ស្វែងរកជំនួយ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា ។
វាជាយប់រំលងអាធ្រាតទៅហើយ ប៉ុន្តែ ថេត បានដឹងថា វាគឺជាម៉ោងដែលត្រូវនិយាយ ។
« ព្រះវរបិតាសួគ៌ ឥឡូវខ្ញុំអធិស្ឋាន សូមដឹកនាំ ហើយការពារខ្ញុំ រាល់ថ្ងៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៩ ) ។
ថេតភ្ញាក់ដឹងខ្លួនពាក់កណ្តាលអាធាត្រដោយ ព្យាយាមមិនយំ ។ គាត់បានអធិស្ឋានសុំជំនួយ ប៉ុន្តែហាក់បីដូចជាមានពពកខ្មៅក្រាស់គ្របដណ្តប់លើគាត់ ដែលបាត់បាំងព្រះវិញ្ញាណ ។
គាត់បារម្ភថា « តើហេតុអ្វីបានជាខ្ញុំមិនអាចភ្លេចកម្មវិធីទូរទស្សន៍ដ៏អាក្រក់នោះបានដូច្នេះ ? »
ពីរបីថ្ងៃមុន គាត់បានបញ្ចប់កិច្ចការសាលារបស់ខ្លួនមុនម៉ោង ហើយបានបើកទូរទស្សន៍ ។ ប៉ុន្តែគាត់ពុំបានគិតថានឹងឃើញអ្វីដូច នោះ នៅលើអេក្រង់ទូរទស្សន៍ឡើយ ។ ថេតបានរន្ធត់ចិត្តថាគាត់ភ្លេចបិទទូរទស្សន៍ភ្លាមតាមដែលគាត់គួរបិទនោះទេ ។
វាជាការណ៍ចៃដន្យមួយ ។ គាត់គ្មានបំណងចង់មើលឆុតឆាកបែបនោះឡើយ ប៉ុន្តែឥឡួវនេះគាត់មិនអាចភ្លេចវាឡើយ ។ ពេលខ្លះវាបានលោតមកក្នុងខួរក្បាលគាត់នៅពេលកំពុងរៀន កំពុងបរិភោគ—សូម្បីតែនៅអំឡុងពេលប្រជុំនៅព្រះវិហារក្តី ។ គាត់សប្បាយចិត្តដែលម្តាយ និង ឪពុកមិនដឹងពីការគិតរបស់គាត់នៅអំឡុងពេលទាំងនោះ ។ ឪពុកម្ដាយរបស់ថេត បានបង្រៀនគាត់ថាមិនត្រូវមើលរូបភាពរបស់មនុស្សដែលមិនស្លៀកសម្លៀកបំពាក់ឡើយ ។ គាត់បានដឹងថាឪពុកម្តាយគាត់ក៏រំពឹងផងដែរថាគាត់នឹងចៀសវាងពីការមើលកម្មវិធីទូរទស្សន៍ ខ្សែភាពយន្តដែលហិង្សា និង វីដេអូហ្គេមឡើយ ។
ថេត និយាយងុំៗដាក់ខ្លួនឯងថា « ឥឡូវខ្ញុំដឹងពីមូលហេតុហើយ » ។
ថេតបានចុះពីលើគ្រែហើយបានលុតជង្គង់ចុះម្តងទៀត ។ តើគាត់អាចធ្វើអ្វីខ្លះ ?
« ព្រះវរបិតាសួគ៌អើយ » ថេតបានខ្សឹប ។ « សូមជួយកូនឲ្យឈប់គិតពីអ្វីដែលកូនបានឃើញ » ។ គាត់បានយកដៃជូតទឹកភ្នែកដែលដក់ក្នុងភ្នែកខ្លួន ហើយស្តាប់ ។ បេះដូងរបស់គាត់បានលោតញាប់ជាងមុន ។ គាត់បានគិតថាគាត់ទទួលអារម្មណ៍ពី ការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែនោះមិនមែនជាចម្លើយដែលគាត់ចង់បានឡើយ ។
គាត់ត្រូវតែប្រាប់ឪពុកម្តាយគាត់ ។
« ហេតុអ្វី ? » ថេតមានការងឿងឆ្ងល់ ។ គាត់មានអារម្មណ៍ថាដូចជាកូនក្មេងចូលទៅក្នុងបន្ទប់របស់ឪពុកម្តាយខ្លួននៅពាក់កណ្តាលអាធ្រាត្រ ។ ហើយ ប្រាប់ ពួកគេឬ ? គាត់មានអារម្មណ៍ខ្មាស់អៀន និងឈឺជាថ្មីម្តងទៀត ។
បន្ទាប់មកគំនិតដ៏ច្បាស់មួយបានចូលមកក្នុងគំនិតគាត់ ៖ ព្រះវរបិតាសួគ៌មានព្រះទ័យឲ្យគាត់រីករាយ ។ ព្រះវរបិតាសួគ៌ មានព្រះទ័យចង់ឲ្យគាត់មានអារម្មណ៍ពីព្រះវិញ្ញាណម្តងទៀត ដើម្បី គិតពីរឿងល្អៗ ហើយស្មោះត្រង់ជាមួយគ្រួសាររបស់គាត់ ។ ទ្រង់ចង់ឲ្យថេតក្លាយជាអ្នកកាន់បព្វជិតភាពអើរ៉ុនម្នាក់ដ៏សក្តិសម នៅពេលគាត់ឈានដល់អាយុ ១២ ឆ្នាំនៅពីរបីខែទៀត ។ ថេត បានដឹងថាបើសិនគាត់កាន់ខ្ជាប់អ្វីដែលគាត់បានឃើញ ហើយទុកវាឲ្យជារឿងសម្ងាត់ នោះគាត់នឹងបន្តមិនរីករាយអំពីវា ។
ថេតបានដឹងថាគាត់ត្រូវការជំនួយ—ហើយព្រះវិញ្ញាណបរិសុទ្ធបានប្រាប់គាត់ពីកន្លែងដែលអាចទទួលបានជំនួយ ។
ថេតបានមើលម៉ោងលើនាឡិកាដែលចាំងព្រាកៗនៅជិតគ្រែរបស់ខ្លួន ។ វាម៉ោងជិត ១:០០ ព្រឹកទៅហើយ ។ គាត់បានក្រោកឡើងហើយដើរនៅក្នុងផ្ទះដែលងងឹតសំដៅទៅរកបន្ទប់របស់ឪពុកម្តាយគាត់ ។ ដោយភិតភ័យជាខ្លាំង នោះគាត់បានគោះទ្វារបន្ទប់របស់ឪពុកម្តាយគាត់ ។
« ម៉ាក់ ? ប៉ា ? »
សំឡេងរបស់ម៉ាក់ដែលនៅងងុយដេកនៅ ឡើយបានស្រែកថា « ថេត តើជាកូនឬ ? »
« មានរឿងអ្វីហ្នឹងកូន ? » ឪពុកបានសួរ ។
ថេតបានពោល ថា « បាទ មែនហើយ » ។ « តើយើងអាចនិយាយគ្នាបានទេ ? ហើយតើខ្ញុំអាចទទួលការប្រសិទ្ធពរមួយបានទេ ? »
ឪពុកបានចុចកុងតាក់អំពូលភ្លើងនៅក្បែរគ្រែគាត់ ហើយឲ្យថេតចូលមកក្នុងបន្ទប់ ។ ដ្បិតវាជាលើកទីមួយហើយ ដែលថេតបានទទួលអារម្មណ៍នៃភាពកក់ក្តៅ សេចក្តីសង្ឃឹម និង ពន្លឺ ។
រចនារូបភាពដោយ ម៉ាក រ៉ូប៊ិនសុន