីទទូទៅ ហើយស្តាប់ព្យាការី និង សាវកមានប្រសាសន៍ ។ រាត្រីជួបជុំក្រុមគ្រួសារពិតជាសប្បាយណាស់ ដោយសារពេលខ្លះយើងចេញទៅដើរលេងហើយបរិភោគការ៉េម ។ ឆ្ងាញ់ណាស់ !
សាវ៉ាន់ណា អេច អាយុ ១២ ឆ្នាំ រដ្ឋ វ៉ាស៊ីងតោន ស.រ.អា.