យុវវ័យ
បន្ថែមប្រេងដល់គប់ភ្លើងរបស់អ្នក ៖ ការសាកល្បងរយៈពេល ៣០ ថ្ងៃ
សម្រាប់យុវវ័យនៅក្នុងសាសនាចក្រដោយមានភាពមមាញឹកក្នុងជីវិត នោះវាអាចងាយស្រួលនឹងធ្លាក់ក្នុងការធ្វើអ្វីៗទៅតាមទម្លាប់ ជាពិសេសជាមួយនឹងកិច្ចការខាងវិញ្ញាណ ។ យើងអានព្រះគម្ពីរ អធិស្ឋាន និង ថ្វាយបង្គំ តាមរបៀបមួយដូចគ្នាស្ទើរតែរាល់ថ្ងៃ ហើយក្រោយមកឆ្ងល់ថា ហេតុអ្វីបានជាអារម្មណ៍ខាងវិញ្ញាណរបស់យើងហាក់បីដូចជាមិនរីកចម្រើនសោះ ។
របៀបមួយដ៏ប្រសើរបំផុតដើម្បីរក្សាគប់ភ្លើងខាងវិញ្ញាណរបស់អ្នកឲ្យនៅតែឆេះសន្ធោសន្ធៅគឺអ្នកត្រូវប្រាកដថា អ្នកកំពុងតែមានបទពិសោធន៍ខាងវិញ្ញាណដ៏មានអត្ថន័យ ។ ប៉ុន្តែការនិយាយវាស្រួលជាងការធ្វើ ដូច្នេះនេះគឺជាយោបល់មួយដើម្បីជួយអ្នកឲ្យបន្តរីកចម្រើនខាងវិញ្ញាណ ៖ សូមគិតពីសកម្មភាពដែលទាក់ទងនឹងដំណឹងល្អមួយ ដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក ( ឬ ធ្លាប់ធ្វើម្តងម្កាល ) ហើយតាំងចិត្តដើម្បីធ្វើវារៀងរាល់ថ្ងៃរយៈពេលមួយខែ ។ អ្នកអាចចាប់ផ្តើមបន្តិចម្តងៗ ដោយសារអ្នកនឹងឃើញថា វាស្រួលជាងដើម្បីធ្វើការផ្លាស់ប្តូរបន្តិចម្តងៗឲ្យទៅជាការផ្លាស់ប្តូរជាប់លាប់យូរអង្វែងមួយ ។ ការធ្វើកិច្ចការខាងវិញ្ញាណដែលទាញយើងចេញពីទម្លាប់យើង អាចតម្រូវឲ្យមានសេចក្តីជំនឿ និង កិច្ចខិតខំកាន់តែច្រើនចំពោះយើង ប៉ុន្តែនៅពេលយើងធ្វើកិច្ចការទាំងនោះ យើងយាងព្រះវិញ្ញាណបរិសុទ្ធមកគង់នៅជាមួយយើង ហើយយើងបង្ហាញសេចក្តីជំនឿដ៏អស្ចារ្យលើព្រះវរបិតាសួគ៌ និង បំណងប្រាថ្នាដើម្បីខិតកាន់តែជិតទ្រង់ ។ នេះគឺជាគំនិតមួយចំនួនដើម្បីជួយអ្នកចាប់ផ្ដើម ៖