កុមារ
ចូរធ្វើឲ្យគប់ភ្លើងរបស់អ្នកកាន់តែឆេះភ្លឺឡើង
ជាយូរលង់ណាស់មកហើយ នៅក្នុងប្រទេស ក្រិក មានការរត់ប្រណាំងមួយដែលកីឡាកររត់ប្រណាំងនោះត្រូវកាន់គប់ភ្លើងដែលកំពុងតែឆេះ ។ កីឡាកររត់ប្រណាំងណាដែលដល់ទីផ្តាច់ព្រ័ត្រដោយគប់ភ្លើងរបស់ខ្លួននៅតែឆេះនោះគឺជាអ្នកឈ្នះ ។ ប្រធាន អុជដូហ្វ មានប្រសាសន៍ថាជីវិតរបស់យើងគឺដូចជាការរត់ប្រណាំងនោះអញ្ជឹងដែរ ។ គប់ភ្លើងដែលយើងកាន់នោះគឺជាពន្លឺនៃព្រះគ្រីស្ទ ។ នៅពេលយើងចង់ក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ នោះយើងត្រូវធ្វើឲ្យគប់ភ្លើងរបស់យើងបន្តឆេះសន្ធោសន្ធៅឡើង ។
សូមផាត់ពណ៌នៅក្នុងរង្វង់នៃកិច្ចការនានាដែលកុមារានេះអាចធ្វើដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ និងធ្វើឲ្យគប់ភ្លើងរបស់ខ្លួនកាន់តែឆេះភ្លឺឡើង ។
សាលា រៀន
ទីផ្តាច់ព្រ័ត្រ
ញញឹម ឬ និយាយថា សួស្តី ទៅកាន់នរណាម្នាក់ដែលឯកោ
បន្តខឹងនឹងនរណាម្នាក់
ថែទាំរូបកាយរបស់អ្នក
និយាយចំអកពីបងប្អូនប្រុសស្រីរបស់ខ្លួន
ធ្វើតាមព្យាការី
ឈប់ធ្វើទៀតពេលអ្នកធ្វើខុស
ជួយនរណាម្នាក់
រចនាដោយ ស៊ីម៉ុន ស៊ីន