អូ៎ ទេ ! ឥឡូវធ្វើដូចម្តេចទៅ ?
វាអាចកើតឡើងនៅគ្រប់កន្លែង—នៅផ្ទះ សាលារៀន ឬផ្ទះមិត្តភក្តិ ។ ភ្លាមៗបន្ទាប់ពី អ្នកឃើញអ្វីដែលអ្នក ដឹង ថាមិនល្អ—នៅ លើទូរសព្ទ ទូរទស្សន៍ កុំព្យូទ័រ ឬ ឧបករណ៍ហ្គេម ឬ នៅ ក្នុងសៀវភៅ ឬ ទស្សនាវដ្តី ។ ឥឡូវ តើអ្នកអាចធ្វើអ្វីដើម្បីឲ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញ ?
-
ចេញឆ្ងាយពីវា ។ ចូរបិទវាទៅ ។ ដាក់វាចុះ ។ សូមចាត់ទុកថា វាដូចជាថ្នាំពុលដល់ខួរក្បាលរបស់អ្នក—ដោយសារវាពិតជាធ្វើបែបនោះមែន ។
-
សូមប្រាប់ម្តាយ ឬ ឪពុករបស់អ្នក ។ ឪពុកម្តាយស្គាល់អ្នកច្បាស់ ហើយពួកគេចង់ជួយអ្នកឲ្យមានសុវត្ថិភាព និង រីករាយ ។ សូមកុំខ្មាស់អៀន ។ អ្វីដែលបានកើតឡើងចំពោះអ្នកនៅពេលខ្លះក៏បានកើតឡើងចំពោះមនុស្សគ្រប់គ្នាផងដែរ ។
-
សូមបន្តនិយាយ ។ វាប្រហែលជាជួយអ្នកឲ្យប្រាប់ម្តាយ ឬ ឪពុកអ្នកនៅពេលណាដែលអ្នកបានឃើញអ្វីមួយអំឡុងពេញមួយថ្ងៃដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងចិត្ត ។ ឪពុកម្តាយអាចជួយអ្នកឲ្យដាក់ផែនការដើម្បីការពារខ្លួនអ្នកពីការមើលអ្វីដែលមិនសមរម្យ ។ បើសិនអ្នកមានអារម្មណ៍ថាជាប់អន្ទាក់ ព្រួយបារម្ភ ឬ អ្នកចង់ឃើញអ្វីដែលមិនសមរម្យម្តងទៀត សូមប្រាកដថាអ្នកត្រូវប្រាប់ពួកគេពីអារម្មណ៍នោះផងដែរ ។
-
សូមកុំនៅស្ងៀមមិនធ្វើអ្វីនោះឡើយ ។ សូមមើល ឬ អានអ្វីដែលល្អ ។ ធ្វើសកម្មភាពអ្វីមួយ ។ ធ្វើទង្វើល្អផ្សេងៗ ។ សូមនៅក្បែរគ្រួសារ ឬមិត្តភក្តិ ។
-
សូមចងចាំថាអ្នកគឺជានរណា ។ អ្នកមិនមែនជាមនុស្សអាក្រក់ដោយសារអ្វីដែលអ្នកបានឃើញឡើយ ។ អ្នកគឺជាបុត្រម្នាក់របស់ព្រះហើយទ្រង់ស្រឡាញ់អ្នក និងចង់ជួយអ្នកឲ្យមានសុវត្ថិភាព និង រីករាយ ។
-
បំភ្លេចវាចោលទៅ ។ សូមស្រមៃថាដូចជាអ្នកលែងប៉េងប៉ោង ហើយឈរមើលវាហោះអណ្តែតទៅឆ្ងាយ ។ សូមព្យាយាមសម្រាក ហើយសូមធ្វើឲ្យអ្វីដែលអ្នកបានឃើញនោះអណ្តែតចេញពីចិត្តរបស់អ្នក ។ ឥឡូវសូមគិតស្រមៃពីព្រះវិហារបរិសុទ្ធ គ្រួសាររបស់អ្នក ឬ អ្វីផ្សេងទៀតដែលអ្នកចង់ឃើញ ។
រចនារូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី