ពេលវេលាមនុស្សម្នាក់
ពេត្រុស កូនេលាស និង ទេវតា
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា ។
រៀនអំពីព្រះគម្ពីរសញ្ញាថ្មីរួមគ្នានៅឆ្នាំនេះ !
បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ហើយត្រឡប់ទៅឋានសួគ៌ នោះពេត្រុស និង សាវកដទៃទៀតបានផ្សព្វផ្សាយនៅក្នុងកន្លែងជាច្រើន ប៉ុន្តែគ្រាន់តែផ្សព្វផ្សាយដល់ប្រជាជនយូដាតែប៉ុណ្ណោះ ។
កូនេលាសគឺជាមន្ត្រីអ្នកកាន់តំណែងម្នាក់នៅ ក្នុងកងទ័ពរបស់ពួករ៉ូម ។ លោកបានជឿលើព្រះ ប៉ុន្តែលោកពុំមែនជាសាសន៍យូដាឡើយ ។ ទេវតាបានបង្ហាញខ្លួនដល់លោក ហើយបានប្រាប់លោកឲ្យរកពេត្រុស ។ កូនេលាសបានបញ្ចូនអ្នកបម្រើខ្លួនឲ្យរកពេត្រុស ហើយព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ពេត្រុសឲ្យទៅជាមួយពួកគេ ។
នៅក្នុងផ្ទះរបស់កូនេលាស ពេត្រុសបានបង្រៀនមនុស្សជាច្រើនដែលបានមកជួបជុំគ្នានៅទីនោះ ។ លោកបានប្រាប់ពួកគេអំពី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយបានដឹងថាវាជារឿងពិត ។ នៅពេលមិត្តរបស់ពេត្រុសបានដឹងថាលោកបានផ្សព្វផ្សាយដល់សាសន៍ដែលមិនមែនជាពួកយូដា នោះពួកគេបានភ្ញាក់ផ្អើល ។ ប៉ុន្តែពេត្រុសបានប្រាប់ពួកគេថា លោកបានរៀនថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺសម្រាប់មនុស្សគ្រប់រូប ។ ( សូមមើល កិច្ចការ ១០:១–៤៨; ១១:១–១៨ ) ។
ខាងឆ្វេង ៖ រចនារូបភាពដោយ ក្រេក ស្តាពលី ខាងស្តាំ ៖ រាប់ចាប់ពី រូបភាពរបស់ព្រះគ្រីស្ទ ដោយ ហៀនរីច ហ្វកមែន ទទួល សិទ្ធិ អនុញ្ញាត ពី ក្រុមហ៊ុន ស៊ី. ហារីសុន ខុនរ៉យ ។